គំនិតរកស៊ី
មហាសេដ្ឋីចិត្តធម៌រូបនេះថា៖ រស់ឱ្យត្រូវតាមក្បួន កុំភ័យខ្លាចក្រ និងគ្មានក្តីសុខ

និយាយទៅ ជីវិតមនុស្សមានភាពជោគជ័យមានក្តីសុខនោះ ត្រូវព្យាយាមគិត និងធ្វើតាមផ្លូវសុចរិត។ ចង់មានទ្រព្យ ត្រូវរកឱ្យខ្លាំង។ ចង់មានសុខភាពល្អ ឱ្យខំថែ។ ការប្រឹងដោយកម្លាំងញើសឈាម និងសមត្ថភាពខ្លួនឯងដោយគ្មានអំពើអាក្រក់ ជីវិតបែបនេះ រស់សប្បាយចិត្តណាស់។ ថ្ងៃនេះ យើងមកមើលពីក្បួនមហាសេដ្ឋីដែកថែប Andrew Carnegie ធ្វើឱ្យអ្នកសម្បូរព្រទ្យសម្បត្តិ និងរស់នៅមានក្តីសុខថែមទៀត៖

ទោះបីយើងស្ថិតនៅក្នុងស្ថានការលំបាកកម្រិតណាក៏ដោយ អ្វីដែលសំខាន់ជួយសង្រ្គោះជីវិតនេះ ឱ្យល្អប្រសើឡើងវិញនោះ គឺយើងត្រូវមានឥរិយាបថជាវិជ្ជមាន។ នេះជាសម្តីមាសរបស់មហាសេដ្ឋីចិត្តធម៌ជាងគេក្នុងលោកនេះ គឺលោក Andrew Carnegie នេះឯង។ គាត់ចង់ឱ្យអារម្មណ៍គិតថា ពេលមានបញ្ហាលំបាកអ្វីមួយកើតឡើងក្នុងជីវិតនេះ ទោះបីយើងជាអ្នករកស៊ី និងធ្វើកិច្ចការអ្វីមួយ យើងត្រូវមានគំនិតវិជ្ជមានថា វាជាឱកាស វាជាមេរៀន ហើយត្រូវចេះសម្រួលអារម្មណ៍ឱ្យចិត្តត្រជាក់ៗ ទើបការដែលដោះស្រាយបញ្ហានេះ មានប្រសិទ្ធភាពខ្ពស់។ ហើយនាំឱ្យមនុស្សជុំវិញខ្លួនយើង មានអារម្មណ៍ជាសុខផងដែរ។ លោកបានបន្ថែមថា “កន្លែងណាមានភាពជោគជ័យតិច ក្តីសប្បាយរីករាយក៏តិចដែរ។ ព្រោះអារម្មណ៍មានក្តីសុខ មានតម្លៃជាងទ្រព្យសម្បត្តិ។”

ការរស់នៅលោក Carnegie ទោះបីគាត់មានព្រទ្យសម្បត្តិមហាសាលមែន ប៉ុន្តែគាត់តែងចំណាយប្រាក់ក្នុងផ្លូវឱ្យត្រឹមត្រូវ និងរស់នៅក្នុងជីវិតសាមញ្ញ។ គាត់បានផ្តាំយុវជនថា មនុស្សយើងត្រូវអភិវឌ្ឍទាំងចិត្តគំនិត និងរាងកាយឱ្យរឹងមាំ ដើម្បីមានសមត្ថភាពប្តូរពីទុក្ខលំបាក ទៅជាសេចក្តីសុខវិញ។ ជាពិសេសកុំផឹកគ្រឿងស្រវឹងឱ្យសោះ ទោះបីវាចំនួនតិចក៏ដោយ វាមិនល្អដល់សុខភាពយើងទេ។ ព្រោះយើងត្រូវរាងកាយរឹងមាំ និងគំនិតមុតស្រួច ដើម្បីសម្រេចគោលដៅក្នុងជីវិត។ ហើយគាត់បញ្ជាក់ពីខ្លួនគាត់បន្ថែមថា ខ្ញុំមិនធ្វើអំពើអាក្រក់ ឬទង្វើណាមួយទេ ដោយសារតែគ្រឿងស្រវឹងជាដាច់ខាត។ ព្រោះការសម្រេចជោគជ័យ និងក្តីសុខក្នុងជីវិតមួយនេះ ត្រូវសុខភាព កម្លាំងស្មារតីភ្លឺស្វាង និងបេះដូងមានក្តីស្មោះត្រង់ផងដែរ៕ ខ្ញុំមានជំនឿថា ផ្លូវឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ គឺអ្នកត្រូវធ្វើជាម្ចាស់នៃភាពស្មោះត្រង់នឹងការងារ។ សម្តីមាសរបស់លោក Andrew Carnegie

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
167 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
44 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
141 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
128 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
70 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
289 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia