ចិត្តសាស្ត្រ
ធ្វើរឿង ១នេះ ធ្វើឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធស្រឡាញ់គ្នាដល់ចាស់កោងខ្នង

ការរស់នៅជាដៃគូ និងប្តីប្រពន្ធតែងតែមានជម្លោះនឹងគ្នាដោយជៀសមិនផុតនោះទេ វាដូចគ្នានឹងចានក្នុងរាវតែងតែប៉ះទង្គិច តែងតែឮសូរ ប៉ុន្តែកុំឱ្យបែកចាន អ្នកត្រូវចេះថ្នម។ បើអ្នកមានបញ្ហាក្នុងគ្រួសារ កុំចិត្តក្តៅតសម្តីគ្នា ឬមួយការដើរចេញក៏ជាជម្រើសល្អបំផុត។ មានសំណួរមួយចំនួន អ្នកគួរសួរខ្លួនឯងថា ជម្លោះនេះមកពីមូលហេតុអ្វី? ខ្ញុំគួរដោះស្រាយបញ្ហាបែបណា? ការប្រើគំនិតដោះបញ្ហានាំឱ្យប្តីប្រពន្ធមានក្តីស្រឡាញជាងប្រើអារម្មណ៍។

ពេលអ្នកមានហេតុផលប្រើគំនិតបែបនេះ ទើបអ្នកមានអារម្មណ៍ចង់ស្តាប់គ្នាទៅវិញទៅមក ដោយយកចិត្តទុកដាក់ជាទីបំផុតពីដៃគូរបស់ខ្លួន។ ការស្តាប់ដោយការយល់ចិត្តនេះ គេស្តាប់តាមរបៀបនេះ ដៃគូរបស់ខ្លួនកំពុងតែនិយាយពីអ្វី? មានអត្ថន័យបែបណា? ហើយមានគោលបំណងបែបណា? តើយើងមានដំណោះស្រាយបែបណា? ការស្តប់បែបនេះ បេះដូងរបស់ប្តីប្រពន្ធឆាប់យល់ចិត្តគ្នាហើយមានដំណោះស្រាយលឿនធ្វើឱ្យគ្រួសារមានសុភមង្គល។ នេះជារឿងមួយដៃគូភាគច្រើនមើលរំលង ឬមិនសូវយកចិត្តទុកដាក់នោះទេ។

តាមលោកបណ្ឌិត John Gray ជាអ្នកចិត្តវិទ្យាផ្នែកសម្ពន្ធភាពគ្រួសារ គាត់យល់ឃើញថា បើបុរសនិងនារីគួរតែចេះវិធីមួយនេះ ឱ្យគ្រួសារមានភាពសុខសាន្ត គឺវិធីស្តាប់។ មានតែការស្តាប់ទេ ធ្វើឱ្យប្តីប្រពន្ធ ចេះយល់ពីអារម្មណ៍ និងផ្តល់ក្តីស្រឡាញ់ឱ្យគ្នា ហើយជួយបង្កើនទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែស្រឡាញ់គ្នាលើសដើម”។ 

ព្រោះការស្តាប់ធ្វើឱ្យប្តីប្រពន្ធចេះយល់ចិត្តយល់ថ្លើមគ្នាតែមួយ។ ដើម្បីស្តាប់យល់ពីចិត្តគ្នា ត្រូវចេះសួរគ្នាថា អូនមានរឿងអី? អូនឱ្យបងជួយអ្វីខ្លះ? ឬបងគិតថារឿងនេះ វាបែបនេះ ឬវាបែបនោះ? សូម្បីលោក Dale Carnegie ជាគ្រូតាផ្នែកចិត្តសាស្រ្តបាននិយាយថា ការស្តាប់ដោយយកចិត្តទុកដាក់ ជារូបភាពមួយសរសើរក្នុងកម្រិតខ្ពស់ដែលផ្តល់តម្លៃឱ្យអ្នកដទៃ ឬដៃគូជីវិតផងដែរ។ ជីវិតប្តីប្រពន្ធ អ្នកត្រូវតែមានភាពស្មោះត្រង់ និងក្តីស្រឡាញ់ និងស្នាមញញឹម ព្រោះនេះជារបស់ដែលមានតម្លៃខ្លាំងណាស់ក្នុងជីវិតដៃគូ១០០ឆ្នាំ។”

អ្នកត្រូវចាំថា ជីវិតប្តីប្រពន្ធមិនមែនការប្រកួតប្រជែកគ្នាចង់ឈ្នះ ចង់ចាញ់នោះ មានតែស្នើរភាពគ្នា ស្មោះត្រង់នឹងគ្នា ព្យាយាមយល់ពីគ្នា គោរពឱ្យតម្លៃគ្នាតែប៉ុណ្ណោះ នេះហើយធ្វើឱ្យគ្រួសាររស់នៅមានរសជាតិនៃសុភមង្គល១០០ឆ្នាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2631

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia