មនុស្សយើងឈឺម្តងៗ មានអារម្មណ៍ពិបាកហើយព្យាបាលអស់លុយច្រើន។ ដូចជាជំងឺមហារីកមួយ ហ៊ានតែកើតហើយនោះ ព្យាបាលកម្រជាថែមទៀត។ នៅជំងឺផ្សេងៗ ទៀតបើកើតដំណាល់គ្នានោះ រស់បែបនេះគឺវេទនាណាស់។ មានផ្លែឈើមួយការពារជំងឺច្រើនមុខ។ តាមវេជ្ជបណ្ឌិត Rui Hai Liu បាននិយាយថា “ការញ៉ាំផ្លែឈើជាប្រចាំថ្ងៃជួយពង្រឹងរាងកាយប្រឆាំងជំងឺមហារីក និងជំងឺបេះដូង។ ហើយផ្លែឈើទិព្វគឺផ្លែប៉ោមជួយការពារជំងឺដូចជា៖
១. មានពាក្យបុចាស់មួយបានលើកឡើងថា “ហូបផ្លែឈើប៉ោមមួយក្នុងមួយថ្ងៃ ឱ្យយើងរស់នៅឆ្ងាយពីពេទ្យ”។ មកពីផ្លែប៉ោមមានមានសារធាតុ flavonoid epicatechin ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាម ។ យើងដឹងហើយថា ផ្លែប៉ោមក៏មានជាតិសរសៃប៉ិចទីន (pectin) ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អចេញពីរាងកាយដែរ។ តាមវេជ្ជបណ្ឌិត Chris Steele មានប្រសាសន៍ថា ការញ៉ាំផ្លែប៉ោម១ ក្នុង១ថ្ងៃការពារជំងឺបេះដូង និងពង្រឹងសរសៃឈាមខួរក្បាលបាន ១២ %ៗ។
២. ការហូបផ្លែប៉ោមជួយបញ្ចុះជាតិស្ករការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ។ មកពីផ្លែប៉ោមមានឥទ្ធិពលប្រឆាំងនឹងការរលាករបស់ Quercetin អាចកាត់បន្ថយអាំងស៊ុយលីន។ ទន្ទឹមគ្នានេះដែរមានសារធាតុ phloridzin ត្រូវបានគេជឿថា ជួយស្រូបយកជាតិស្ករក្នុងពោះវៀនឱ្យមានសុខភាពរឹងមាំ។ យោងតាមប្រភពដោយ៖ Healthline ។
៣. ផ្លែប៉ោងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាមួយជំងឺមហារីកមួយចំនួនដួចជាមហារីកសួត សុដន់ និងមហារីកបំពង់កជាដើម។ យោងតាម Healthline ចុះផ្សាយថា ការហូបផ្លែប៉ោមជាប្រចាំថ្ងៃកាត់បន្ថយការស្លាប់ដោយសារជំងឺមហារីកជាងអ្នកមិនហូបផ្លែម៉ោម។ មកពីជាតិសរសៃរបស់ផ្លែប៉ោមអាចរួមចំណែកដល់លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព