ចិត្តសាស្ត្រ
គេងស្ពឹកធ្វើមុខផ្អេះៗ! ទម្លាប់ខ្លាំង៥ ធ្វើឱ្យអ្នកហក់ចេញពីគ្រែរីករាយទាំងព្រឹក

ពេលព្រឹកអ្នកពិបាកក្រោក មានអារម្មណ៍ឈឺក្បាល និងស្មុគច្រើន ព្រោះពេលយប់អ្នកគេងមិនស្ងប់។ ជាការពិតណាស់ការគេងជាឱសថបំប៉នខួរក្បាលដ៏មានប្រសិទ្ធភាព ហើយវាពាក់ព័ន្ធគ្នាជាមួយទម្លាប់ដែលយើងមានជាប្រចាំថ្ងៃ។ ដូច្នេះ! អ្នកត្រូវការទម្លាប់ខ្លាំងដាស់អារម្មណ៍ក្រោកចេញពីគ្រែហើយមានក្តីសុខ៖

១. បើអ្នករវល់មើល​ទូរទស្សន៍ឬ​លេង​អ៊ីនធឺណិតច្រើនធ្វើឱ្យគុណភាពការគេងរបស់អ្នកមិនស្ងប់នោះទេ។ ការកំណត់ម៉ោងគេងតាមកាលវិភាគជួយឱ្យអ្នកឆាប់ក្រោកមានអារម្មណ៍ធ្វើជាម្ចាស់លើខ្លួនឯង។ ពេលអ្នកមានទម្លាប់ចូលគេងម៉ោង ១០ឬ១១យប់ ជាប្រចាំនោះ ខួរក្បាលរបស់អ្នកនឹងដាស់អ្នកឱ្យភ្ញាក់ហើយមានអារម្មណ៍រីករាយផងដែរ។

២. ពេលអ្នកមានក្តីស្រមៃដើម្បីសម្រេចអ្វីមួយនោះ អ្នកនឹងមានថាមពលឆាប់ក្រោកចេញពីគ្រែដោយមិនបាច់មានគេដាស់។ ហៅថា ក្តីស្រមៃដាស់អ្នកឱ្យភ្ញាក់ចេញពីគ្រៃគេងមិនខានទេ។ ពេលអ្នកបើកភ្នែកចូលគិតដល់គោលដៅធំ ហើយស្រមៃថាវានឹងកើតចេញជារូបរាង ដោយផ្តើមចេញពីការងើបពីគ្រែគេងនៅពេលព្រឹកនេះ។

៣. សព្វថ្ងៃនេះ បើសមត្ថភាពរបស់អ្នកលូតយឺត អ្នកមិនអាចប្រកួតប្រជែងជាមួយអ្នកដទៃឈ្នះនោះទេ។ ដូច្នេះហើយ! អ្នកត្រូវអភិវឌ្ឍន៍សមត្ថភាពជារៀងរាល់ព្រឹកតាមរយៈធ្វើការងារ តាមរយៈការស្តាប់ពីអ្នកជំនាញឱ្យចំគោលដៅរបស់អ្នក រៀនពីមនុស្សជុំវិញ និងអាចសៀវភៅជាដើម ដើម្បីមានគំនិតមានសមត្ថភាពខ្លាំងជាងមុន។

៤. តាមលោក Hal Elord បានលើកឡើងថា អ្នកត្រូវធ្វើការហាត់ប្រាណដើម្បីឱ្យឈាមក្នុងខ្លួនរបស់អ្នករត់ល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមុននឹងចាប់ផ្ដើមថ្ងៃថ្មី។ អ្នកអាចជ្រើសរើសនូវប្រភេទលំហាត់ប្រាណផ្សេងៗដែលអ្នកចូលចិត្ត ដើម្បីឱ្យអ្នកមានអារម្មណ៍ល្អក្នុងការធ្វើវា និងមិនមានភាពធុញទ្រាន់។

៥. បន្ទាប់ពីហាត់ប្រាណហើយ អ្នកត្រូវចាប់ផ្ដើមអាន។ អ្នកអាចអាននូវសៀវភៅផ្សេងៗដែលអ្នកចូលចិត្ត និងត្រូវជាមួយនឹងគោលដៅដែលអ្នកចង់សម្រេចបាន។ សម្រាប់អ្នកថ្មីៗដែលមិនសូវចូលចិត្តការអាន លោកផ្ដល់ជាយោបល់ថាគួរតែធ្វើការប្ដេជ្ញាចិត្តដាក់គោលដៅអានឱ្យបានយ៉ាងហោចណាស់ ១០ទំព័រឡើងដែរ ឬនិយាយមួយបែបទៀតអានយ៉ាងតិច ៣០នាទីជាប្រចាំ។ ពីសៀវភៅThe Miracle Morning និពន្ធដោយលោក Hal Elord ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2633

អត្ថបទថ្មីៗ
#អាហារJune 19 2025
លើសខ្លាញ់! ហូបបន្លែស្ងួត ១នេះ មិនត្រឹមស្រូបខ្លាញ់ឱ្យស្រកគីឡីទេ ការពារជំងឺមហារីក
#ចិត្តសាស្ត្រJune 19 2025
គេងស្ពឹកធ្វើមុខផ្អេះៗ! ទម្លាប់ខ្លាំង៥ ធ្វើឱ្យអ្នកហក់ចេញពីគ្រែរីករាយទាំងព្រឹក
#ជំងឺJune 18 2025
ស្តេចផ្លែឈើ ១នេះជាថ្នាំទិព្វការពារទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក
#ចិត្តសាស្ត្រJune 18 2025
ធ្វើរឿង ១នេះ ធ្វើឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធស្រឡាញ់គ្នាដល់ចាស់កោងខ្នង
#ជំងឺJune 18 2025
ល្ងាចៗ កាត់បន្ថយខ្លះទៅ! អាហារបែបនេះ ធាត់ខ្លាំង ហើយបង្កនាំឱ្យខូចថ្លើម
#អាហារJune 18 2025
ខ្លាញ់ល្អ! អាហារ ៤មុខដេញខ្លាញ់អាក្រក់ ឱ្យអ្នកស្រគីឡូ បេះដូងដើរស្រួល ប៉ូវខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia