បច្ចុប្បន្នមានមនុស្សស្ទើគ្រប់គ្នាបានលឺពាក្យថា Collagen ហើយអ្នកខ្លះបានកំពុងប្រើប្រាស់ផលិតផលផ្សេងៗដែលមានផ្ទុកសារធាតុ Collagenទៀងផង ។ តើCollagenជាអ្វី? មាននៅក្នុងប្រភេទអាហារអ្វីខ្លះ? ហើយមានសារៈប្រយោជន៍អ្វីខ្លះដល់សុខភាព? តាមរយៈគេហទំព័រ www.medicinenet.com ក្រុមការងារ Healthy Cambodia នឹងព្យាយាមឆ្លើយសំនួរខាងលើ ដើម្បីចែកជូនជាចំណេះដឹងដល់លោកអ្នក ។
Collagen គឺជាពាក្យទូទៅមួយដែលចង់សំដៅដល់រចនាសម្ព័ន្ធដ៏សំខាន់នៃប្រូតេអ៊ីន ដែលមាននៅក្នុងស្បែក និងតំណជាលិការបស់មនុស្ស និងសត្វ ។ Collagen កើតចេញពីអាមីណូអាស៊ីត១៩ប្រភេទដូចជា Glycine, Proline, hydroxyproline, lysine) -ល-។ ហើយយ៉ាងហោចណាស់ មានCollagen 29ប្រភេទខុសៗគ្នា ខណៈពេលមនុស្សយើងភាគច្រើនមានCollagen ប្រភេទទីមួយ និងប្រភេទទីបី ។
ប្រភេទអាហារដែលផ្ទុកCollagen រួមមាន៖ ត្រី សាច់មាន់ ស៊ុត(ពណ៌ស) ផ្លែក្រូច ផ្លែ Berries បន្លែពណ៌លឿង និងពណ៌ក្រហម ខ្ទឹមស បន្លែមានស្លឹលពណ៌ខៀវ គ្រាប់ស្វាយចន្ទី ប៉េងប៉ោះ ម្ទេសផ្លោក គ្រាប់សណ្ដែក ផ្លែប៊រ និងសណ្ដែកសៀង -ល- ។
Collagen បានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាពដូចជា ជួយឲ្យស្បែកភ្លឺរលោង កាត់បន្ថយការជ្រុះសក់ ជួយឲ្យសាច់ដុំ និងឆ្អឹងរឹងមាំ ពង្រឹងប្រព័ន្ធការពាររាងកាយ ជាអាហារល្អសម្រាប់សុខភាពបេះដូង ជួយឲ្យឆាប់គេងលក់ បង្កើនសារធាតុអ៊ុកស៊ីតកម្ម នាំឲ្យអាយុវែង ធ្វើឲ្យអ័រម៉ូន និងចំណង់ផ្លូវភេទមានដំណើរការល្អ កាត់បន្ថយអារម្មណ៍មួម៉ៅ និងជួយរក្សាតុល្យភាពទម្ងន់រាងកាយបានល្អជាដើម ។
ការផលិតសារធាតុCollagen នឹងថយចុះតាមអាយុកាលរបស់មនុស្ស ដែលនាំឲ្យភាពយឺតនៃស្បែកត្រូវបានកាត់បន្ថយ ហើយក៏នាំឲ្យស្បែកឡើងក្រាស់ជាងមុន និងអាចធ្វើឲ្យស្បែកខូចខាត និងឡើងជ្រេញជ្រួញទៀតផង ។ ក្រៅពីនេះក៏នាំឲ្យសរសៃពួរ និងសរសៃចំណងឡើងរឹង រួញខ្លី និងពិបាកបត់បែន ធ្វើឲ្យសាច់ដុំខ្សោយ ឈឺត្រង់សន្លាក់ និងនាំឲ្យកាត់បន្ថយការលូតលាស់របស់សក់ផងដែរ ៕
អត្ថបទដោយ៖ វេជ្ជបណ្ឌិតហួ ភារ៉ា