ព័ត៌មាន
ក្រសួងផ្ដល់យុទ្ធសាស្រ្តថ្មីជួយឲ្យអ្នកធ្វើកម្មវិធីធំៗមិនបារម្ភផ្ទុះឆ្លងកូវីដក្រោយចប់កម្មវិធី
Phoak Mary
April 8 2022
203 views

ក្រសួងផ្ដល់យុទ្ធសាស្រ្តថ្មីជួយឲ្យអ្នកធ្វើកម្មវិធីធំៗមិនបារម្ភផ្ទុះឆ្លងកូវីដក្រោយចប់កម្មវិធី

បច្ចុប្បន្នប្រទេសជុំវិញពិភពលោកជាច្រើនកំពុងតែប្រយុទ្ធនឹងវីរុសបំប្លែងខ្លួនថ្មី រួមទាំងអូមីក្រុងផងដែរ ដោយរាល់ថ្ងៃប្រជាជនរបស់ពួកគេស្លាប់រាប់រយអ្នក តែងាកមកប្រទេសយើងគឺពុំសូវមានករណីឆ្លងខ្ពស់ទេ ទោះយ៉ាងណាក្ដីជំងឺអាសន្នរោគនេះគឺនៅតែអាចរាតត្បាតបានពិសេសនៅពេលប្រជាជនខ្វះការធ្វេសប្រហែសហើយផ្ទុះឆ្លងជាចង្កោម។

ជាក់ស្ដែងចំពោះមុខនេះក្រសួងពាក់ព័ន្ធនានានៅតែបង្ហាញការព្រួយបារម្ភខណៈដែលពលរដ្ឋយើងជិតនឹងមានការជួបជុំច្រើននៅថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ហើយការប្រារព្ធពិធីធំៗដែលមានមនុស្សចូលរួមច្រើនដូចជា កម្មវិធីបុណ្យ ការរៀបអាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ជាដើមនៅតែមាននិងមិនទាន់មានការប្រុងប្រយ័ត្នពេញលេញនៅឡើយ។

ហេតុនេះនៅថ្ងៃទី៨ខែមេសាឆ្នាំ២០២២ ខាងអគនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហើបវិធីសាស្រ្តចំនួន៣ដើម្បីជាជំនួយបន្ថែមក្នុងការបង្ការការចម្លងលក្ខណៈទ្រង់ទ្រាយធំ រួមមាន៖

-ម្ចាស់រៀបចំកម្មវិធីនានាគួរផ្ដល់ជូនតេស្តកូវីដ១៩ ជាមួយលិខិតអញ្ជើញនិងពេលដល់កន្លែងពិធីគួរប្រគល់វត្ថុអនុស្សាវរីយ៍ជាដបអាល់កុល

-អ្នកចូលរួមពិធីគួរតេស្តមុនពេលចូលរោងពិធី ក្នុងករណីតេស្តឃើញវិជ្ជមានគួរផ្អាកការចូលរួម

-បុគ្គលគ្រប់រូបគួរចេះធ្វើតេស្តកូវីដ១៩ដោយខ្លួនឯងបន្ថែម។

បន្ថែមពីវិធីសាស្រ្តខាងលើនេះបងប្អូនក៏មិនត្រូវភ្លេចខ្លួនក្នុងការចាក់វ៉ាក់សុំាងដូសជំរុញបន្ថែមព្រោះ ក្រោយចាក់វ៉ាក់សុំាងកាន់តែយូរអង់ទីករក៏នឹងកាន់តែធ្លាក់ចុះផងដែរ ហេតុនេះគ្រប់៤ខែត្រូវតែទៅចាក់ម្ដងទៀត និងប្រកាន់វិធានការការពារខ្លួនរបស់ក្រសួងសុខាភិបាលឱ្យបានជាប់កុំប្រហែសដើម្បីប្រទេសយើងកាន់តែសុវត្ថិភាព។

May be an image of text

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia