ជំងឺ
តិចអត់ដឹង! អ្នកកំពុងដេកជាមួយមេរោគ បើចង់សម្លាប់មេរោគ អ្នកត្រូវតែធ្វើរឿង៥នេះ

នៅក្នុងរយៈពេលមួយសប្ដាហ៍ ពួកយើងប្រហែលគេងនៅលើពូកចន្លោះពី៤៩ទៅ៦០ម៉ោង ដែលវាជាពេលសម្រាប់យើងគេងយ៉ាងរីករាយ ប៉ុន្តែអំឡុងពេលវេលាដ៏រីករាយនេះផងដែរ ក៏បានធ្វើឱ្យកន្លែងគេងរបស់អ្នកមានភាពកខ្វក់ បែកញីសប្រលាក់ពូក ដែលបង្កឱ្យបានបាក់តេរីកខ្វក់រស់នៅក្នុងពូករបស់អ្នក។

ជាការពិតណាស់ បាក់តេរីមានរូបរាងតូចៗ ដែលយើងមិនអាចមើលឃើញនឹងភ្នែកបាននោះទេ។ អ៊ីចឹងដើម្បីការពារកុំឱ្យមានបាក់តេរីរស់នៅលើពូក លើខ្នើយរបស់យើង។ យើងគ្រប់គ្នាត្រូវតែសម្អាតឱ្យបានស្អាតជាប្រចាំ។

បើយោងតាមការចុះផ្សាយរបស់ Sleep Foundation បានរៀបរាប់ប្រាប់ថា អ្នកគ្រប់គ្នាត្រូវតែសម្អាតកន្លែងគេងរបស់ខ្លួនក្នុងមួយសប្ដាហ៍ម្តង នេះសម្រាប់អ្នកគេងញឹកញាប់លើស៦០ម៉ោងក្នុងមួយសប្ដាហ៍។ ប៉ុន្តែសម្រាប់អ្នកគេងយូរៗម្តង អ្នកអាចសម្អាតចន្លោះពី១ទៅ២សប្ដាហ៍ម្តង ឬក៏អាចយូរជាងនេះដែរ។ បើមិនឧស្សាហ៍សម្អាតទេ អ្នកនឹងគេងលើបាក់តេរីដែលរស់នៅលើពូករបស់អ្នកជាមិនខាន ហើយវាបង្កឱ្យអ្នកកើតជំងឺរមាស់ អាឡែហ្សុី និងជំងឺហឺតជាដើម។

នៅក្នុងនោះដែរ Sleep Foundation បានរៀបរាប់បន្ថែមទៀតថា រយៈពេលដែលអ្នកត្រូវបោក ឬសម្អាតខ្នើយ ពូក ស្រោមខ្នើយ ភួយរបស់អ្នកមានដូចជា៖

-ស្រោមខ្នើយ៖ អ្នកត្រូវបោក ឬសម្អាតស្រោមខ្នើយរៀងរាល់១សប្ដាហ៍ម្តង។

-ស្រោមពូក៖ អ្នកត្រូវបោក ឬសម្អាតស្រោមពូករៀងរាល់២សប្ដាហ៍ម្តង។

-ភួយក្រាស់៖ អ្នកត្រូវបោក ឬសម្អាតភួយក្រាស់ៗរៀងរាប់១ទៅ២ខែម្តង។

-ខ្នើយ៖ អ្នកត្រូវបោក ឬសម្អាតខ្នើយរៀងរាល់១ទៅ២ខែម្តង។

-ពូក៖ អ្នកត្រូវបោក ឬសម្អាតពូករបស់អ្នករៀងរាល់៦ខែម្តង។

ដូច្នេះដើម្បីឱ្យការរស់នៅរបស់អ្នកមានផាសុកភាព និងមានអនាម័យ អ្នកត្រូវតែអនុវត្តតាមការណែនាំមួយនេះ ដើម្បីការពាររាងកាយរបស់អ្នកកុំឱ្យឆ្លងមេរោគ និងឆ្លងបាក់តេរី ជាពិសេសត្រូវសម្អាតពូករបស់កូនអ្នកជាប្រចាំ។ 

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#គំនិតរកស៊ីSeptember 14 2025
អស្ចារ្យ! កាហ្វេខ្មែរ ១នេះ ផឹកពេលព្រឹកការពារដាច់សរសៃឈា//មខួរក្បាល និងជំងឺភ្លេចភ្លាំង
#ជំងឺSeptember 14 2025
គួរដឹង! បញ្ហា ៤នេះនាំឱ្យបុរសនារីរស់នៅប្រចាំថ្ងៃមានបញ្ហាការបន្តពូជ នឹកស្មានមិនដល់
#អាហារSeptember 14 2025
កាត់បន្ថយខ្លះទៅ! ផឹកទឹកដោះគោ និងកាហ្វេបែបនេះ បុរសស្រ្តីច្បាស់ជាគ្មានកូនទេ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia