ជំងឺ
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
Tror Sopheap
August 7 2025
3.8 K views

ការពិសារកាហ្វេជារឿងពេញនិយមណាស់នៅស្រុកខ្មែរយើង។ មានសំណួរមួយសួរថា តើពិសារកាហ្វេពេលណាល្អសម្រាប់សុខភាពខួរក្បាល? តាមលោក Andrew Huberman ជាសាស្ត្រាចារ្យផ្នែកសរសៃប្រសាទ និងភ្នែកនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យស្ទែនហ្វដបានលើកឡើងថា ការពន្យារពេលទទួលទានជាតិកាហ្វេអ៊ីនជាប្រភេទកាហ្វេក្តៅដែលរយៈពេល ៩០ទៅ១២០នាទីបន្ទាប់ពីអ្នកភ្ញាក់ពីគេងពេលព្រឹកនោះ ជួយដាស់ប្រព័ន្ធសរសៃប្រសាទឱ្យស្វាងពីការគេង ហើយសុខភាពខួរក្បាលរបស់អ្នកពូកែចងចាំ គិតបានលឿន និងបង្កើនថាមពលផ្នែកខួរក្បាលថែមទៀត។

ការរង់ចាំ ៩០ទៅ១២០នាទីបន្ទាប់ពីភ្ញាក់ពីគេង ហើយចាំទទួលទានជាតិកាហ្វេអ៊ីន។ ដូចជាអ្នកអនុញ្ញាតឱ្យអរម៉ូន cortisol (អរម៉ូនស្រ្តេស) នៅក្នុងរបស់រាងកាយអ្នកចុះខ្សោយ ព្រោះតែកាហ្វេជួយបង្កើនឥទ្ធិពលល្អផ្នែកអារម្មណ៍ដោយសារជាតិកាហ្វេអ៊ីននេះ។ ហើយលោក Huberman បានបញ្ជាក់ថា កាហ្វេក៏នាំផលប៉ះពាល់ដល់ដំណេកដែរ។ ចូរអ្នកព្យាយាមជៀសវាងជាតិកាហ្វេអ៊ីនក្នុងរយៈពេល ៨ទៅ១២ម៉ោងមុនពេលចូលគេង។

យោងតាមការស្រាវជ្រាវដែលចុះផ្សាយដោយគេហទំព័រHealthline បញ្ជាក់ពីអត្ថប្រយោជន៍ល្អបំផុតអ្នកផឹកកាហ្វេពេលព្រឹកជួយសុខភាពខួរក្បាលគឺកាត់បន្ថយហានិភ័យនៃជំងឺវងេ្វង ឬជំងឺភ្លេចភ្លាំង រហូតដល់៧០ភាគរយ (ក្នុងវ័យ៧០ឆ្នាំ)។ ហើយជាតិកាហ្វេនេះធ្វើឱ្យអារម្មណ៍របស់អ្នកភ្លឺថ្លាជួយប្រឆាំងនឹងជំងឺបាក់ទឹកចិត្តហើយកាត់បន្ថយហានិភ័យនៃអារម្មណ៍ធ្វើអត្តឃាតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2743

អត្ថបទថ្មីៗ
#កីឡាAugust 8 2025
១ទម្លាប់ពេលល្ងាចនេះ ជួយបញ្ចុះជាតិស្ករ ការពារជំងឺទឹកនោមផ្អែម
#ជំងឺAugust 8 2025
ទម្លាប់ទាំង២ ការពារអ្នកពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia