អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
Sreymom Cha
August 8 2025
132 views

 (ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាព​លំដាប់​ថ្នាក់​ពិភព​លោក​ និងលោកបណ្ឌិត Luigi Gratton អនុប្រធាន ការិយាល័យសុខភាព និងសុខុមាលភាព និងជាប្រធានក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife បានរួមគ្នាចែករំលែកពី វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា។

H1

 នៅពេលដែលមនុស្សភាគច្រើនឮពាក្យ "មេតាប៊ូលីស" ពួកគេគិតដល់ការដុតបំផ្លាញកាឡូរី ឬការ​សម្រក​​ទម្ងន់។ ខណៈពេលដែលការសម្រកទម្ងន់អាចជាលទ្ធផលដ៏ល្អនៃមេតាប៉ូលីស ឬការរំលាយ​អាហារ​​ដែលមានសុខភាពល្អ ការត្រួតពិនិត្យប្រព័ន្ធមេតាប៉ូលីសរបស់អ្នកឱ្យបានល្អវាអាច​នាំទៅកាន់​រឿង​ល្អ​ៗ​ជាច្រើនទៀត។ ជាមូលដ្ឋានគ្រឹះនៃរបៀបដែលរាងកាយរបស់យើងដំណើរការ ទទួលដឹង​អារម្មណ៍ ​និងរបៀបដែលវ័យវិវត្តទៅមុខ។ ​​ក្នុងនាមជាគ្រូពេទ្យដែលអប់រំ​មនុស្សទូទាំងពិភពលោក​ជា​រៀង​​រាល់​ថ្ងៃអំពី​របៀបបង្កើតរបៀបរស់នៅដែលមានសុខភាពល្អ ខ្ញុំលើកទឹកចិត្តមនុស្សឱ្យផ្តោត​លើការ​ផ្លាស់​ប្តូរ​តូចៗដែលគាំទ្រសុខុមាលភាពរយៈពេលវែង។

H2

 ទម្លាប់ប្រចាំថ្ងៃសម័យទំនើប ពោរពេញទៅដោយភាពតានតឹង អាហារកែច្នៃ និងការធ្វើចលនាតិចតួច ដែលទាំងនេះអាចរុញច្រានការរំលាយអាហារ ឬមេតាប៉ូលីសរបស់អ្នក​ឱ្យបាត់បង់តុល្យភាព​បន្តិចម្តងៗ​បាន។ ភាពតានតឹងរ៉ាំរ៉ៃបង្កើនអរម៉ូន cortisol និងជំរុញជាតិខ្លាញ់ឱ្យកើនឡើង។ អាហារ​កែច្នៃ​ជារឿយៗ​មានជាតិស្ករខ្ពស់ ​ជាតិសរសៃទាប និងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់ដល់​ការគ្រប់គ្រង​ចំណង់អាហារ សុខភាពពោះវៀន និងភាពប្រែប្រួលអាំងស៊ុយលីន។ ហើយការអង្គុយយូរម៉ោង​នៅក្នុង​ការិយាល័យ ឬក្នុងការកកស្ទះចរាចរណ៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយសកម្មភាពសាច់ដុំ ដែល​​បន្ថយអត្រាមេតាប៉ូលីសនិងនាំឱ្យមានអតុល្យភាពថាមពលនៅក្នុងរាងកាយរបស់អ្នក។

H3

ជាសំណាងល្អ ការផ្លាស់ប្តូរទម្លាប់តូចៗប្រចាំថ្ងៃ ចាប់ផ្តើមពីអាហារូបត្ថម្ភ ការធ្វើចលនា និងការសម្រាក គឺមានឥទ្ធិពលយ៉ាងល្អដល់រាងកាយ។ តាមរយៈការផ្តល់ថាមពលដល់រាងកាយរបស់អ្នកជាប្រចាំជាមួយ​នឹងអាហារដែលសម្បូរជីវជាតិ ការធ្វើចលនាបានជាប់លាប់់ និងការផ្តល់អាទិភាពដល់ការសម្រាក អ្នក​អាច​ស្តារភាពរស់ររើកនៃមេតាប៉ូលីសធម្មជាតិរបស់រាងកាយអ្នក និងគាំទ្រសុខុមាលភាព​រយៈពេល​វែង​បាន។

នេះគឺជាវិធីងាយៗចំនួនបីដែលអាចជួយឱ្យមុខងារមេតាប៉ូលីសរបស់អ្នកប្រសើរឡើង ។

១.​ រក្សាតុល្យភាពនូវអាហារដែលអ្នកបរិភោគ

អ្វីដែលអ្នកទទួលទានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពមេតាប៉ូលីសរបស់អ្នក។ អាហារូបត្ថម្ភ​មាន​ឥទ្ធិពលលើដំណើរការមេតាប៉ូលីសសំខាន់ៗ ដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម ការរំលាយជាតិ​ខ្លាញ់​​​ មុខងារពោះវៀន ការគ្រប់គ្រងអរម៉ូន និងការរលាក។ ផ្តល់អាទិភាពដល់ការ​បរិភោគ​ប្រូតេអ៊ីន​គ្មានខ្លាញ់​ដើម្បីបង្កើត និងរក្សាម៉ាសសាច់ដុំ ដែលវានឹងជួយគាំទ្រអត្រាមេតាប៉ូលីសខ្ពស់នៅ​ពេល​សម្រាក។​​ ជាតិ​សរសៃ​ និងអាហារដែលសម្បូរជីវជាតិអាចគាំទ្រសុខភាពពោះវៀន ភាពឆ្អែត និង​តុល្យភាព​​ជាតិស្ករ​ក្នុង​ឈាមបាន។ បន្លែរុក្ខជាតិមួយចំនួនក៏មានមុខងារជួយគាំទ្រមេតាប៉ូលីសផងដែរ រួមមាន polyphenols ដែលមាននៅក្នុងផ្លែក្រូចដូចជា ក្រូច ក្រូចឆ្មា និងក្រូចថ្លុង និង capsicum ដែលមាននៅក្នុងម្ទេស និងម្ទេសប្លោក។ ការបរិភោគអាហារដែលមានតុល្យភាពមិនមែនជាការរឹតបន្តឹង ខ្លួននោះទេ។ ការទទួល​ទានអាហារឱ្យមានតុល្យភាព មិនមែនជាការស្វែងរកភាពល្អឥតខ្ចោះ ឬការរឹត​បន្តឹង​នោះទេ។ វាគឺ​សំដៅ​ទៅ​លើការជ្រើសរើសអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជាប់លាប់ ដើម្បី​​ចិញ្ចឹមប្រព័ន្ធ​ដែល​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីសរបស់អ្នក។

២. ត្រូវប្រាកដថាអ្នកបានធ្វើចលនា

ការធ្វើចលនា គឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សុខភាពមេតាប៉ូលីស។ សកម្មភាពរាងកាយជួយ​គ្រប់​គ្រងជាតិស្ករក្នុងឈាម និងការប្រើប្រាស់ថាមពល បង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយរក្សា​ម៉ាសសាច់ដុំដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារមេតាប៉ូលីស។ ការបង្កើត​ទម្លាប់ធ្វើ​ចលនា​​ជាប្រចាំ មិនថាជាលំហាត់ប្រាណ ឬត្រឹមលំហាត់ប្រាណការដើរលឿនៗនោះទេ វាផ្តល់​អត្ថ​ប្រយោជន៍​យូរអង្វែង។ ការធ្វើចលនាបានកាន់តែច្រើន គឺកាន់តែល្អ។ គ្រប់ជំហាននឹងជួយដល់មេតាប៉ូលីសរបស់អ្នក។

 ៣. ផ្តល់អាទិភាពដល់ការសម្រាក និងការស្តារកម្លាំងឡើងវិញ

ការគេង និងការសម្រាកស្តារកម្លាំងឡើងវិញនេះច្រើនតែត្រូវបានគេមើលរំលង ប៉ុន្តែពួកវាចាំបាច់ក្នុងការ គ្រប់គ្រងដំណើរការមេតាប៉ូលីសរបស់រាងកាយអ្នក។ ក្នុងអំឡុងពេលគេង រាងកាយរបស់​អ្នកធ្វើការ​ស្តារ​មេតាបូលីសសំខាន់ៗ ដែលជះឥទ្ធិពលដល់ទម្ងន់ ថាមពល និងចំណង់អាហាររបស់អ្នក។ ការគេង​ប្រកប​ដោយគុណភាពជួយការប្រែប្រួលអាំងស៊ុយលីន ជួយគ្រប់គ្រងអរម៉ូនឃ្លានដូចជា leptin (ដែលផ្តល់សញ្ញាឆ្អែតដល់ខួរក្បាល) និង ghrelin (ដែលជំរុញភាពឃ្លាន) និងកាត់បន្ថយ cortisol ដែលជាអរម៉ូនស្ត្រេសដែលអាចរំខានដល់ការរំលាយអាហារ។ ទម្លាប់សាមញ្ញៗ ដូចជាការកំណត់​ពេល​មើលអេក្រង់ទូរសព្ទ កុំព្យូទ័រ ការចូលគេងឱ្យបានទៀងទាត់ និងគេងបានចន្លោះ 7-9 ម៉ោង ជួយរក្សា​ពេល​យប់របស់អ្នកឱ្យស្ងប់ស្ងាត់ ទាំងអស់នេះសុទ្ធតែជួយ និងគាំទ្រភាពធន់នៃមេតាប៉ូលីសទាំងមូល​បាន​។

 គាំទ្រសុខភាពរបស់អ្នកឱ្យកាន់តែប្រសើរ

សរុបមក សុខភាពមេតាប៉ូលីសគឺជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ល្អ – ទាំងពេល​បច្ចុប្បន្ន​ និងតទៅមុខ។ វាអាចទៅរួចតាមរយៈការផ្លាស់ប្តូរទម្លាប់តូចៗ ហើយធ្វើឱ្យបានជាប់លាប់។ អាហារូបត្ថម្ភមានតុល្យភាពល្អ ការធ្វើចលនាជាប្រចាំ និងការសម្រាកដើម្បីស្តារកម្លាំងឡើងវិញ ទាំងអស់​នេះ​រួមគ្នានឹងជួយដល់ថាមពលរាងកាយ ការរំលាយអាហារ ការគ្រប់គ្រងទម្ងន់ គ្រប់គ្រងអារម្មណ៍ និង​ភាព​រស់រវើករយៈពេលវែង។ តាមការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា តាមរយៈការខិតខំ​ប្រឹង​ប្រែង​ប្រចាំ​ថ្ងៃតិចតួចក៏ដោយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពមេតាប៉ូលីសផងដែរ – វាជួយឱ្យ​អ្នក​មាន​អារម្មណ៍ល្អប្រសើរទាំងនៅនៅថ្ងៃនេះ និងពេលខាងមុខតទៅទៀត។

 

ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសុខភាពមេតាប៉ូលីសនិងរបៀបគាំទ្រវា​បានតាមរយៈការ​ផ្លាស់​ប្តូរ​​របៀបរស់នៅដែលមានសុខភាពល្អ សូមទស្សនាវីដេអូ “The Breakdown Mini-Series” របស់ Herbalife នៅលើ YouTube ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជា​សហគមន៍​ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្ម​សម្រាប់​សមាជិក​ឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រ​ដោយវិទ្យាសាស្រ្ត​ដល់​អ្នក​ប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយ​ទល់​មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែល​មានភាព​សកម្ម។​

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 20

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
Sreymom Cha
October 27 2025
110 views

#អត្ថបទ PR

ពិតជាមានមោទកភាពណាស់! គ្លីនិកឡាប៊ែលជា គ្លីនិកកូនខ្មែរទទួលបានពានរង្វាន់ថ្នាក់អន្តរជាតិនៅប្រទេសសឹង្ហបុរី
Vuthea Morn
October 17 2025
73 views

#អត្ថបទ PR

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?
Daneth Mech
October 15 2025
163 views

#អត្ថបទ PR

អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
Pheakdey Pao
October 14 2025
203 views

#អត្ថបទ PR

មោទនភាព! ប្រេង កូឡា បូបាម សញ្ញារូបព្រួញ ជាប្រេង កូឡាកូនខ្មែរ របស់សហគ្រាសជា ចំណាន មានសន្ទុះគាំទ្រខ្លាំង
Thida Pet
October 14 2025
24 views

#អត្ថបទ PR

សហគ្រាសផលិតឱសថ ជា ចំណាន  ជោគជ័យក្នុងការផលិតថ្នាំក្នុងស្រុក ជិត20 ឆ្នាំហើយ
Thida Pet
October 13 2025
85 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia