កីឡា
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
Tror Sopheap
August 7 2025
2.1 K views

ការហាត់ប្រាណល្អដល់សុខភាព។ ប៉ុន្តែការហាត់ប្រាណខុសក្បួនខុសបច្ចេកទេសក៏នាំបញ្ហាឈឺសន្លាក់ បាក់ឆ្អឹង ដាច់សរសៃឈាម និងគាំងបេះដូងបានដែរ។ តាមគេហទំព័រ vnexpress បានចុះផ្សាយថា បុរសម្នាក់មានអាយុ ២០ឆ្នាំបានគាំងបេះដូងអំឡុងពេលធ្វើលំហាត់ប្រាណ ព្រោះតែគាត់លើកលើសកម្រិតរាងកាយពេក ប៉ុន្តែគ្រួពេទ្យបានជួយសង្រ្គោះទានពេល។ តាមវេជ្ជបណ្ឌិត Doan Du Manh សមាជិកនៃសមាគមជំងឺសរសៃឈាមវៀតណាមបានបញ្ជាក់ថា ៣កំហុសនេះនាំបញ្ហាដល់សុខភាពនៅកន្លែងហាត់ប្រាណ៖

១. យុវជនជាច្រើនមានចិត្តគំនិតចង់យកឈ្នះលើដែនកំណត់របស់ខ្លួនពេក ក៏ខំលើកទម្ងន់ធ្ងន់ហើយបន្តធ្វើលំហាត់ប្រាណក្នុងកម្រិតខ្លាំងៗ ដោយមិនអើពើនឹងមូលដ្ឋានសុខភាពរបស់ខ្លួនសោះ។ ការខំលើសកម្រិតបែបនេះ ធ្វើឱ្យបេះដូងសម្ពាធធ្វើការខ្លាំង វាទាមទារអុកស៊ីហ្សែនច្រើនជាងធម្មតា នាំឱ្យចង្វាក់បេះដូងលោតញាប់ សរសៃឈាមរត់កាន់តែលឿនបញ្ចូលទៅរាងកាយ បើរាងកាយអ្នកមានស្ទុះជាតិខ្លាញ់នៅកន្លែងណាមួយនៅសរសៃបេះដូង នាំឱ្យបេះដូងរបស់អ្នគាំងលឿន។ សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង ការប្រើកម្លាំងខ្លាំងពេកអាចបណ្តាលឱ្យបន្ទះប្រេះ ស្ទះសរសៃឈាម និងនាំឱ្យដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងផងដែរ។

២. មនុស្សជាច្រើនតែងតែព្រងើយកន្តើយនឹងរោគសញ្ញាដូចជា ឈឺទ្រូងអំឡុងពេលហាត់ប្រាណ មានអារម្មណ៍ញ័រទ្រូង ដកដង្ហើមខ្លីៗ រាងវិលមុខ និងជិតដួលសន្លប់ផង មូលហេតុមកពីពួកគេអស់កម្លាំងលើសពីធម្មតា។ នេះអាចជាសញ្ញាព្រមាននៃបញ្ហាសរសៃឈាមបេះដូង។ បើការឈឺទ្រូងលើសពី ១០នាទី គួរសម្រាកឱ្យលឿន។

៣. អ្នកហាត់ប្រាណជាច្រើនប្រើអាហារបំប៉នមុនពេលហាត់ប្រាណដូចជាម្សៅប្រូតេអ៊ីនWhey លើសកម្រិត ហើយហាត់ប្រាណមិនអាចបញ្ចេញជាតិម្សៅប្រូតេអ៊ីននេះអស់ទេ ក៏ប៉ះពាល់ដល់សុខភាព។ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្ទះសរសៃឈាម និងប៉ះពាល់ដល់ចង្វាក់បេះដូងថែមទៀត។ មុនប្រើម្សៅប្រូអ៊ីនពង្រឹងសាច់ដុំ អ្នកគួរនិយាយជាមួយអ្នកជំនាញ និងគ្រូពេទ្យ ដើម្បីការពារសុខភាពបេះដូងរបស់អ្ន​​កផងដែរ។

ការហាត់ប្រាណគឺល្អសម្រាប់សុខភាពរបស់អ្នក ប៉ុន្តែបើអ្នកហាត់ហួសកម្រិតអាចធ្វើឱ្យរាងកាយរបស់អ្នកប្រឈមនឹងហានិភ័យជាពិសេសបញ្ហាបេះដូង។ អ្នកហាត់ប្រាណគួរមានគ្រូជំនាញផ្ទាល់ខ្លួន និងទៅពិនិត្យសុខភាព ដើម្បីដឹងពីស្ថានភាពរាងកាយ ដើម្បីការពារជំងឺបេះដូងទុកជាមុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2743

អត្ថបទថ្មីៗ
#កីឡាAugust 8 2025
១ទម្លាប់ពេលល្ងាចនេះ ជួយបញ្ចុះជាតិស្ករ ការពារជំងឺទឹកនោមផ្អែម
#ជំងឺAugust 8 2025
ទម្លាប់ទាំង២ ការពារអ្នកពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia