ការគេងមិនលក់ ឬគេងមិនគ្រប់ធ្វើឱ្យសរីរាង្គខាងក្នុងនាំឱ្យខ្សោយតម្រងនោម លើសជាតិស្ករ និងលើសខ្លាញ់នាំឱ្យមានបញ្ហាថ្លើមជាដើម។ ពេលអ្នកគេងមិនលក់ទេ នាំខូតតម្រងនោម និងថ្លើមទាំងពីរតែម្តង។ តាមគេហទំព័រ vnexpress បានចុះផ្សាយថា ៣វិធីសាស្រ្តនេះជួយឱ្យអារម្មណ៍របស់អ្នកត្រជាក់ឆាប់គេងលក់ស្រួល។
១. មានពាក្យមួយបានលើកឡើងថា “អាហារល្អបង្កើតអារម្មណ៍ល្អហើយនាំអ្នកឆាប់គេង”។ តើអាហារល្អនាំឱ្យគេងលក់ពេលយប់មានអ្វីខ្លះ? អ្នកគួរពិសារទឹកដូងពេលព្រឹកមួយផ្លែដើម្បីលាងជាតិពុលពីតម្រងនោម។ ហើយអ្នកគួរហូបអាហារពេលល្ងាចជាមួយល្ងខ្មៅ អង្ករខ្មៅ ផ្សិត ទ្រូងមាន់ ផ្លែទំពាំងបាយជូខ្មៅ ជួយអារម្មណ៍របស់អ្នករីករាយ ហើយវាក៏មានឥទ្ធិពលធ្វើឱ្យដំណេករបស់អ្នកកាន់តែប្រសើរឡើងដែរ។ សូម្បីតម្រងនោម និងថ្លើមក៏មានសមត្ថភាពបញ្ចេញជាតិពុលចេញរាងកាយដែរ។
២. ការត្រាំជើងនាំអារម្មណ៍របស់អ្នកត្រជាក់ជាអារម្មណ៍រីករាយមុនពេលចូលគេង។ ចូរអ្នកទិញទឹកកកបន្តិចមកត្រាំជើងដើម្បីអារម្មណ៍របស់អ្នករំសាយភាពតានតឹងមុនចូលគេង។ ការត្រាំជើងរយៈពេល ១០នាទីមុនពេលចូលគេងអាចជួយឱ្យឈាមរត់បានស្រួល អារម្មណ៍សម្រាក ធ្វើឱ្យខួរក្បាលស្ងប់ហើយអ្នកចង់គេងលឿនជាងមុន។
៣. ការរួមបញ្ចូលគ្នាជាមួយការម៉ាស្សាសរសៃត្រង់ក ដៃ និងសម្រួលសរសៃជើងជាមួយនឹងការត្រាំជើងរយៈពេល ១០នាទីហ្នឹង វាជួយឱ្យអារម្មណ៍អ្នកស្រួលខ្លួនហើយគេងលក់ស្រួលលក់។
តាមវិធីសាស្រ្តទាំងបីខាងលើនេះជួយសម្រួលអារម្មណ៍របស់អ្នកចេញពីស្រ្តេស ភាពតានតឹងឱ្យដំណើរឈាមរត់ស្រួលក៏បញ្ជាទៅអារម្មណ៍របស់អ្នកឱ្យរីករាយ ហើយអ្នកក៏មានអារម្មណ៍ឆាប់គេងលក់លឿនដែរ។ ហើយអ្នកកុំពិសារជាតិកាហ្វេអ៊ីនបន្ទាប់ពីថ្ងៃត្រង់។ កាត់បន្ថយការផឹកស្រាមុនពេលចូលគេង។ ពិសារទឹកច្រើនមុនចូលគេងនាំឱ្យអ្នកក្រោកនោមពេលយប់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព