មានមនុស្សជាច្រើនបង្កឱ្យខ្លួនមានជំងឺទឹកនោមផ្អែមព្រោះតែរបបអាហារសម្បូរជាតិស្ករ និងភេសជ្ជៈមានជាតិផ្អែមលើសកម្រិត។ បើអ្នកចង់ការពារបញ្ហាទឹកនោមផ្អែម អ្នកគួរមានទម្លាប់ល្អៗ ដើម្បីការពារសុខភាព។ នេះជាទម្លាប់ល្អនាំអ្នកមានសុខភាពល្អគឺការធ្វើលំហាត់ប្រាណ។
តាមលោកវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា៖ "បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាម គាត់បានសុំឱ្យអ្នកជំងឺដើរ បន្ទាប់ពីហូបអាហាររួចចំនួន ២ទៅ៥នាទីដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការ បញ្ចុះជាតិស្ករក្នុងឈាម។ការធ្វើលំហាត់ប្រាណរយៈពេលយូរ ៣០ទៅ៥០នាទីជួយទាញជាតិស្ករចេញពីចរន្តឈាមហើយបង្កើនសាច់ដុំការពារឆ្អឹងផងដែរ។ ទម្លាប់បែបនេះជួយអ្នកជំងឺគ្រប់គ្រងលើជាតិស្ករ និងបញ្ចុះជាតិស្ករ។” ការលំហាត់ប្រាណជាថ្នាំការពារជំងឺទឹកនោមផ្អែមបានល្អបំផុត។
យោងតាមការសិក្សា American Diabetes Association បានចុះផ្សាយថា “ការធ្វើលំហាត់ប្រាណជួយបន្ថយជាតិស្ករក្នុងឈាម។ ព្រោះកោសិកាសាច់ដុំបានប្រើប្រាស់ជាតិស្ករឱ្យក្លាយជាថាមពល ដើម្បីជាតិស្ករថយចុះ។ពេលអ្នកធ្វើលំហាត់ប្រាណកាន់តែខ្លាំងកាន់តែជួយបញ្ចុះជាតិស្ករបានល្អ(កត្តាអ្នកមានសុខភាពល្អ បើអ្នកមានបេះដូងសូមធ្វើលំហាត់ប្រាណស្រាលៗ បានហើយដូចជាដើរតិចៗ គឺល្អ)។ ហើយអ្នកគួរតែហូបបន្លែ ផ្លែឈើ និងត្រីឱ្យបានច្រើន។ ហើយពិសារទឹកច្រើនដើម្បីពង្រឹងសុខភាពការពារបញ្ហាទឹកនោមផ្អែម។ អ្នកត្រូវបញ្ឈប់អាហារ និងភេសជ្ជៈណាដែលមានជាតិស្ករច្រើន។ សុខភាពររបស់អ្នកជាទ្រព្យសម្បត្តិសំខាន់បំផុតក្នុងជីវិតនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព