ជំងឺ
ទម្លាប់ទាំង២ ការពារអ្នកពីជំងឺទឹកនោមផ្អែមអស់មួយជីវិត

អ្នកចូលចិត្តហូបអាហារផ្អែមៗ ងាយកើតជំងឺទឹកនោមផ្អែមនិងធាត់លឿនណាស់។ បើយោងតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង ៤២២លាននាក់កំពុងរស់នៅជាមួយទម្រង់នៃជំងឺទឹកនោមផ្អែមនេះ។ បើអ្នកចង់ចៀសវាងជំងឺទឹកនោមផ្អែម អ្នកគួរធ្វើរឿងទាំង ២នេះសិន។

១. ការធ្វើលំហាត់ប្រាណ៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ការពារ ឬ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២។ ជាការពិត កង្វះលំហាត់ប្រាណ និងអសកម្មយូរជំរុញឱ្យកើតជំងឺនេះ។ ការមានទម្លាប់ធ្វើលំហាត់ប្រាណជាទៀងទាត់ធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់សាច់ដុំក្នុងការប្រើអាំងស៊ុយលីន និងស្រូបយកជាតិស្ករ។ វាក៏បំបាត់ភាពតានតឹងខ្លះពីកោសិកាបង្កើតអាំងស៊ុយលីនរបស់អ្នកផងដែរ។ អត្ថប្រយោជន៍មួយទៀត សម្រាប់ការហាត់ប្រាណ គឺវាជួយអ្នកក្នុងការសម្រកទម្ងន់។ ប្រសិនបើអ្នកអាចគ្រប់គ្រងលំហាត់ប្រាណត្រឹមតែ 30 នាទី 5 ថ្ងៃក្នុងមួយសប្តាហ៍ នេះអាចជួយសម្រួលសម្ពាធឈាម និងកូលេស្តេរ៉ុលផងដែរ។

២. ពិនិត្យសុខភាព៖ សូម្បីតែលោកគ្រូពេទ្យ ចាន់ភក្ដី ជាម្ចាស់ Sky Family Clinic បានបញ្ជាក់ថា ការពិនិត្យសុខភាពរយៈពេលមួយឆ្នាំម្តងឬពីរម្តងសម្រាប់ប្រជាជនយើងដើម្បីដឹងពីអាការៈជំងឺរយៈពេល៥ឆ្នាំខាងមុន ហើយយើងអាចការពារជំងឺទុកជាមុន។ ព្រោះការពិនិត្យសុខភាពជួយការពារជំងឺទឹកនោមផ្អែមទុកជាមុនយ៉ាងល្អថាយើងលើសកម្រិតជាតិស្ករនិងខ្លាញ់កម្រិតណា? ឬមួយទៀតដឹងថា យើងកើតជំងឺទឹកនោមផ្អែមកម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ? ហើយគួរហូបអាហារបែបណាល្អសុខភាព និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមជាដើម។អ្នកគួរតែផ្តោតអារម្មណ៍លើរបបអាហារពេលណាគួរហូប ពេលណាមិនគួរហូរ ព្យាយាមបញ្ចុះជាតិស្ករនិងគីឡូដោយការធ្វើលំហាត់ប្រាណ ហើយគួរតែពិនិត្យសុខភាពមួយឆ្នាំមួយម្តងជាការល្អបំផុត។ ដើម្បីការពារជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2743

អត្ថបទថ្មីៗ
#កីឡាAugust 8 2025
១ទម្លាប់ពេលល្ងាចនេះ ជួយបញ្ចុះជាតិស្ករ ការពារជំងឺទឹកនោមផ្អែម
#ជំងឺAugust 8 2025
ទម្លាប់ទាំង២ ការពារអ្នកពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia