អាហារ
លើកកម្ពស់ផ្លូវចិត្ត! អ្នកញ៉ាំវិតាមីន ១ប្រភេទនេះ ជួយកាត់ស្រ្តេស កាត់បញ្ហាផ្លូវចិត្ត
Tror Sopheap
December 12 2023
1.6 K views

នៅក្នុងចំណោមវីតាមីនជាច្រើនមានវិតាមីនC ជាវិតាមីនលើកកម្ពស់ជួយសុខភាពផ្លូវចិត្ត ខួរក្បាល និងការពារជំងឺមួយចំនួនផងដែ។ ស្រ្តីគួរតែហូបអាហារមានជាតិវីតាមីន C ចាប់ពី​ ៧៥មិល្លីក្រាម និងបុរស ៩០មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍កាត់ស្រ្តេស ឱ្យអារម្មណ៍រីករាយ និងការពារកោសិកាឈាមសទាំងនេះពីពពួករ៉ាឌីកាលសេរី។

បើយោងតាមគេហទំព័រ onegreenplanet បានលើកឡើងថា អាហារដែលមានជាតិវីតាមីន C ពិតជាមានតួនាទីសំខាន់ក្នុងការជម្រុញដល់ប្រព័ន្ធភាពសុំាក្នុងរាងកាយក្នុងការជំនួយដល់សុខភាពសរសៃឈាមបេះដូង រួមទាំងផ្តល់សុខភាពទៅកាន់ស្បែក ភ្នែក និងផ្លូវចិត្ត។ សាធាតុវីតាមីនC ក៏ជួយសម្រួលទៅដល់សាច់ដុំ និងឆ្អឹងមួយកម្រិតទៀត។ បន្ថែមពីនោះ វិតាមីនC មានសារធាតុប្រឆាំងអុកស៊ីតកម្ម មានពង្រឹងកោសិកា ហើយជួយឱ្យឆាប់ជាសះស្បើយពេលមានរបួសស្នាមលើរាងកាយផងដែរ”។ សម្បីតែសម្ពាធឈាមខ្ពស់ក៏ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូងប៉ុន្តែការសិក្សាជាច្រើនបង្ហាញថា វីតាមីនC អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម និងឱ្យអារម្មណ៍ស្រាលពីបញ្ហាផ្លូវចិត្ត។

សម្រាប់អាហារដែលមានជាតិវិតាមីន C មានដូចជាក្រូច ម្ទេស ផ្លែប៊្លូបឺរី ស្ត្របឺរី ម្នាស់​ ដំឡូង​បារាំង ប៉េងបោះ ផ្កា​ខាត់​ណា ស្ពៃ... ប៉ុន្តែនៅក្នុងលក្ខខណ្ឌសុខភាពរបស់មនុស្សម្នាក់ៗ មានសភាពខុសៗគ្នា ទើបមនុស្សចាំបាច់ទទួលទានអាហារបំប៉នដែលមានវីតាមីន C ជាជំនួយបន្ថែមដើម្បីបង្កើនថាមពល និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃខ្ពស់ជួយការពារជំងឺផងដែរ។ នេះបើយោងតាមរយៈគេហទំព័រ Tasteofhome។ ព្រោះវីតាមីនC សារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយគាំទ្រដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ដែលមានសុខភាពល្អ។ CNS រួមមានខួរក្បាល និងខួរឆ្អឹងខ្នង ដែលដើរតួនាទីក្នុងមុខងារជាច្រើនក្នុងរាងកាយរបស់យើងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2822

អត្ថបទថ្មីៗ
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
#អាហារSeptember 5 2025
ចង់កាត់បន្ថយសក់ជ្រុះ សក់ឆាប់ដុះលឿន កុំរំលងក្រុមបន្លែពណ៍លឿងទាំង ៥ មុខនេះ
#អត្ថបទ PRSeptember 5 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
#ចិត្តសាស្ត្រSeptember 5 2025
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត
#សម្រស់September 4 2025
៤វីធីជួយឱ្យសម្រស់ម៉ាក់ៗនៅតែក្មេងស្អាត ពេលកំពុងពពោះកូនក្នុងផ្ទៃក៏ដោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia