ជំងឺ
ស្ត្រីត្រូវដឹង! រហែកទ្វារមាសក្រោយសម្រាល គួរអនុវត្តវិធី៧នេះ ដើម្បីឱ្យថ្នេរក្រោយសម្រាលឆាប់ជា
Pheakdey Pao
November 24 2022
1 K views

អ្នកគ្រូ Chhoem Pisin ឯកទេសឆ្មប បានពន្យល់ប្រាប់ឱ្យដឹងថា ជាទូទៅការដាច់រហែកទ្វារមាស គឺបណ្ដាលមកពីការសម្រាលធម្មជាតិ ដោយមិនសូវជាមានសណ្ឋានខុសគ្នាខ្លាំងប៉ុន្មានទេចំពោះស្ត្រីសម្រាលកូនគ្រប់រូប។ មានស្រ្ដីតិចតួចដែលមានសំណាង មិនដាច់រហែកក្រោយសម្រាលតាមធម្មជាតិ ព្រោះទ្វារមាសគាត់មានសភាពយឺតល្អ សាច់នៅជញ្ចាំទ្វាមាសមិនមានបញ្ហារលាក។

ដោយឡែក ចំពោះស្រ្តីដែលសម្រាលរួចមានការដាច់រហែក តាមរយៈពេទ្យជំនាញនឹងដេរជួសឱ្យបានត្រឹមត្រូវវិញ ហើយអាចជះសះលឿន ឬ​យឺត គឺអាស្រ័យទៅលើការថែយកចិត្តទុកដាក់ថែទាំ។ ប្រសិនណាមានថែទាំបានល្អអត់មានការក្លាយ ឬបង្ករោគ គឺប្រើពេលតែ១សប្តាហ៍ទៅ១០ថ្ងៃ ថ្នេរចាប់ផ្តើមសះហើយ និងជះសះស្បើយលែងឈឺតែម្តងអាចចាយពេលទៅ២ ឬលើសនេះតិចតួច។ ប៉ុន្តែសម្រាប់ស្ត្រីដែលពុំសូវជាមានការយកចិត្តទុកដាក់ក្នុងការថែទាំទេ រឿងត្រូវប្រឈមនោះអាចនឹងឆ្លងមេរោគនៅតំបន់ដែលរហែក ធ្វើឱ្យក្លាយ មិនងាយសះឱ្យត្រលប់ទៅប្រក្រតីវិញ។

កត្តានេះ ដើម្បីជួយឱ្យឆាប់សះបានលឿន ស្រ្ដីក្រោយសម្រាលកូនតាមធម្មជាតិគ្រប់រូប អាចអនុវត្តន៍កត្តាអនាម័យ ដូចខាងក្រោម៖

១. លាងសម្អាតថ្នេរជាមួយទឹកក្តៅឧណ្ហៗ ឬ ទឹកស្អាត ពី៣ទៅ៤ដងក្នុង១ថ្ងៃ ឬ លាងសម្អាតបន្ទាប់ពីពេលនោម និងបន្ទោបង់។ ការលាងគឺត្រូវលាងពីទ្វាមាសទៅទ្វាលាមក កុំលាង ឬជូត ទៅមក អាចធ្វើឱ្យឆ្លងរោគបាន។

២. រក្សាថ្នេរឱ្យស្ងួតល្អ ដែលជាទូទៅការដេរគ្រូពេទ្យប្រើថ្នេររលាយ ដូច្នេះ គួរតែត្រូវឧស្សាហ៍ផ្តិតសម្ងួតដោយក្រដាសអនាម័យ ឬសំឡី ថ្នមទៅលើមុខរបួស ដើម្បីបង្ការកុំឱ្យមានបញ្ហាជេសដាច់មុន សាច់ជា។

៣. ផ្លាស់ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ ព្រោះទុកយូរនឹងធ្វើឱ្យក្ដៅ ហប់ ជាហេតុធ្វើឱ្យមេរោគលូតលាស់នៅតំបន់ថ្នេរ។

៤. ជ្រើសរើសទឹកអនាម័យ មានកំរិត pH 3.5 _4.5លាងសម្អាតតជាប្រចាំ ដើម្បីបង្កាកុំឱ្យមានការបង្កមេរោគ បាក់តេរីមួយចំនួន បន្ថែមទៀត

៥. ក្រោយសម្រាលហើយ ២៤ម៉ោង គួរងើបងូតទឹកក្ដៅឧណ្ហៗ លាងសម្អាតខ្លួន និងថ្នេរថ្នមៗ។

៦. ក្រោយសម្រាលបាន២៤ម៉ោង អាចងើបធ្វើចលនាស្រាលៗ ជិតៗ ដូចជាដើរដោយមានអ្នកគ្រាទៅបន្ទប់ទឹក ជាដើម។ ដោយការដើរ ធ្វើចលនាក្រោយសម្រាលនេះ ទី១ ជួយឱ្យស្បូនកន្រ្តាក់បានល្អ ឈាមឆាប់ធ្លាក់អស់ ធ្វើឱ្យថ្នេរមិនសើមយូរ ជួយដល់ដំណើរការឈាមរត់។

៧. ក្នុងករណីត្រលប់ទៅផ្ទះ ហើយមានបញ្ហា ហើមក្រហម ក្ដៅ ឈឺចាប់ខ្លាំងនៅតំបន់ទ្វាមាស ត្រូវត្រលប់មកជួបជាមួយនឹងគ្រូពេទ្យជំនាញវិញ ជាបន្ទាប់ ដើម្បីពិនិត្យស្វែងរកហេតុ និងធ្វើការព្យាបាលឱ្យទាន់ពេលវេលាចៀសវាងបង្ករោគខ្លាំងប៉ះពាល់សុខភាព។

អ្នកគ្រូពេទ្យ Pisin នៅតែបញ្ជាក់ដដែលៗថា សម្រាប់ស្ត្រីក្រោយសម្រាលកូនរួចត្រូវតំណមធ្វើចលនាសម្លាស់ទីដោយខ្លួនឯង ត្រូវមានអ្នកជួយគ្រាជានិច្ច។ ម្យ៉ាងវិញទៀត ត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងលេបថ្នាំដែលចេញដោយវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia