ពីមុនមក ធ្លាប់តែគេយកស្រូវសាលីធ្វើជារបបអាហារសម្រាប់អ្នកសម្រកគីឡូ ប៉ុន្តែឥលូវសហគ្រិនស្រ្តីខ្មែរមួយរូបបែរជាយកស្រូវសាលីធ្វើជារូបមន្តសម្រាប់កក់សក់ ហើយល្បីថា ពូកែខាងទប់ស្កាត់កុំឱ្យសក់ជ្រុះ បណ្តុះកូនសក់ថ្មី និងធ្វើឱ្យសក់រស់រវើក រលាស់រលោងបានថែមទៀតផង។ តើគេធ្វើបែបណា? ហើយសហគ្រិនរូបនេះគិតអ្វីខ្លះ ទើបយកស្រូវសាឡីធ្វើជារូបមន្តកក់សក់?
សហគ្រិនស្រ្ដីរូនេះគឺ អ្នកស្រី បូ ស៊ីនួន បច្ចុបន្នគឺជាអគ្គនាយការក្រុមហ៊ុន បូ ស៊ីនួន ខូអិលធីឌី ដែលដែលជាក្រុមហ៊ុននាំចូលសាប៊ូកក់សក់ប្រ៊េនV-Help។ សាប៊ូកក់សក់ប្រ៊េនV-Help ជាសាប៊ូដែលមានស្ដង់ដារគុណភាពមកពីប្រទេសសិង្ហបុរី ផ្សំឡើងពីស្រូវសាលី រួមបញ្ចូលជាមួយនឹង ប្រេងអាហ្កាន់, ផ្លែចូចូបា និងវីតាមីនអ៊ី។ នេះគឺជាបន្សំទាំង៤បញ្ចូលគ្នា ដែលចេញស្តង់ដាររូបមន្តមកពីប្រទេសសិង្ហបុរីផ្ទាល់, បើតាមការបញ្ជាក់របស់ អ្នកស្រី បូ ស៊ីនួន បន្សំទាំង៤នេះអាចចូលទៅដោះស្រាយបញ្ហាសក់បានយ៉ាងច្រើនអនេកដូចជា ព្យាបាលសក់ស្អិត សក់សំពោង, បណ្តុះកោសិកាសក់ថ្មីៗឡើងវិញ, ជួយធ្វើឱ្យសរសៃសក់មានទម្ងន់ ទន់ភ្លឺរលោង, ព្រមទាំងជួយបំបាត់សក់ជ្រុះ អង្គែរ សក់បែកចុង ឡើងប្រេង និងរមាស់ស្បែកក្បាលទៀតផង។
នៅពេលដែលចាបបៃតងសួរថា “ហេតុអ្វីទើបបងយកស្រូវសាលីនិងធាតុផ្សំទាំងនេះ មកធ្វើជាសាប៊ូកកក់សក់?” អ្នកស្រី បូ ស៊ីនួន បានប្រាប់ចាបបៃតងវិញយ៉ាងលម្អិតថា “នៅក្នុងស្រូវសាលី គឺជាឃ្លាំងដែលផ្ទុកនូវសារធាតុឱសថជាច្រើន ដែលជាគ្រឿងផ្សំយ៉ាងអស្ចារ្យក្នុងការថែរក្សាសក់ ធ្វើឱ្យសក់មានសំណើម ទន់ និងរឹងមាំពីគល់សក់តែម្តង។ ចំណែកឯ ប្រេងអាហ្គាន់ វិញគឺជាប្រេងដ៏ល្អក្នុងការបំប៉នសរសៃសក់ ពង្រឹងឬសសក់និងស្បែកក្បាល ធ្វើឱ្យសក់មានសំណើមបានល្អ កាត់បន្ថយសក់រួញ រមាស់និងអង្គែរ ព្រមទាំងជួយឱ្យសក់មានសុខភាពល្អ មានទម្ងន់និងទន់រលោង។ លើសពីនេះ ផ្លែចូចូបា ដែលប្រហែលជាបងប្អូនខ្លះមិនធ្លាប់បានស្គាល់ក៏ជាធាតុផ្សំមួយជំនួយការពារស្បែកក្បាលកុំឱ្យឆ្លងបាត់តេរី ការឡើងរមាស់ អង្គែរលើស្បែកក្បាល និងជួយឱ្យសរសៃសក់លូតលាស់ដុះវែងលឿន ហើយចុងក្រោយ វីតាមីនអ៊ី ដែលនរណាៗក៏ដឹងថាវាអាចជួយកាត់បន្ថយសក់ជ្រុះ ជួយឱ្យស្បែកក្បាលនិងសរសៃសក់មានសភាពរឹងមាំ លូតលាស់បានល្អ ព្រមទាំងមានពណ៌កាន់តែទន់រលោងរលាស់។ ដូចនេះបងប្អូនសាកស្រមៃទៅមើល ថាទាំង៤មុខនេះផ្សំចូលគ្នាក្នុងដបតែមួយ នឹងចូលទៅជួយអ្វីបានខ្លះ?”
អ្នកស្រី បូ ស៊ីនួន ក៏បានបន្ថែមឱ្យដឹងទៀតដែរថា មូលហេតុបានជាខ្លួនសម្រេចចិត្តនាំចូលសាប៊ូកក់សក់ស្រូវសាលី V-help មួយនេះ មកលក់នៅលើទីផ្សារប្រទេសកម្ពុជា គឺដោយសារតែកត្តាសំខាន់ៗចំនួន៧យ៉ាងផ្សេងទៀតលើសតែពីសមាធាតុផ្សំ៖ ទី១.ជាផលិតផលរបស់ប្រទេសសឹង្ហបុរី ទី២.មានគុណភាពខ្ពស់ ទី៣.តម្លៃសមរម្យ ទី៤.ក្លិនក្រអូប ទី៥.ការសិក្សាយ៉ាងល្អិតល្អន់ និងការធ្វើតេស្តសាកល្បងច្រើនលើកច្រើនសាររហូតដឹងច្បាស់ពីប្រសិទ្ធដ៏អស្ចារ្យនៃផលិតផលសាប៊ូកក់មួយនេះ ទី៦.ចុះបញ្ជីការត្រឹមត្រូវនិងទទួលស្គាល់ជាផ្លូវការពីក្រសួងពាក់ព័ន្ធនានាទាំងនៅក្នុងស្រុកនិងក្រៅស្រុក និងទី៧.អាចជួយដោះស្រាយបញ្ហាសក់និងស្បែកក្បាលបានពិតៗ។
ហេតុនេះ អ្នកស្រីមានទំនុកចិត្តខ្ពស់បំផុតក្នុងការនាំចូល សាប៊ូកក់សក់ V-HELP ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២០ តែមកដល់ឆ្នាំ២០២២នេះហើយនៅតែមានអ្នកគាំទ្រ ទិញប្រើហូរហែមិនមានថ្ងៃណាដែលថាលក់មិនចេញឡើយ។ ការគាំទ្រនេះហើយសបញ្ជាក់ពីគុណភាពផលិតផលពិត ដោះស្រាយបញ្ហាសក់បានពិតៗ។ ជាម្ចាស់អាជីវកម្មមួយរូបក្នុងប្រទេសកម្ពុជា អ្នកស្រី បូ ស៊ីនួន ជឿជាក់ថាឱ្យតែយើងស្មោះត្រង់ ផ្តល់របស់ល្អពិតដល់អតិថិជន នោះអតិថិជននឹងគាំទ្រចេញពីចិត្តបែបនេះ៕