សម្រស់
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត
Pov Saru
September 8 2025
441 views

ពេលនឹកឃើញពីភាពស្រស់ស្អាត ស្រីៗភាគច្រើនប្រហែលជានឹកទៅដល់ស្បែកស ម៉ដ្ឋរលោងស្រមោចវាជ្រុះ មុខភ្លឺថ្លា គ្មានមុន ដូចតារាកូរ៉េជាមិនខាន។ តែការពិតភាពស្រស់ស្អាតពិតប្រាកដ មិនមែនស្អាតត្រឹមតែរូបរាងខាងក្រៅទេ ភាពស្រស់ស្អាតពិតប្រាកដគឺសម្ដៅដល់ភាពស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុង។ ភាពស្រស់ស្អាតខាងក្រៅសម្ដៅដល់រូបសម្រស់ ស្បែកស មុខភ្លឺថ្លា គ្មានស្នាមមុន រាងខ្ពស់ស្ដង់ដាដូចជាតារាកូរ៉េ តែភាពស្អាតខាងក្នុងសម្ដៅដល់ ចិត្តគំនិត ចរិយាឫកពា ថ្លៃថ្នូរ ចេះដឹងខុសដឹងត្រូវ។ មនុស្សស្រីណាមានតែសម្រស់ខាងក្រៅ តែខ្វះការអភិវឌ្ឍផ្នែកចរិយាឫកពា សីលធម៌ និងចំណេះដឹង ភាពស្រស់ស្អាតនោះអាចបាត់បង់តម្លៃយ៉ាងងាយ។ ដូច្នេះហើយ ស្រីៗត្រូវចាប់ផ្តើមពីខ្លួនឯង ដើម្បីបង្កើនទំនុកចិត្ត និងឱ្យមានសម្រស់ពេញលេញ។ ខាងក្រោមនេះជាចំណុចសំខាន់ ៣ ដែលនឹងធ្វើឱ្យអ្នកមើលទៅស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយភាពទាក់ទាញ។

១. ចេះគិតមុននិយាយ៖ ពាក្យសម្ដីគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចរិត។ មនុស្សភាគច្រើនឈ្លោះគ្នាមកពីពាក្យសម្ដី។ ប្រសិនបើមនុស្សស្រីយើងចេះគិតមុននិយាយ និយាយស្ដីត្រឹមត្រូវ ស្គាល់ខុសស្គាល់ត្រូវ និងសមរម្យ នោះនឹងធ្វើឱ្យអ្នកមើលទៅមានតម្លៃ និងភាពថ្លៃថ្នូរ ហើយទទួលបានការគោរពស្រឡាញ់ពីអ្នកជុំវិញ។ ផ្ទុយទៅវិញ ពាក្យសម្ដីអាក្រក់អាចប៉ះពាល់ដល់កិត្តិយស និងបង្កឱ្យអ្នកខាតតម្លៃ។

២. មានជំនាញ និងចេះរៀបចំខ្លួនឯង៖ មនុស្សស្រីដែលមានជំនាញ និងចំណេះដឹងពិតប្រាកដ គឺជាមនុស្សស្រីដែលអាចរស់ដោយពឹងលើខ្លួនឯង និងអាចជួយអ្នកដទៃបាន។ ការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ មិនត្រឹមតែធ្វើឱ្យស្រស់ស្អាតខាងក្រៅមើលទៅលេចធ្លោទេ ប៉ុន្តែថែមទាំងអាចជួយបង្កើនទំនុកចិត្តផ្នែកខាងក្នុងទ្វេដង។ មនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង គឺជាមនុស្សស្រីដែលទាក់ទាញ និងស្រស់ស្អាតបំផុត។

៣. រៀនសូត្រមិនឈប់ឈរ៖ ការរៀនសូត្រមិនចេះចប់ទេ មនុស្សស្រីដែលមានចំណេះដឹងថ្មីៗ ដើរតាមទាន់សម័យកាល និងពង្រឹងខ្លួនឯងជាបន្តបន្ទាប់ នឹងកាន់តែមានភាពទាក់ទាញ។ ការកំណត់គោលដៅមួយឱ្យបានច្បាស់លាស់ រៀនពីអ្វីថ្មីជាប្រចាំនឹងជួយឱ្យអ្នកស្ថិតនៅលើផ្លូវអភិវឌ្ឍន៍ជានិច្ច។ មនុស្សស្រីដែលស្រឡាញ់ការរៀន គឺជាមនុស្សស្រីដែលមើលទៅថ្លៃថ្នូរ និងមានសម្រស់ផ្នែកខាងក្នុងពិតប្រាកដ។

ចំណុចខ្លឹមៗទាំង ៣ យ៉ាងនេះ ចេះគិតមុននិយាយ មានជំនាញ និងរៀនពីអ្វីថ្មីឥតឈប់ នឹងធ្វើឱ្យមនុស្សស្រីកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត។ នេះជាសម្រស់ពិតប្រាកដដែលមិនងាយរលាយបាត់ទៅតាមពេលវេលា៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 8

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង
#ជំងឺSeptember 8 2025
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
#សម្រស់September 8 2025
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត
#អាហារSeptember 8 2025
គេងមិនលក់ គេងមិនស្ងប់! សាកមកផ្លាស់ប្ដូររបបអាហារទាំងនេះ ជួយសម្រួលដល់ការគេងឱ្យស្ងប់ល្អ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia