ជំងឺ
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
Tror Sopheap
September 8 2025
1.8 K views

មានមនុស្សជាច្រើនពេលព្រឹកឡើង ងូតទឹកហើយទៅធ្វើការ នាំឱ្យពួកគេមានបញ្ហាតម្រងនោមដោយអត់ដឹងខ្លួនសោះ។ ព្រោះពេលអ្នកគេងពេញមួយយប់ធ្វើឱ្យរាងកាយបាត់ជាតិទឹកអស់ច្រើនណាស់។ បើអ្នកបន្តទម្លាប់បែបនេះ យូរៗ ឈាមអ្នកក៏សម្បូរជាតិពុល និងឈឺក្បាល គ្មានជាតិទឹកគ្រប់គ្រាន់ ហើយបន្តប៉ះពាល់ដល់តម្រងនោមថែមទៀត។ ទម្លាប់ ១ពេលព្រឹកអ្នកកុំរំលងនោះគឺទម្លាប់ផឹកទឹកធម្មតា ២ទៅ ៤កែវដើម្បីឱ្យតម្រងនោម និងក្រពះរបស់អ្នកមានសុខភាពល្អមានភាពរីករាយ។

ព្រោះតែការ​ផឹក​ទឹកពេលព្រឹកមានសារៈ​សំខាន់ជួយ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយបានល្អណាស់។ នៅ​ពេលអ្នក ​ផឹក​ទឹក​ពេល​ពោះ​ទទេ​អាច​ជួយ​រក្សា​ប្រព័ន្ធ lymphatic ដើម្បី​កម្ចាត់​ជាតិពុលចេញ​ពី​រាងកាយ។ នេះ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន ហើយ​នៅ​ពេល​ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ជំងឺ​ច្រើនមុខជាពិសេសតម្រងនោមតែម្តង។តាមលោកវេជ្ជបណ្ឌិត សុខ សុធា ជាអ្នកជំនាញរបបអាហារនៅគ្លីនិកព្យាបាលជំងឺមហារីកចក្រាបានលើកឡើងថា ការផឹកទឹកពេលព្រឹកជួយការពារគ្រួសក្នុងតំរងនោម និងការពារពោះវៀនធំ និងប្លោកនោមពីការបង្ករោគផងដែរ។

ហើយលោកវេជ្ជបណ្ឌិតបានបន្តថា ការផឹកពេលព្រឹកទឹកដោយពោះទទេ ជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្កមេរោគក្នុងក្រពះ និងជួយបណ្តេញជាតិពុលចេញឱ្យតម្រងនោមរបស់អ្នកមានសុខភាពរឹងមាំ។ ព្រោះជាតិទឹកធ្វើឱ្យរាងកាយរបស់អ្នកមានដំណើរការត្រឹមត្រូវនៃសរីរាង្គខាងក្នុង។ នេះជាមូលហេតុអ្នកត្រូវតែផឹកទឹកពេលព្រឹក វាជួយរំលាយអាស៊ីតដែលនាំឱ្យមានគ្រួសក្នុងតម្រងនោម។ អ្នកផឹកទឹកកាន់តែច្រើនពេលព្រឹកនោះ អ្នកនឹងត្រូវបានការពារពីការឆ្លងមេរោគប្លោកនោមផ្សេងៗ កាន់តែល្អដល់សុខភាពតម្រងនោមរបស់អ្នក។

តាមគេហទំព័រ Healthline បានចុះផ្សាយថា ពេលភ្ញាក់ពីគេងនៅពេលព្រឹក មិនត្រឹមតែពង្រឹងសុខភាពតម្រងនោមនោះទេ ជួយដល់ក្រពះថែមទៀត។ ការមានទម្លាប់ញ៉ាំទឹកពេលព្រឹកបែបនេះ វាជួយព្យាបាលបញ្ហាជាច្រើនរបស់អ្នក។ ជាពិសេសពេលអ្នកញ៉ាំទឹកដោយពោះទទេ ឬគ្មានអាហារក្នុងក្រពះ វាជាវិធីធ្វើឱ្យក្រពះមានដំណើរស្រួល។ វិធីសាស្ត្រញ៉ាំ ទឹកពេលពោះគ្មានអាហារ វាមានដើមកំណើតចេញពីប្រជាជនជប៉ុន ព្រោះពួកគេតែងមានទម្លាប់ផឹកទឹកប្រហែល ៤កែវជារៀងរាល់ព្រឹក មុនពេលពួកគេញ៉ាំអាហារចូលក្នុងពោះ។ នេះជាវិធីថែទាំក្រពះកុំឱ្យមានបញ្ហាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2823

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង
#ជំងឺSeptember 8 2025
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
#សម្រស់September 8 2025
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត
#អាហារSeptember 8 2025
គេងមិនលក់ គេងមិនស្ងប់! សាកមកផ្លាស់ប្ដូររបបអាហារទាំងនេះ ជួយសម្រួលដល់ការគេងឱ្យស្ងប់ល្អ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia