ព័ត៌មាន
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង
Vuthea Morn
September 9 2025
2.8 K views

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ​ខនហ្វីរេលបានដាក់ «សម្ពោធសិប្បកម្មផលិត​ និង​កែច្នៃផលិត​ផលជល​ផល​ ខនហ្វីរេល ក្រោម​កម្មវិធី​ទស្សនកិច្ច​សិក្សា​ និង​ផ្សព្វផ្សាយ​របស់គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល» ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់  អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រួម​ទាំង​ឯកឧត្តម-លោក​ជំទាវ លោក​-លោកស្រី និងអ្នកសារព័ត៌មាន​គ្រប់ស្ថាប័ន។

ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមេន ឯកអគ្គរដ្ឋទូត ប្រតិភូសហ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថាគម្រោង EU CAPFISH បានផ្តល់លទ្ធផលដ៏មានអត្ថន័យ និងមានសុពលភាពយូរអង្វែង។ ជាជំនួយពីរជាតិធំជាងគេដែលផ្តល់ថវិកាដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្ពុជានិងសហគ្រាសរបស់ខ្លួនក្នុងការផលិតផលិតផលនេសាទ EU CAPFISH បានជួយឲ្យកម្ពុជាបំពេញតាមស្តង់ដារជាតិទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ។

ឯកឧត្តមតំណាងសហគមន៍អឺរ៉ុប បានកើតសរសើរដល់ក្រុមហ៊ុន Confirel ចំពោះសមិទ្ធផលនៅថ្ងៃនេះ និងការពង្រីកអាជីវកម្ម គឺជាគំរូល្អឥតខ្ចោះនៃគំរូអាជីវកម្មរួមបញ្ចូល ដែលមានការចូលរួមពីអ្នកផ្គត់ផ្គង់តូចៗនៅតំបន់សញ្ញាសម្គាល់ភូមិសាស្ត្រ សៀមរាប ប្រហុក (GI)។ ការណែនាំនៃ ម្សៅប្រហុក គឺជាការបកស្រាយទំនើបនៃផលិតផលប្រពៃណីដ៏ល្បីមួយរបស់កម្ពុជា។ ប្រហុក ដូចដែលយើងស្គាល់ គឺជាសញ្ញានៃទំនៀមទំលាប់ជាតិ និងអត្តសញ្ញាណម្ហូបអាហារកម្ពុជា។

ឯកឧត្តម ហាស់​ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការ UNIDO ចំពោះការគាំទ្រនិងបន្តការគាំទ្រទាំងហិរញ្ញវត្ថុនិងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

 ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំនិងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មផលិតផលនិងពង្រីកទីផ្សារនាំចេញ​ ព្រមទាំងជំរុញ​​ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ។ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។

ក្នុងពិធីសម្ពោធនេះដែរ ឧកញ៉ា​ ឱសថបណ្ឌិត ហៃ លីអ៊ាង​ប្រធាន​អគ្គនាយ​កក្រុមហ៊ុន ​ខនហ្វីរេល បានថ្លែងក្នុងពិធី​សម្ភោធ សិប្បកម្ម​ផលិត និងកែច្នៃផលិតផលជលផល ថា គម្រោង​នៃ​ការ​កែច្នៃ​ប្រហុកម្សៅ​​របស់​​ក្រុមហ៊ុនខនហ្វីរេល ត្រូវ​បានបង្កើតឡើងនៅឆ្នាំ ២០២៣ ហើយសិប្បកម្មនេះ គឺ​ជា​សិប្បកម្ម​កែច្នៃ​ប្រហុក​ម្សៅ​លើក​ដំបូង​ ដែល​បាន​សាងសង់​លើផ្ទៃ​ដី​ទំហំ ២៤០០ ម៉ែត្រការេ និងមានសមត្ថភាពផលិតប្រហុក​ម្សៅបាន​ ៥០០០ កែវ ឬស្មើនឹង ១តោន​ ប្រហុកស្រស់ក្នុងមួយថ្ងៃ។ ហើយក្រុមហ៊ុន ខនហ្វីរេលទទួលវិញ្ញាបនប័ត្រ HACCP ​ដែល​ជាប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាពចំណី​អាហារ ប្រកប​ដោយ​គុណភាព​ និង​សុវត្ថភាព​ផងដែរ។

ចំណែកលោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រចាំប្រទេសកម្ពុជា ឬហៅកាត់ថា UNIDO បានបញ្ជាកថ់ា ពិធីសម្ពោធនាថ្ងៃនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការចាប់ផ្តើមនៃកម្មវិធីទស្សនកិច្ចសិក្សា និង​ ផ្សព្វផ្សាយសមិទ្ធផលរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) លើកទីបី។

ដោយសារគម្រោង (CAPFISH-Capture) នឹងត្រូវបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ កម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣នេះ គឺជា​​វេទិកាយុទ្ធសាស្រ្ត ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្ហាញពីផលជះវិជ្ជមានរបស់គម្រោង ជាពិសេសទាក់ទិននឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជលផលក្រោយប្រមូលផល ការពង្រីកទីផ្សារ ការជម្រុញនាំចេញ ការសិក្សាស្រាវជ្រាវអភិវឌ្ឍផលិតផល ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការបង្កើតទីផ្សារការងារសម្រាប់ប្រជាជនកម្ពុជា។

 សូមបញ្ជាក់ថាផងដែរថា ក្រុមហ៊ុនខនហ្វីរេល បានកែច្នៃម្សៅប្រហុកចំនួន៥ប្រភេទផ្សេងគ្នា ហើយគម្រោងនាំចេញទៅទីផ្សារបរទេស ជាពិសេសសហគមអឺរ៉ុបផងដែរ។ សម្រាប់​គម្រោង CAPFISH-Capture ដែលជាកម្មវិធីមាន​ការ​គាំទ្រពីអង្គការ UNIDO នៅ​កម្ពុជា បានផ្ដល់ទាំងជំនួយបច្ចេកទេស និងគ្រឿង​ម៉ាស៊ីនមួយ​ចំនួន​ ក្នុងការបង្កើនសមត្ថភាពផលិត និងកែលម្អគុណភាពផលិតផលរបស់ក្រុមហ៊ុនដល់ខនហ្វីរេល៕

2025 09 09 07.47.282025 09 09 08.29.522025 09 09 08.30.052025 09 09 08.29.592025 09 09 08.29.46

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
77 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia