ព័ត៌មាន
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទនេះមានចំនួនករណីឆ្លងសរុបឡើងដល់លើស១៨ លានករណី
Sochenda Hai
December 22 2020
255 views

រូបភាព៖ MalaysiaNow

សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទមានចំនួនករណីឆ្លងសរុបឡើងដល់លើស ១៨ លានករណី ស្លាប់យ៉ាងហោចណាស់ ៣១៩.១៩០ នាក់ ដែលក្នុងនោះករណីឆ្លងថ្មីមួយថ្ងៃៗយ៉ាងហោចណាស់ ២១៥.៧០០ នាក់ និងស្លាប់យ៉ាងតិច ២,៦០០ នាក់ក្នុងមួយថ្ងៃ ខណៈករណីឆ្លងជាសកលឡើងដល់ជាង ៧៧,២៩ លាន ស្លាប់ជាសកលយ៉ាងហោចណាស់ ១,៧០ លាននាក់ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ពីសាកលវិទ្យាល័យ Johns Hopkins។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន សភាអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កញ្ចប់ថវិការជំនួយសង្គ្រោះបន្ទាន់ដែលមានទឹកប្រាក់សរុបចំនួន ៩០០ ពាន់លានដុល្លារដែលនឹងបញ្ជូនទៅដល់គ្រួសារ អាជីវកម្មខ្នាតតូច និងអ្នកផ្តល់សេវាថែទាំសុខភាព។ ក្រុមអ្នកតាក់តែងច្បាប់ត្រូវបានគេរំពឹងថានឹងអនុម័តសំណើនេះរួមជាមួយនឹងវិក័យប័ត្រចំណាយពេញមួយឆ្នាំរបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទនេះ។

សូមជម្រាបថា កាលពីចុងសប្តាហ៍មុននេះផងដែរ ប្រទេសជាច្រើនបានប្រកាសពីផែនការបិទព្រំដែនរបស់ខ្លួនទៅចក្រភពអង់គ្លេសដោយសារតែព័ត៌មាននៃការឆ្លងវីរុសកូវីដ ១៩ ដែលបម្លែងខ្លួនថ្មីដែលឆ្លងរាលដាលយ៉ាងខ្លាំង

យោងតាមប្រភព CNBC ដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃច័ន្ទ សហរដ្ឋអាមេរិកកំពុងសិក្សារកមូលហេតុជុំវិញករណីអ្នកចាក់វ៉ាក់ស៊ាំង រងប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីចាក់វ៉ាក់ស៊ាំងរបស់ Pfizer។

លោកវេជ្ជបណ្ឌិត Alkis Togias, ប្រធាន National Institute of Allergy and Infectious Diseases’ Allergy, Asthma, and Airway Biology Branch បាននិយាយថាការស្រាវជ្រាវដែលកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការដំបូងត្រូវបានគេរំពឹងថានឹងរាប់បញ្ចូលអ្នកចាក់វ៉ាក់ស៊ាំងរាប់រយនាក់ដែលមានប្រវត្តិប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ដែលគាត់នឹងដឹកនាំការសិក្សានេះ ហើយអ្នកស្រាវជ្រាវសង្ឃឹមថានឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។

គួរបញ្ជាក់ផងដែរថា ការសិក្សានេះនឹងពិនិត្យមើលទាំងវ៉ាក់ស៊ាំងរបស់ Pfizer និង Moderna ផងដែរ។ លោក Togias បានប្រាប់ CNBC ថា "យើងមានការព្រួយបារម្ភដែរថាអ្នកដែលមានអ្នកប្រតិកម្មវ៉ាក់ស៊ាំងច្រើន ដែលនេះអាចធ្វើឱ្យមនុស្សម្នាខ្លាចមិនហ៊ានចាក់វ៉ាក់ស៊ាំងក្នុពេលនេះទេ"៕

ដោយ ហៃ សុចិន្តា

ប្រភព CNBC News

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
77 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia