ជំងឺ
ឧស្សាហ៍ឈឺក្បាលត្រូវប្រយ័ត្ន! ឈឺក្បាលតាម៥ផ្នែកនេះ អាចជាសញ្ញានៃជំងឺធ្ងន់ណាមួយ
Senghong Kong
March 22 2023
6.2 K views

ការឈឺក្បាល ប្រៀបដូចជាកន្ដឹងផ្ដល់ព័ម៌មួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះមនុស្សស្ទើរតែគ្រប់វ័យតែងតែជួបប្រទះបញ្ហាឈឺក្បាល គ្រាន់តែវាកើតឡើងពីមូលហេតុផ្សេងៗគ្នា។ ការឈឺក្បាលធម្មតា អាចកើតឡើងមួយភ្លេចងាយបាត់ទៅវិញ តែក៏មានលក្ខខណ្ឌឈឺក្បាលមួយចំនួន អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយផងដែរ។ ផ្អែមតាមការឱ្យដឹងពី Timeofindia ខាងក្រោមនេះ ជាសញ្ញាខុសៗគ្នា ដែលអ្នកគួរតែកត់សម្គាល់ថាជាការឈឺក្បាលដែលបណ្ដាលមកពីអ្វី ងាយស្រួលឆាប់ស្វែងរកការព្យាបាល។

១ ឈឺក្បាលប្រកាំង៖ ឈឺក្បាលប្រកាំង ជាសញ្ញាមួយដែលបង្កឱ្យមានការឈឺក្បាលរយៈពេលយូរ ឈឺនៅផ្នែកខាងមុខ មួយចំហៀងឬអាចនិយាយថាម្ដុំសៀតផ្កា។ ការឈឺក្បាលនេះ អាចកើតឡើងនៅពេលដែលអាកាសធាតុប្រែប្រួលឬក្ដៅ ឈឺពេលនៅកន្លែងមានសម្លេងរំខាន ឈឺពេលមានពន្លឺខ្លាំង ហើយពេលខ្លះអាចនឹងមានការក្អូត ចង្អោរផងដែរ។ បើក្នុង១ខែ មានការឈឺបែបនេះ លើសពី៧ទៅ៨ដង គួរតែឆាប់ទៅជួបក្រុមគ្រូពេទ្យ។ តាមការចែករំលែករបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ឈឺក្បាលប្រកាំងមិនមែនកើតតែលើមនុស្សចាស់ទេ សូម្បីក្មេងតូចៗក៏អាចកើតដែរ អាចសួរកូនប្រសិន បើឈឺទៅពេលមានសម្លេងអូរអរ ឈឺពេលមានក្លិនអ្វីមួយឈួល ឈឺពេលនៅកន្លែងក្ដៅឬមានពន្លឺភ្លឺខ្លាំង ទាំងនេះសុទ្ធតែអាចការសញ្ញាឈឺក្បាលប្រកាំង។

២ ឈឺក្បាលដោយសារភាពតានតឹង៖ ឈឺនៅផ្នែកខាងមុខ ឬអាចនិយាយថាឈឺជុំវិញថ្ងាស់។ ឈឺក្បាលបែបនេះ អាចកើតឡើងដោយសារមានភាពតានតឹង ឬរងសម្ពាធ គេអាចបំបាត់បាន តាមរយៈការលេបថ្នាំបំបាត់ការឈឺចាប់ប្រភេទOTC( សូមប្រឹក្សាជាមួយពេទ្យជាមុន)។ ប៉ុន្តែប្រសិនបើវាមិននៅមិនធូរស្បើយសោះ សូមប្រញាប់ទៅជួបក្រុមគ្រូពេទ្យចៀសវាងក្លាយជាជំងឺរ៉ាំរ៉ៃណាមួយ។

៣ ឈឺក្បាល sinus៖ មានអារម្មណ៍ឈឺចាប់ និងមានសម្ពាធនៅម្ដុំត្របកភ្នែក និងថ្កាល់។ ឈឺក្បាលរបៀបនេះ គេអាចព្យាបាលដោយការយកទឹកថ្នាំបាញ់ចូលទៅក្នុងច្រមុះ។ អ្នកដែលមានអាការនៅផ្នែកខាងលើនេះ ក៏ត្រូវបានគេដឹងថា៩០% ជាសញ្ញានៃឈឺក្បាលប្រកាំងផងដែរ។

៤ ឈឺក្បាល THUNDERCLAP៖ អាចឈឺភ្លាមៗ ឈឺខ្លាំងដូចជាផ្គរលាន់ពេញទាំងក្បាល ការឈឺក្បាលទាំងនេះអាចធ្ងន់ធ្ងរក្នុងរយៈពេលត្រឹមតែ ៦០វិនាទីប៉ុណ្ណោះ។ ទោះបីជាការឈឺក្បាលទាំងនេះអាចកើតឡើងមានរយៈពេលត្រឹមតែ៥នាទីក៏ដោយ វាអាចជាសញ្ញានៃភាពអាសន្ន និងសូម្បីតែស្ថានភាពដែលគំរាមកំហែងដល់អាយុជីវិត។ វាអាចបណ្តាលមកពីស្ថានភាពគំរាមកំហែងដល់អាយុជីវិតមួយចំនួនដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ការហូរឈាមក្នុងខួរក្បាល ការឆ្លងមេរោគក្នុងខួរក្បាល ការស្ទះសរសៃឈាមវ៉ែននៅក្នុងខួរក្បាល និងការលេចធ្លាយសារធាតុរាវឆ្អឹងខ្នង។ ប្រសិនបើអ្នកឈឺក្បាលបែបនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។

៥ ឈឺក្បាលអាឡែកហ្ស៊ី៖ រោគសញ្ញាទូទៅនៃការឈឺក្បាលអាឡែហ្ស៊ី អមជាមួយហៀរសំបោរ កណ្តាស់ និងហៀរទឹកភ្នែកជាដើម។ ជាមួយគ្នានេះ វាអាចឈឺចាប់ប្រែប្រួលតាមរដូវកាល។ អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​អ្វី​ដែល ​បង្ក​ឱ្យ​មានការ​ឈឺក្បាល​ ឬមានប្រតិកម្មជាមួយវត្ថុអ្វីមួយ ដើម្បីងាយកត់សម្គាល់ពីការឈឺក្បាលអាឡែកហ្ស៊ី។

ជារួមមកវិញ ខាងឈឺក្បាលវាងាចកើតឡើង ដោយស្ថានភាព ឬមជ្ឈដ្ឋានជាក់ស្ដែង ការប្រែប្រួលអាកាសធាតុជាដើម។ ចូរចាំថា ការឈឺក្បាលមួយចំនួន វាក៏អាចជាសញ្ញាបញ្ជូនដំណឹងពីភាពមិនប្រក្រតីណា មួយក្នុងរាងកាយ ប្រសិនបើមានការឈឺក្បាលញឹកញាប់ ជាប្រចាំ សូមកុំមើលរំលង គួរតែឆាប់ស្វែងរកដំណោះស្រាយពីក្រុមគ្រូពេទ្យជំនាញ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
Pov Saru
October 27 2025
2.8 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជារោគសញ្ញានៃជំងឺមហារីកសុដន់មាន
Tror Sopheap
October 26 2025
575 views

#ជំងឺ

ត្រីល្អសម្រាប់សុខភាព តែប្រយ័ត្ន! ត្រីប្រភេទនេះ ញុំាហើយកើតមហារីកអត់ដឹងខ្លួន
Pov Saru
October 25 2025
2 K views

#ជំងឺ

ប្រយ័ត្នអ្នកចូលចិត្តលេងទូរស័ព្ទច្រើន៖ អ្នកជំនាញប្រាប់ពីហានិភ័យនឹកស្មានមិនដល់ បើចង់បញ្ជៀសត្រូវអនុវត្តរឿង ២ នេះ
Pov Saru
October 24 2025
424 views

#ជំងឺ

ប្រយ័ត្ន! អ្នកមានរោគសញ្ញា ៣នេះភ្លាមៗ ជាជំងឺស្ទះសរសៃឈាមខួរក្បាល ប្រញាប់ទៅពេទ្យឱ្យលឿន
Tror Sopheap
October 24 2025
548 views

#ជំងឺ

ពេលព្រឹកគេងមិនចង់ក្រោក ថ្ងៃឡើងអង្គុយស្ងាប កុំច្រឡំថាជាអាការៈអ្នកខ្ជិល តែនេះអាចរោគសញ្ញនៃជំងឺគេងដ៏កម្រមួយ
Pov Saru
October 24 2025
320 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia