ជំងឺ
ប្រយ័ត្នខូចធ្មេញ! កត្តាធំៗទាំងនេះ ងាយធ្វើឱ្យធ្មេញខូចពុកផុយ ឆ្លងមេរោគ បើមិនកែចេញ
Senghong Kong
August 23 2023
1.9 K views

ជំងឺពុកធ្មេញ ជាជំងឺដែលធ្វើឱ្យខូចខាតរចនាសម្ព័ន្ធនៃធ្មេញ ដែលបណ្ដាលពីមេរោគដែលជាប់នៅក្នុងធ្មេញ ក្នុងរយៈពេលយូរដែលធ្វើឱ្យក្លាយជាជំងឺពុកធ្មេញ។ ផ្អែកទៅតាមប្រភព mayoclinic-org បានឱ្យដឹងថា ជំងឺពុកធ្មេញអាចកើតឡើងចំពោះកុមារ មនុស្សវ័យជំទង់និងមនុស្សចាស់ផងដែរ។ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ ទុកឱ្យពុកធ្មេញកាន់តែខ្លាំងឬធ្ងន់ធ្ងរទៅ វាអាចបណ្ដាលឱ្យប៉ះពាល់ស្រទាប់ធ្មេញកាន់តែជ្រៅ អាចធ្វើឱ្យមានការឆ្លងមេរោគ និងបាត់បង់ធ្មេញតែម្ដង។

ផ្អែកតាមការឱ្យដឹងពី ទន្តបណ្ឌិត ឃុយ មករា ស្ថាបនិកមន្ទីរព្យាបាលធ្មេញ ឃុយ មករា(ម៉ូ) បានឱ្យចាបបៃតងដឹងថា កត្តាដែលធ្វើឱ្យធ្មេញឆាប់ពុក អាចបណ្ដាលមកពីកត្តាទឹកមាត់មានជាតិអាស៊ីត កត្តាចំណីអាហារ កត្តាអនាម័យ កត្តាដំណពូជ ផងដែរ។ ចំពោះចំណីអាហារដែលងាយធ្វើឱ្យធ្មេញពុកផុយ មានដូចជាអាហារដែលមានរសជាតិជូរ ផ្អែម និងប្រៃ។ ទម្លាប់ក្នុងការទទួលទាន ស្ករគ្រាប់ ភេសជ្ជៈកំប៉ុង និងអាហារដែលមានជាតិផ្អែមៗផ្សេងទៀតជាប្រចាំ រួចមិនបានធ្វើឱ្យដុសលាងសម្អាតចេញ វានឹងក្លាយទៅជាអាស៊ីតអាចបំផ្លាញជាលិកានៃធ្មេញ ជាដើមហេតុមួយធ្វើឱ្យពុកធ្មេញ។

មួយវិញទៀត ទឹកដោះគោ សម្បូរដោយជាតិកាល់ស្យូមដែលជួយឱ្យធ្មេញរឹងមាំ ប៉ុន្តែបើទទួលទានទឹកដោះគោហើយ មិនបានសម្អាតឬដុសធ្មេញចេញពី រយៈពេលចាប់ពី១ទៅ២ម៉ោង នឹងក្លាយជាអាស៊ីត បើប៉ះចំអ្នកដែលមានទឹកមាត់មានជាតិអាស៊ីតស្រាប់ រឹតតែធ្វើឱ្យធ្មេញពុកកាន់តែលឿន។ កត្តាអនាម័យ ដែលធ្វើឱ្យធ្មេញពុក អាចបូករួមទាំងដុសសម្អាតធ្មេញមិនបានល្អគ្រប់គ្រាន់ និងមិនធ្វើការលាងសម្អាតធ្មេញ ជាមួយពេទ្យជំនាញ រាល់៦ខែម្ដង។

ចំពោះរោគសញ្ហា អាចនឹងស្តែងចេញតាមកម្រិតនៃការពុក និងទីតាំងធ្មេញដែលពុកផងដែរ។ ជាទូទៅ អាចនឹងមានចេញរោគសញ្ញាដូចជា៖

១ ឈឺធ្មេញ ការឈឺចាប់ដោយឯកឯង ឬការឈឺចាប់ដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់

២ ភាពប្រែប្រួលនៃទម្រង់ធ្មេញ (បើសិនមិនបានព្យាបាលទុករហូតដល់ត្រូវដក)

៣ ឈឺ​ពីតិច​ទៅ​ខ្លាំង​ពេល​ញ៉ាំ ឬ​ផឹក​របស់​ផ្អែម ក្តៅ ឬ​ត្រជាក់

៤ មានរន្ធឬរណ្តៅដែលអាចមើលឃើញនៅក្នុងធ្មេញរបស់អ្នក។

៥ មានស្នាមប្រឡាក់ពណ៌ត្នោត ខ្មៅ ឬស លើផ្ទៃណាមួយនៃធ្មេញ។

៦ មានឈឺចាប់នៅពេលអ្នកខាំ។

ជារួមទម្លាប់តូចៗ ដែលអ្នកធ្វើរាល់ថ្ងៃ យូរៗទៅអាចធ្វើឱ្យធ្មេញរបស់អ្នកឆាប់ពុកផុយបាន។ ដើម្បីការពារ គួរមានទម្លាប់ ដុសសម្អាតធ្មេញឱ្យបានស្អាត ប្រើខ្សែអំបៅទាក់យកចំណីអាហារដែលជាប់តាមចន្លោះធ្មេញដែលដុសមិនចេញ និងប្រើទឹកខ្ពុលមាត់ រួមទាំងគួរតែទៅសម្អាតធ្មេញ ឬពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្ដងផងដែរ។ ចូរចាំថា សុខភាពមាត់ធ្មេញពិតជាសំខាន់ណាស់សម្រាប់សម្រស់និងសុខភាពរបស់អ្នក សុខភាពមាត់ធ្មេញមិនល្អក៏អាចនាំជំងឺដល់សុខភាពរាងកាយ និងសរីរាង្គខាងក្នុងបានផងដែរ។

គួរឱ្យដឹងផងដែរថា មន្ទីព្យាបាលធ្មេញ ឃុយ មករា (ម៉ូ) មានឧបករណ៍ទំនេីបៗ អនាម័យខ្ពស់ គុណភាពល្អ សំខាន់ទន្តបណ្ឌិតមានទំនាញច្បាស់លាស់ និងបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។ បងប្អូនអាចចង់ពិនិត្យ និងព្យាបាលមាត់ធ្មេញអាចទំនាក់ទំនងទៅកាន់មន្ទីព្យាបាលធ្មេញ ឃុយ មករា បានតាមរយៈលេខទំនាក់ទំនង ៖012664470/016664470/098933484៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia