ជំងឺ
ឈឺធ្មេញ​ហើមថ្គាមញឹកញាប់ព្រោះមេរោគក្នុងធ្មេញ បើមិនប្រញាប់ព្យាបាលទេប៉ះពាល់ដល់អាយុជីវិត
Mourn Kunthea
September 1 2022
386 views

សុខភាពមាត់ធ្មេញ ជារឿងសំខាន់ដែលមនុស្សម្នាក់ៗត្រូវតែយកចិត្តទុកដាក់និងមើលថែ ពីព្រោះធ្មេញជាតំបន់ទំពាអាហារ ប៉ះពាល់ជាមួយអាហារគ្រប់ប្រភេទមុនសារពាង្គកាយដទៃ។ កាលណាអ្នកមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អទេ វាងាយនឹងឆ្លងមេរោគឬបាក់តេរី ដែលធ្វើឱ្យអ្នកឈឺធ្មេញញឹកញាប់។ ករណីមិនបានទទួលការព្យាបាលឱ្យត្រឹមត្រូវ ឬព្យាបាលមិនទាន់ពេល មេរោគឆ្លងពីធ្មេញនោះធ្វើឱ្យប៉ះពាល់ដល់ជីវិតបាន។

ជាការពិតណាស់ យោងតាមការណែនាំពីគេហទំព័រ mayoclinic បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអ្នកឧស្សាហ៍ឈឺធ្មេញញឹកញាប់គឺបណ្តាលមកពី ធ្មេញរបស់អ្នកមានបាក់តេរី និងមេរោគច្រើនសម្អាតមិនស្អាត។ បាក់តេរីដែលទុំជាប់ធ្មេញទាំងនោះវានឹងជ្រៀតចូលទៅក្នុងប្រហោងធ្មេញ ចូលទៅកាន់ឫសធ្មេញ បណ្តាលឱ្យអ្នកមានរោគសញ្ញាដូចជា ឈឺធ្មេញ ហើមថ្គាម ទំពាអាហាររឹងមិនបាន គ្រុន ហើមថ្ពាល់ ហើមកូនកណ្តុរ ពិបាកដកដង្ហើម មានក្លិនមាត់មិនល្អជាដើម។

ទន្ទឹមនឹងនេះដែរ បើតាមការឱ្យដឹងពី មន្ទីពេទ្យកាល់ម៉ែត បានលម្អិតថា នៅពេលអ្នកឈឺធ្មេញហើយមានសភាពហើមមុខ លឹបភ្នែក ហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះ ដល់ការបរិភោគអាហារ និងពិបាកលេបទឹកមាត់ គឺបណ្តាលមកពីបាក់តេរីក្នុងធ្មេញប៉ះពាល់ដល់ផ្លូវដកដង្ហើម។ សូមប្រញាប់ទៅជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញឱ្យបានទាន់ពេល កុំទុកឱ្យឈឺរ៉ាំរ៉ៃយូរ កុំដេកលេបថ្នាំគ្មានការណែនាំ ព្រោះជំងឺនេះអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។

កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត

ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) និងបាក់តេរីក្នុងធ្មេញ បង្កឆ្លងទៅតំបន់ផ្សេងៗទៀតដូចជាៈ

• ផ្នែកធ្មេញខាងលើ៖ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។

• ផ្នែកធ្មេញខាងក្រោម៖ នាំឲ្យហើមតំបន់ក្រោមចង្កា និង តំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)។

បន្ថែមពីលើនេះទៀត វិធីបង្ការកុំឱ្យមានមានមេរោគឬបាត់តេរីអាក្រក់ជាប់ធ្មេញ អ្នកត្រូវអនុវត្តទៅតាមការណែនាំខាងក្រោម៖

១. ដុសធ្មេញរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញដែលមានហ្វ្លុយអូរី។

២. ប្តូរច្រាសដុសធ្មេញរបស់អ្នករៀងរាល់ ៣ ទៅ ៤ ខែម្តង

៣. បរិភោគអាហារដែលមានសុខភាពល្អដែលមានកម្រិតជាតិខ្លាញ់និងជាតិស្ករទាប

៤. ទៅជួបគ្រូពេទ្យធ្មេញឱ្យបានទៀងទាត់រៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យនិងសម្អាតធ្មេញរបស់អ្នក...។

គូសបញ្ជាក់ផងដែរថា នៅពេលអ្នកមានអាការឈឺធ្មេញ ឬហើយថ្គាមជាដើម ជម្រើសដ៏ល្អបំផុតអ្នកត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញ ចៀសវាងការលេបថ្នាំតាមតែចិត្តខ្លួនឯងដោយគ្មានការណែនាំពីគ្រូពេទ្យ ពីព្រោះការធ្វើបែបនេះប៉ះពាល់ណាស់ចំពោះធ្មេញនិងសុខភាពរបស់អ្នក៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia