អាហារ
រូបមន្តថែបេះដូងចំនួន៥ ពង្រឹងសុខភាពបេះដូងឱ្យកាន់តែមាំមួន និងមិនរងនូវជំងឺកាចផ្សេងៗ

ជំងឺបេះដូង គឺជាជំងឺមួយដែលសម្ពាធឈាមឡើងខ្ពស់ខុសធម្មតា ជាហេតុបណ្ដាលឱ្យ ខ្សោយបេះដូង មានបញ្ហាគាំងបេះដូងឡើងមក ដោយសារតែសរសៃឈាមដែលបញ្ជូនឈាមទៅកាន់បេះដូងស្ទះមកពីមានខ្លាញ់កកក្នុងសរសៃឈាម ឬក៏ខូចខាតនៅត្រង់ចំណុចណាផ្សេងទៀត។

ជំងឺបេះដូង អាចកើតមានទៅលើមនុស្សគ្រប់ស្រទាប់វ័យ ជាពិសេសមនុស្សដែលមានវ័យចំណាស់ ងាយប្រឈមកើតនូវជំងឺប្រភេទនេះជាងគេ។ កត្តានេះដែរ ដើម្បីជាដំណោះស្រាយ និងស្របតាមលក្ខខណ្ឌបង្ការប្រសើរជាងព្យាបាល ប្រភព mayoclinic​ បានណែនាំវិធីការពារខ្លួនឱ្យចៀសឆ្ងាយពីការកើតរោគបេះដូងទៅថ្ងៃមុខ ក៏ដូចជាពង្រឹងសុខភាពបេះដូងឱ្យកាន់តែរឹងមាំតាមរយៈ៥វិធីមានដូចជា៖

១.កុំជក់បារី​ ឬថ្នាំជក់គ្មានផ្សែង៖ សារធាតុគីមីនៅក្នុងបារី នឹងទៅបំផ្លាញបេះដូង សរសៃឈាមធ្វើឱ្យឈាមរត់ទៅកាន់បេះដូងខ្សោយ កាត់បន្ថយអុកស៊ីហ្សែនក្នុងឈាម ដែលបង្កើនសម្ពាធឈាម និងចង្វាក់បេះដូង។ ដូចនេះ ត្រូវចៀសវាងនូវការជក់បារី និងប្រភេទថ្នាំជក់គ្រប់ប្រភេទ។

២.គ្រប់គ្រងភាពតានតឹង៖ មានមនុស្សជាច្រើនកំពុងប្រើវិធីដោះស្រាយភាពតានតឹងក្នុងវិធីមិនល្អមួយចំនួន ដូចជា ការញ៉ាំច្រើនពេក ការផឹកស្រា ឬការជក់បារី និងឃុំខ្លួនឯងនៅកន្លែងស្ងាត់ម្នាក់ឯងជាញឹកញាប់។ ជាការណែនាំនូវវិធីដែលល្អសម្រាប់គ្រប់គ្រងភាពតានតឹង បងប្អូនសាកស្បងផ្លាស់ប្តូរទម្លាប់ដោយឱ្យរាងកាយមានសកម្មភាពច្រើនជាប្រចាំ ធ្វើលំហាត់ប្រាណ សម្រាកលំហែ ធ្វើសមាធិ ឬអាចលេងជាមួយនឹងសត្វចិញ្ចឹមក៏ជាជម្រើសល្អក្នុងការកាត់បន្ថយអារម្មណ៍តានតឹងផងដែរ។

៣. ពិនិត្យសុខភាពជាប្រចាំ៖ ការពិនិត្យសុខភាព យ៉ាងយោចណាស់៦ខែឬ១ឆ្នាំឱ្យបានម្ដង ទោះមិនមានបញ្ហាសុខភាពអ្វីក៏ដោយ នេះគឺជារឿងមួយដែលគប្បីនឹងខ្លួនឯង។ ជួនកាលជំងឺមួយចំនួនយើងមិនអាចមើលដឹងដោយខ្លួនឯងបានទេ នៅពេលដែលវាកើតមានកម្រិតស្រាលក្នុងខ្លួន ដូច្នេះការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជំនាញ គឺវិធីសាស្ត្រល្អបំផុត។

៤.ញុំាអាហារសុខភាព៖ អាហារនៅតែសំខាន់សម្រាប់សុខភាពរបបអាហារដែលមានសុខភាពល្អអាចជួយការពារបេះដូង ធ្វើអោយសម្ពាធឈាមប្រសើរឡើង កម្រិតកូលេស្តេរ៉ុលល្អ និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ​រួម​មាន៖បន្លែនិងផ្លែឈើ​សណ្ដែក សាច់និងត្រីគ្មានខ្លាញ់ ទឹកដោះគោមានជាតិខ្លាញ់តិច ឬគ្មានជាតិខ្លាញ់ គ្រាប់ធញ្ញជាតិទាំងមូល ខ្លាញ់ដែលមានសុខភាពល្អ ដូចជាប្រេងអូលីវជាដើម។

៥.រក្សាទម្ងន់៖ មិនឱ្យស្គមពេកឬធាត់ពេកព្រោះការលើសទម្ងន់ ជាពិសេសនៅជុំវិញពាក់កណ្តាលនៃរាងកាយ បង្កើនហានិភ័យនៃជំងឺបេះដូង លើសទម្ងន់អាចនាំឱ្យមានលក្ខខណ្ឌដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង រួមទាំងសម្ពាធឈាមខ្ពស់ដាច់សរសៃឈាមខួរក្បាល កូលេស្តេរ៉ុលខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទទី២។រង្វង់​ចង្កេះអាច​វាស់​ស្ទង់​ថា​តើ​អ្នក​មាន​ខ្លាញ់​ក្បាលពោះ​ប៉ុន្មាន​ដែរហានិភ័យនៃជំងឺបេះដូងគឺខ្ពស់ ប្រសិនបើការវាស់ចង្កេះធំជាង៖

-៤០ អ៊ីញ (១០១.៦ សង់ទីម៉ែត្រ ឬសង់ទីម៉ែត្រ) សម្រាប់បុរស

- ៣៥អ៊ីញ (៨៨,៩ សង់ទីម៉ែត្រ) សម្រាប់ស្ត្រី

សូម្បីតែការសម្រកទម្ងន់តិចតួចក៏អាចមានប្រយោជន៍ដែរ កាត់បន្ថយទម្ងន់ត្រឹមតែ ៣% ទៅ ៥% អាចជួយកាត់បន្ថយជាតិខ្លាញ់មួយចំនួនក្នុងឈាម (ទ្រីគ្លីសេរីដ) បន្ថយជាតិស្ករក្នុងឈាម (គ្លុយកូស) និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។

ជាចុងក្រោយសូមបងប្អូនចេះស្រឡាញ់សុខភាពថែរក្សា​តាមរយៈការហាត់ប្រាណ​ ញុំាអាហារសុខភាព​​​ រក្សាទម្ងន់ជាពិសេសពិនិត្យសុខភាពយ៉ាងយូរ១ឆ្នាំម្ដង កុំចាំទាល់តែឈឺហើយបានទៅរកពេទ្យអាចនឹងហួសពេលអស់ទាំងថវិកាចំណាយលើជំងឺច្រើន ខាតទាំងពេលវេលា៕



អត្ថបទដោយ៖ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល
#កីឡាAugust 6 2025
វេជ្ជបណ្ឌិត Eric ប្រាប់ថា៖ នេះជាក្បួនពិសេសសម្រកគីឡូ ឆាប់បានស្រកពោះលឿន
#ជំងឺAugust 6 2025
គ្រោះថ្នាក់! ៥សញ្ញាព្រមានបញ្ហាកកឈាមនាំឱ្យគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia