ជំងឺ
គ្រោះថ្នាក់! ៥សញ្ញាព្រមានបញ្ហាកកឈាមនាំឱ្យគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល
Tror Sopheap
August 6 2025
846 views

ការឈាមកកធ្វើឱ្យដំណើរឈាមហូរយឺតបន្ទាប់ពីរបួសលើអ្វីមួយពីរាងកាយជាការស្ទះសរសៃឈាម។ ហើយករណីខ្លះ វាកើតឡើងដោយស្ងៀមស្ងាត់នៅក្នុងរាងកាយ រហូតវាបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលជាមូលហេតុឱ្យនាំពិការរាងកាយផង។ យោងតាមគេហទំព័រ WebMD និង Times of India បានចុះផ្សាយថា នេះជារោគសញ្ញាកកឈាមនៅដំណាក់កាលដំបូង ដើម្បីការពារអាយុជីវិត៖

១. ការឈឺទ្រូងភ្លាមៗ ដោយមានសភាពធ្ងន់ធ្ងរអាចបណ្តាលមកពីការកកឈាមដែលដាច់រលុង និងបណ្តាលឱ្យស្ទះសរសៃឈាមផ្នែកសួត។ នេះ​​អាច​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​បាន​បណ្តាល​ឱ្យ​គាំងបេះដូង។ អ្នកជំងឺក៏អាចមានអារម្មណ៍ថាខ្លួនឈឺចាប់ដៃផ្នែកខាងឆ្វេងហើយក៏មានសញ្ញាលេចឡើងដូចជានៅត្រង់ជើង ពោះ និងបំពង់កជាដើម។

២. ការហើមនៅកំភួនជើងក៏ជាសញ្ញាឈាមកកមួយដែរ។ ការកកឈាមនាំឱ្យស្ទះលំហូរឈាមអាចបង្កើតនៅក្នុងសរសៃឈាមវ៉ែនដែលបណ្តាលឱ្យហើមកំភួនជើង។ បើការកកឈាមលេចឡើងនៅកំភួនជើង ហើយមានករណីខ្លះដំបៅស្នាមចាស់ហ្នឹងក៏ធ្វើឱ្យខូចខាតដល់សរសៃឈាមផងដែរ។

៣. ការក្អកភ្លាមៗ មិនដឹងមូលហេតុ ក៏ជាសញ្ញាមួយដែលអ្នកគួរប្រុងប្រយ័ត្នឈាមកកដែរ។ ការកំណកឈាមស្ថិតនៅក្នុងសួត វាធ្វើឱ្យស្ទះសរសៃឈាមផ្នែកសួតនាំឱ្យក្អកស្ងួតភ្លាមៗ តែម្តង។

៤. ពេលឈាមកកធ្វើឱ្យស្ទះសរសៃឈាមវ៉ែននៅលើដៃ និងជើងនាំឱ្យស្បែកប្រែជាពណ៌ខៀវ ឬឡើងក្រហម។ ព្រោះស្បែកប្រែពណ៌ដោយសារការខូចខាតសរសៃឈាមជាបន្តបន្ទាប់ ធ្វើឱ្យរលាកស្បែកដែលបណ្តាលឱ្យឡើងក្រហម រមាស់ មានអារម្មណ៍ក្តៅ ហើយមានកន្ទួលក្រហមផងដែរ។

៥. ឈឺថ្គាមដោយមិនដឹងមូលហេតុជាដើម។ ការឈឺទ្រូងជាសញ្ញាបុរាណដែលគេស្គាល់ថា ជាសញ្ញាឈាមកក។ ចំពោះបញ្ហាឈឺថ្គាមនេះ ជាពិសេសស្ត្រីអាចមានឈាមកកដែលមានការទាក់ទងនឹងបញ្ហាគាំងបេះដូង វាបង្ហាញភាពមិនស្រួលក្នុងថ្គាម មកពីវាឡើងសម្ពាធ ឬ​ការ​តឹង​ជុំវិញ​ថ្គាម ឬ​កកម្រិតខ្ពស់នេះឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2743

អត្ថបទថ្មីៗ
#កីឡាAugust 8 2025
១ទម្លាប់ពេលល្ងាចនេះ ជួយបញ្ចុះជាតិស្ករ ការពារជំងឺទឹកនោមផ្អែម
#ជំងឺAugust 8 2025
ទម្លាប់ទាំង២ ការពារអ្នកពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia