ការសម្រកគីឡូក្បាលពោះមិនងាយស្រួលនោះទេ។ បើអ្នកមិនដឹងក្បួនដើម្បីកម្ចាត់ជាតិខ្លាញ់ យករាងស្អាតឱ្យក្បាលរាបស្មើទេនោះ អ្នកនឹងគិតថា ខ្លួនមិនអាចសម្រកគីឡូបានទេ។ តាមលោកវេជ្ជបណ្ឌិត Eric Berg ជាអ្នកឯកទេសខាងអាហារូបត្ថម្ភ និងសម្រកទម្ងន់បានលើកឡើងថា ការផឹកទឹកក្តៅជាមួយក្រូចឆ្មាពេលព្រឹកជាប្រចាំថ្ងៃនោះ ពង្រឹងរាងកាយឱ្យជួយដុតជាតិខ្លាញ់ក្បាលពោះមានប្រសិទ្ធភាពលឿនបំផុត។ ជាពិសេសអ្នកគួរតែបន្ថែមបន្លែការរ៉ុត សាឡាត់ ត្រី និងផ្លែប័រ ផ្លែប៉ោម ព្រោះវាមានសម្បូរសារជាតិ ប៉ូតាស្យូម វីតាមីន B និង A ដើម្បីកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនហើយរំលាយខ្លាញ់ក្បាលរបស់អ្នកបានលឿន។
ហើយលោកវេជ្ជបណ្ឌិតបន្តថា ទោះបីអ្នកព្យាយាមហាត់ប្រាណ តែមិនតមអាហារទេនោះ ធ្វើឱ្យក្បាលពោះអ្នកកាន់តែធំ គ្មានថ្ងៃស្រកនោះទេ។ ការទទួលទានជាតិស្ករ និងខ្លាញ់លើសលប់លើរាងកាយពេក ការធ្វើលំហាត់ប្រាណកម្រិតស្រាល មិនមែនជាដំណោះស្រាយស្រកគីឡូនោះទេ។” អ្នកគួរបន្ថែមលំហាត់ប្រាណដោយមានវិន័យជម្រុញលើកទឹកចិត្ត ដើម្បីមានរាងស្អាតមានក្បាលពោះរាបស្មើហើយសម្រស់ក្មេងជាងវ័យ។ នេះជាហេតុផលអ្នកគួរគិតបន្ថែម ធ្វើជាការលើកទឹកចិត្តបន្តការហាត់ប្រាណ ដើម្បីជម្នះលើភាពខ្ចិលច្រអូសនេះចេញ។
យើងមានការងារដ៏មមាញឹកសព្វថ្ងៃនេះ ហើយការគេងមនុស្សមួយចំនួនមិនសូវបានយកចិត្តទុកដាក់ប៉ុន្មានទេ នេះជាហេតុនាំឲ្យមានការឡើងទម្ងន់លឿន និងបង្កឱ្យមានជំងឺនៅពេលក្រោយផងដែរ។ ចំពោះការគេងឲ្យបានគ្រាប់គ្រាន់ គឺជាវិធីដ៏សាមញ្ញមួយក្នុងសម្រកទម្ងន់។ តាមការសិក្សាចេញផ្សាយពី Archives of Internal Medicine បានរកឃើញថា “មនុស្សលើសទម្ងន់ជាមធ្យមទទួលបានការគេងតិចជាង ៨ម៉ោងក្នុងមួយថ្ងៃ។ ពេលគេងបានគ្រប់គ្រាន់ធ្វើឲ្យអរម៉ូន leptin ជួយសម្រួលកម្រិតថាមពលរបស់អ្នក និងរក្សាចំណង់អាហាររបស់អ្នកឱ្យទាប”៕ អត្ថបទដោយ៖ ទ្រ សុភាព