ចិត្តសាស្ត្រ
ថ្នាំប៉ូវចំនួន១០មុខជួយឱ្យអ្នកគេចចេញពីបញ្ហាស្រ្តេសប្រចាំថ្ងៃ
Phoak Mary
November 21 2022
206 views

ភាគច្រើននៃបុគ្គលកំពុងប្រឈមបញ្ហាក្នុងជីវិតតែង ស្រ្តេស តានតឹងផ្លូវចិត្ត គិតច្រើន ឥតដែនកំណត់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗបន្តិចម្ដងៗ។យ៉ាងណាក្ដីគឺមិនគួរបណ្ដោយខ្លួនឱ្យនៅតែបែបនេះឡើយ ពោលគឺត្រូវបង្កើតទម្លាប់មកជំនួយដើម្បីកាត់បន្ថយបញ្ហាស្រ្តេសកំពុងប្រឈមនេះ បើពុំនោះទេផ្លូវចិត្តកាន់តែដុនដាបធ្លាក់ដល់ជំងឺផ្លូវចិត្តក៏ថាបាន។

តាមការឱ្យដឹងពីគេហទំព័រសុខភាពHeart.orgបានបង្ហាញនូវទម្លាប់១០ចំណុចដែលជាថ្នាំមានប្រសិទ្ធភាពជួយឱ្យអារម្មណ៍អ្នកស្រ្តេសតិចជាងមុន៖

១.មានផែកការច្បាស់លាស់លើការធ្វើការងារដែលចាំបាច់ ហើយបញ្ចប់ការងារដែលចាំបាច់នោះមុនគេ ដើម្បីកុំឱ្យបន្តមានភាពស្មុគស្មាញ។

២.គេងឱ្យបានពី៧ទៅ៩ម៉ោងជារៀងរាល់យប់ ដើម្បីចៀសផុតពីបញ្ហានៃការគេងមិនល្អ ហើយជួយឱ្យខួរក្បាលអ្នកស្រលះល្អមានថាមពលពេញលេញ។

៣.កុំអោបទុកភាពភ័យខ្លាចជាប់ខ្លួន ត្រូវអនុញាតិឱ្យភាពភ័យខ្លាចនោះចេញទៅខ្លះ ព្រោះការបារម្ភភ័យខ្លាចច្រើនអាចធ្វើឱ្យអារម្មណ៍អ្នកកាន់តែធ្លាក់ចុះ។ហើយត្រូវចាំថារឿងដែលបរាជ័យឬបាត់បង់២ឬ៣នោះ មិនអាចធ្វើឱ្យជីវិតអ្នកអស់ផ្លូវដើរទេ ហេតុនេះត្រូវបន្តក្ដីសង្ឃឹមទៅមុខ។

៤.សើចឱ្យច្រើនៗអស់ពីពោះ ជាមួយសម្លេងសើចខ្លាំងៗមិនថាអ្នកនៅម្នាក់ឯងក្ដី ព្រោះការសើចអាចជួយជំរុញអរម៉ូនល្អឱ្យកើនឡើង កាត់បន្ថយស្រ្តេសបានយ៉ាងល្អ។

៥.បន្តរក្សាទំនាក់ទំនងជាមួយមិត្ត ឬគ្រួសារ ឬនរណាម្នាក់ដែលធ្វើឱ្យអ្នករីករាយ។ការបន្តរក្សាទំនាក់ទំនងល្អបែបនេះ ចិត្តគំនិតអារម្មណ៍របស់អ្នកនឹងមានភាពប្រសើរឡើង។

៦.កត់ត្រាអ្វីដែលអ្នកត្រូវធ្វើថ្ងៃនេះឱ្យអស់ចូលក្នុងក្រដាស់មួយ ហើយធ្វើរឿងដែលសំខាន់មុនហើយធ្វើវាម្ដងមួយៗរហូតទាល់តែអស់។

៧.ផ្ដល់ការជួយត្រឡប់ទៅវិញមិនជួយសង្គម ជួយមិត្តភក្តិឬមិត្តរួមការងារជាដើម។ការជួយអ្នកដទៃមិនថាជារឿងតូចឬធំ ធ្វើឱ្យអ្នកសប្បាយរីករាយជាងមុនបានយ៉ាងមានប្រសិទ្ធភាព។

៨.មានសកម្មភាពជារៀងរាល់ថ្ងៃ ពិសេសគឺការហាត់ប្រាណ។ អ្នកអាចជ្រើសរបៀបហាត់ប្រាណណាមួយដែលធ្វើឱ្យអ្នកសប្បាយហើយមានអារម្មណ៍ល្អ ហើយបន្តធ្វើវាជាប្រចាំព្រោះបញ្ហាស្រ្តេសរបស់អ្នកនឹងទៅតាមញើសដែលអ្នកបញ្ចេញមក ។

៩.កាត់ចោលទម្លាប់មិនល្អជាប់ខ្លួន ពិសេសការទទួលទានស្រា បារី និងភេសជ្ជៈដែលមានកាហ្វេអីនខ្ពស់ពេក។ ព្រោះវាអាចនាំជំងឺចូលរាងកាយបន្ថែមបានរួមទាំងជំងឺបេះដូង ហើយបញ្ហាស្រ្តេសអ្នកនឹងរឹតតែកើនដោយមិនដឹងខ្លួន។

១០.ចំណាយពេលខ្លីៗខ្លះដើម្បីរៀនអ្វីដែលថ្មីហើយជួយឱ្យសមត្ថភាពអ្នកកាន់តែកើន ដើម្បីសម្រេចក្ដីស្រមាំរបស់អ្នក និងជួយមនុស្សក្បែរខ្លួនបានទៀត។ធ្វើបែបនេះបានអ្នកនឹងក្លាយជាមនុស្សពូកែ ហើយរីករាយជាងមុនជាមិនខាន។

អត្ថបទដោយ៖ ភោគ ម៉ារី

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
194 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
201 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
160 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia