ខួរឆ្អឹងខ្នងមានតួនាទីប្រមូលផ្ដុំនៃសរសៃប្រសាទ ដែលធ្វើដំណើរពីបាតខួរក្បាលចុះក្រោម។ សរសៃប្រាសាទដែលចាកចេញពីខួរឆ្អឹងខ្នងទាំងនោះអនុញ្ញាតឲ្យខួរក្បាលរបស់អ្នកបញ្ជាដល់សាច់ដុំឲ្យធ្វើចលនា។ ហើយសរសៃប្រសាទទាំងនោះក៏មាននាទីគ្រប់គ្រងមុខងារនៃសរីរាង្គរបស់អ្នករួមមាន បេះដូង សួត ពោះវៀន និងប្លោកនោមផងដែរ។ ហេតុនេះប្រសិនបើខួរឆ្អឹងខ្នងមានបញ្ហា នោះការគ្រប់គ្រងនៃចលនារបស់អ្នកនឹងពិបាកជាមិនខាន។ ប៉ុន្ដែដើម្បីឲ្យខួរឆ្អឹងខ្នងរបស់អ្នកមានដំណើរល្អ និងបំពេញឡើងវិញ សូមធ្វើការទទួលទាននូវអាហារដូចខាងក្រោមនេះ៖
១. បន្លែបៃតង
ការញុំាបន្លែបៃតងច្រើនជួយដល់ការខូចខាតនៃខួរឆ្អឹងខ្នង និងជួយលើកកម្ពស់សុខភាពរបស់អ្នកបានយ៉ាងល្អ។ បន្លែបៃតងដូចជាដើមខាត់ណា ស្ពៃខ្មៅ ស្លឹកបាស ...មានផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលមានដូចជា ម៉ាស្យូម អាស៊ីតហ្វលិក(វីតាមីនបេ៩) វីតាមីនអា និងវីតាមីនK ដែលជាប្រភពដ៏អស្ចារ្យសម្រាប់គ្រប់គ្រងមុខងារសរសៃប្រសាទ សាច់ដុំ ជួយអភិវឌ្ឍខួរក្បាល និងខួរឆ្អឹងខ្នង។
២. ត្រីខ្លាញ់
ខ្លាញ់ត្រី គឺជាអាហារដែលល្អបំផុតក្នុងចំណោមអាហារទៀតផ្សេងទៀត ដែលជួយបំពេញនូវការបាត់បង់នៃខួរឆ្អឹងរបស់អ្នកបានយ៉ាងល្អ។ ប្រភេទត្រីខ្លាញ់ត្រីសាម៉ុង និងម៉ាស្ការ៉េ គឺជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់សុខភាពបានយ៉ាងល្អ។ ការស្រាវជ្រាវបានបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គា ៣ អាចការពារសរសៃប្រសាទនៃខួរឆ្អឹងខ្នង។ ត្រីខ្លាញ់ក៏ផ្ទុកសារជាតិ selenium និងជាប្រភពចំណីអាហារមួយក្នុងចំណោមវីតាមីន D ដែលជួយការពារសុខភាពពីពុកឆ្អឹងផងដែរ។
៣. ទឹកដោះគោ
ទឹកដោះគោ និងទឹកដោះគោជូរ គឺជាប្រភពដ៏អស្ចារ្យនៃជាតិកាល់សូ្យមនៃឆ្អឹរបស់អ្នក។ កាល់ស្យូម និងវីតាមីនឌីដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ។ ប្រសិនបើអ្នកទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ទេនោះរាងកាយរបស់អ្នកនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរដែលនាំទៅជាជំងឺពុកឆ្អឹង និងការបាត់បង់ខួរឆ្អឹងជាមិនខាន។
៤. ផ្លែប៊ឺរី
ផ្លែប៊ឺរីដូចជា ប៊្លូបឺរី ផ្លែស្ត្រូបឺរី និងCherry គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលគួរតែបន្ថែមទៅក្នុងរបបអាហារចំពោះអ្នកដែលមានបញ្ហាឆ្អឹងខ្នង។ ពួកវាជួយការពារការពីការបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្តាល នឹងជួយសំអាតឈាមនិងធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ផ្លែប៊ឺរីក៏មានផ្ទុកសារធាតុ resveratrol ដែលជួយកាត់បន្ថយភាពតានតឹងក្នុងអុកស៊ីតកម្ម និងការពារខួរឆ្អឹងខ្នងបន្ទាប់ពីរងរបួសផងដែរ។
៥. គ្រាប់ធញ្ញជាតិ
អ្នកមានបញ្ហាឆ្អឹងខ្នងគួរតែញុំាគ្រាប់ធញ្ញជាតិឲ្យបានច្រើន ព្រោះពួកវាសម្បូរទៅដោយ កាល់សូ្យម វីតាមីនអ៊ី ម៉ាស្យូម ផូស្វ័រ ដែលចាំបាច់បំផុតសម្រាប់ការបង្កើត និងពង្រឹងឆ្អឹង។ គ្រាប់ធញ្ញជាតិដែលគួរយកមករិភោគដើម្បីទទួលបានឆ្អឹងរឹងមាំ និងជំនួយដល់ខួរឆ្អឹងមានដូចជា Walnut គ្រាប់ស្វាយចន្ធី សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន សណ្ដែក គ្រាប់ល្ពៅ ....។
តាមការបកស្រាយខាងលើយើងមើលឃើញថាខួរឆ្អឹងខ្នងពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយដែលវាមានតួនាទីក្នុងការគ្រប់គ្រងចលនាជាច្រើននៃប្រព័ន្ធសរីរាង្គរបស់យើង ដូនេះដើម្បីថែរក្សាខួរនៃឆ្អឹងខ្នងរបស់អ្នកឲ្យបានល្អ សូមអ្នកកុំភ្លេចធ្វើការញុំាអាហារដែលបានរៀបរាប់ទាំងនេះ៕
អត្ថបទដោយ៖ ភី សៅឌី