អាហារ
ចែកគ្នាដឹង! មើមត្រាវ មានប្រយោជន៍ជួយសម្អាតក្រពះ ពោះវៀន ការពារជំងឺស្ទះសរសៃឈា.មបេះដូង
Thida Pet
June 25 2023
796 views

យោងតាមរយៈវេជ្ជបណ្ឌិត Pratik Tibdewal ឯកទេសក្រពះពោះវៀន មន្ទីរពេទ្យ Wockhardt, Mira Road នៅប្រទេសឥណ្ឌា បានចែករំលែកពីវិធីខ្លះៗដើម្បីអាចជួយកាត់បន្ថយនិងការពារការច្រាលជាតិអាស៊ីត និងបង្ការកុំឱ្យឧស្ម័នក្នុងពោះវៀនកើនឡើង អាចអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃបានដូចខាងក្រោម

១ មានទម្លាប់ផឹកតែក្ដៅៗ៖ ភេសជ្ជៈមិនមានជាតិកាបូន ដូចជាពពួកតែខ្ញី តែផ្កាឆាម៉ូមែល អាចជួយបន្ថយជាតិអាស៊ីតក្នុងក្រពះបាន។

២ ញ៉ាំអាហារស្រាល៖ អាហារស្រាលឬអាចនិយាយថាអាហារដែលងាយរំលាយឱ្យបានច្រើន ដើម្បីជួយសម្រួលដល់ការរំលាយអាហារបាន ដូចជាពពួកអាហារសម្បូរបន្លែ ផ្លែឈើ ពពួកសណ្ដែក គ្រប់ធញ្ញជាតិ មានជាតិកាកសរសៃ។ សម្រាប់របៀបញ៉ាំអាហារវេជ្ជបណ្ឌិត ណែនាំឱ្យព្យាយាមទំពារអាហារឱ្យបានម៉ត់ល្អ ជាផ្នែកមួយជួយសម្រាលដល់ប្រព័ន្ធរំលាយអាហារផងដែរ។

លើសពីនេះបើយោងតាមរយៈគេហទំព័រ stylecraze.com ក៏បានសិក្សារកឃើញថា មើមត្រាវក៏មានប្រយោជន៍ជួយដល់សុខភាពរបស់ក្រពះរួមទាំងសុខភាពផ្នែកផ្សេងៗទៀតផងដែរ។ មើមត្រាវមានប្រយោជន៍ជួយសម្អាតក្រពះពោះវៀន ក៏ព្រោះវាសម្បូរដោយជាតិសរសៃជាច្រើន ដែលមានប្រយោជន៍ជួយឱ្យប្រព័ន្ធរំលាយអាហារល្អ ការពារការទល់ទាមកក្នុងពោះយុរថ្ងៃ​ ជាហេតុនាំឱ្យក្រពះមានសសុខភាពល្អ។ ក្រៅពីនេះ មើមត្រាវក៏មានប្រយោជន៍ជួយដល់សុខភាពបេះដូង ការពារជំងឺបេះដូង ស្ទះសរសៃឈាមបេះដូងឡើងមកផងដែរ ក៏ព្រោះតែមើមត្រាវសម្បូរដោយវីតាមីន អឺដែលជួយការពារជំងឺបេះដួង។ បន្ថែមលើសពីនេះទៀត មើមត្រាវក៏មានប្រយោជន៍ជួយកាត់បន្ថយភាពចាស់ ក៏ព្រោះមើមត្រាវសម្បូរដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រយោជន៍ក្នុងការការពារប្រឆាំងនឹងជំងឺនិង បន្ថយដំណើរការនៃភាពចាស់ នេះ​ក៏​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន និង​គ្មាន​ជាតិ​ស្ករ គ្មាន​កូលេស្តេរ៉ុល និង​សូដ្យូម​ទាប​ផង​ដែរ។

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia