នៅប្រទេសខ្មែរយើងមានអ្នកកើតជំងឺទឹកនោមផ្អែមកើនច្រើនដែរ។ តាមឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីថ្មីប្រើប្រាស់ជំងឺទឹកនោមផ្អែម មានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩,១៨%។ ហើយមានអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ។ នេះជាតួលេខកម្រិតខ្ពស់។ នៅខាងក្រោមនេះជាវិធីការពារជំងឺទឹកនោមផ្អែម។
តាមលោកវេជ្ជបណ្ឌិត John Sievenpiper ជាអ្នកស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញឱ្យដឹងថា ការញ៉ាំទឹកឃ្មុំធម្មជាតិសុទ្ធបានផ្សារភ្ជាប់ជាមួយនឹងការថយចុះជាតិស្ករក្នុងឈាមជារង្វាស់នៃជាតិស្ករក្នុងឈាមដែលប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យអ្នកមានជំងឺទឹកនោមផ្អែម។ តាមកាលវិភាគបានបង្ហាញថា ទឹកឃ្មុំជួយសុខភាពបេះដូងប្រសើរឡើង ដូចជាការរក្សាកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីដផងដែរ។ ហើយទឹកឃ្មុំមួយស្លាបព្រារៀងរាល់ព្រឹកក៏ជួយរាងកាយកម្ចាត់ជាតិពុលក្នុងខ្លួនឱ្យអ្នកស្រលះខួរក្បាល និងកម្តៅសរសៃឈាមដើរស្រួលផងដែរ។
តាមលោកវេជ្ជបណ្ឌិត Scharffenberg បានបញ្ជាក់ពីទម្លាប់របស់គាត់ថា ទោះបីខ្ញុំមានអាយុ ១០០ឆ្នាំខ្ញុំនៅតែហាត់ប្រាណដដែល។ លំហាត់ជួយបញ្ចុះជាតិស្ករនិងជាតិខ្លាញ់ចេញពីរាងកាយ។ ពេលអ្នកហាត់ប្រាណរួច សរសៃឈាមរបស់អ្នកដើរស្រួលព្រោះតែវាកម្ចាត់ជាតិពុលនិងបញ្ចេញអរម៉ូនអារម្មណ៍រីករាយផងដែរ។ នេះជាបច្ចេកទេសក្នុងការផ្លាស់ប្តូររបៀបរស់នៅការពារជំងឺលើសឈាមនិងទឹកនោមផ្អែម។
ជាចុងក្រោយតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសង្កេតឃើញថា “អ្នកជំងឺលើសឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់។ ហើយឯកឧត្តមបានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ឱ្យចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព អំបិលតិច ខ្លាញ់តិច ស្ករតិច និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព”។ នៅសម្តីដ៏មានតម្លៃរបស់ឯកឧត្តម ឈាង រ៉ា គឺការយកឈ្នះបញ្ហាទឹកនោមផ្អែម អ្នកគួរមានទម្លាប់ធ្វើហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីស្រូបជាតិស្ករ ការពារឡើងគីឡូកុំឱ្យលើសឈាម៕ អត្ថបទដោយ៖ ទ្រ សុភាព