នៅប្រទេសវវៀតណាមមានករណីបុរសម្នាក់ពេទ្យបានរកឃើញជំងឺមហារីកពោះវៀន។ ព្រោះតែគាត់ពិបាកហូបអាហារ និងស្រកគីឡូខុសេពីធម្មតា។ ពេលលោកវេជ្ជៈបណ្ឌិត ស៊ីន ឃៃ ជានាយកដ្ឋានពិនិត្យសុខភាពនៅមន្ទីរពេទ្យយោធា១០៣ បានត្រួតពិនិត្យបុរសខាងលើមានវ័យ ៥៤ឆ្នាំក៏បានរកឃើញដំបៅមួយដុំសាច់ដែលកាន់កាប់ ៣/៤នៅក្នុងពោះវៀន។ ហើយលោកគ្រូពេទ្យបញ្ជាក់ដែរថា សម័យសព្វថ្ងៃនេះ អ្នកពូកែជក់បារី និងផឹកស្រាជាប្រចាំថ្ងៃនោះ ងាយកើតជំងឺមហារីកណាស់។ សូមប្រយ័ត្ន! ស្រានិងបារី។
យោងតាមលោកវេជ្ជបណ្ឌិត ឃៃ ប្រាប់បន្ថែមថា ជំងឺមហារីកពោះវៀន មានកត្តាធំៗ ពីយ៉ាងគឺការជក់បារី និងផឹកស្រាជាពូជជំងឺមហារីក។ មហារីកពោះវៀនស្ថិតនៅក្នុងចំណោមមហារីកកាចបំផុតទាំង ១០នៅលើពិភពលោក។ យោងតាមស្ថិតិរបស់អង្គការមហារីកពិភពលោក (Globocan) កាលពីឆ្នាំ ២០២០ ជនជាតិវៀតណាមមានករណីថ្មីនៃជំងឺមហារីកពោះវៀនជាង ៣.២០០ករណី និងមានអ្នកស្លាប់ជាង ៣.០០០នាក់ ។
ជំងឺមហារីកពោះវៀននេះធ្វើឱ្យក្រុមគ្រួពេទ្យពិបាកធ្វើការព្យាបាលណាស់។ ក្រុមដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនគឺបុរសមានអាយុលើសពី ៥០ឆ្នាំដែលមានប្រវត្តិជក់បារី ផឹកស្រា និងហូបសាច់ក្រហមច្រើន។ការពិនិត្យរកឃើញមហារីកនេះ អត្រារស់រានមានជីវិតនៅដំណាក់កាលដំបូងលើសពី ៥ឆ្នាំគឺប្រហែល ៦០% ដែលមានខណៈចុងក្រោយមានតែតិចជាង ៥%នៃអ្នកជំងឺប៉ុណ្ណោះដែលរស់នៅលើសពី ៥ឆ្នាំ។
ការព្យាបាលសម័យបច្ចុប្បន្ននេះរួមផ្សំគ្នាច្រើនបែបគឺធ្វើការការវះកាត់ ការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្មនាំឈឺចាប់តិចជាងមុន និងអត្រារស់នៅបានយូរជាងមុនផងដែរ។ បើអ្នកមានមានសញ្ញាដូចជា ថប់ៗ ពេលកំពុងញ៉ាំអាហារ ពិបាកលេបអាហារ ចេះតែឈឺទ្រូង ចេះតែស្អក ស្រកទម្ងន់ខុសពីធម្មតា អ្នកគួរតែទៅមណ្ឌលសុខភាពដើម្បីពិនិត្យរករោគវិនិច្ឆ័យរកបញ្ហាជំងឺ។ សូមថែសុខភាពដោយការហាត់ប្រាណ ហូបអាហារល្អៗ និងគេងឱ្យបានគ្រប់គ្រាន់ផងណា! អត្ថបទដោយ៖ ទ្រ សុភាព