ព័ត៌មាន
អបអរសាទរ! ស្ត្រីខ្មែរ២រូប ទើបបញ្ចប់ការសិក្សាសាលា Harvard ដោយជោគជ័យ
យោងតាមការបញ្ជាក់លើកទំព័រហ្វេសប៊ុកនិស្សិតស្ត្រីទាំង២ ពួកគេទើបបានបញ្ចប់ការសិក្សាពេលដំណាលគ្នា នៅចុងខែឧសភា ឆ្នាំ២០២៥ នេះ នៅសាលាដ៏ល្បីល្បាញលំដាប់ពិភពលោក គឺសាលា Harvard ដែលពួកគេទាំង២បញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញអប់រំ តែឯកទេសផ្សេងគ្នា។
សម្រាប់និស្សិតស្ត្រីទី១ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមួយរួចទៅហើយនៅសកលវិទ្យាល័យNorthern Illinois University មុនបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ Harvard ជំនាញអប់រំ នៅឆ្នាំ២០២៥។
ចំណែកនិស្សិតទី២ កញ្ញា តាន់ សម្ផស្ស ខំប្រឹងរហូត មានឱកាសទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard ជំនាញអប់រំ ក្រោយសិស្សឆ្នើមរូបនេះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក Kenyon College ហើយបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២៥នេះផងដែរ។
 
ពិតជាមានមោកទភាពណាស់ ដែលមាននិស្សិតជាស្ត្រីខ្មែរមានសមត្ថភាពខ្ពស់អាចបញ្ចប់ការសិក្សានៅសាលាដ៏ល្បីនេះ ហើយអាចប្រកួតប្រជែងយកអាហារូបករណ៍នៅសាកលវិទ្យាល័យកំពូលមួយនេះ។
 
យើងសង្ឃឹមថា ធនធានដ៏ពូកែនេះ នឹងចូលរួមចំណែកកសាងជាតិមាតុភូមខ្មែរយើងឲ្យកាន់តែរីកចម្រើន។
ជូនពរឲ្យអ្នកទាំង២ទទួលជោគជ័យក្នុងការសិក្សា និងខិតខំប្រឹងប្រែងបន្តទៀត។
 
ប្រភពរូបភាពពីហ្វេសប៊ុកនិស្សិតទាំង២៖ Somphors Tann ,SENG Rothsethamony - សេង រ័ត្នសេដ្ឋាមុនី
502952399 4554758881426733 7437398812888319516 N
502901139 4554759988093289 9083754105868978725 N
503366417 4554760014759953 3440415096667214056 N
501413694 1234252761827574 3315843794735976573 N
500765238 1234252901827560 5517365646968737346 N
497015187 1232848245301359 515825707795613728 N
Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1467

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia