អាហារ
២ទម្លាប់ពង្រឹងមេជីវិតឱ្យគូស្វាម៉ីមានកម្លាំងខ្លាំង ឆាប់មានកូនតាមក្តីស្រមៃ

បើអ្នកផឹកស្រាច្រើន ស្រ្តេសច្រើន ការជក់បារី និងម្ហូបអាហារមិនល្អនាំឱ្យមេជីវិតខ្សោយឬពិបាកមានកូនជាដើម។ ស្ត្រីជាច្រើនដែលកំពុងទទួលការព្យាបាលគ្មានកូនប្រឈមមុខនឹងការថប់បារម្ភ និងបញ្ហាធ្លាក់ទឹកចិត្ត។ សូម្បីតែបុរសក៏អាចជួបប្រទះនឹងស្ថានភាពនេះដែរ ដោយសារតែសម្ពាធការងារ បញ្ហាជីវិត នាំឱ្យមេជីវិតដៃគូគ្មានសុខភាពល្អនោះទេ។ ២ទម្លាប់មុនយកកូនអ្នកគួរធ្វើ ដើម្បីមេជីវិតមានសុខភាពល្អឆាប់មានកូន។

កាត់ទម្លាប់ផឹកស្រានាំលោកអ្នកកាន់តែឆាប់មានកូន ព្រោះមេជីវិតរបស់អ្នកមានសុខភាពល្អ។ តាមលោកវេជ្ជបណ្ឌិត ខ ហុកស៊ុន ឯកទេសផ្នែកសម្ពពរោគស្ត្រីនិងជំងឺទូទៅ បានចែករំលែកមុននឹងសម្រេចចិត្តថាមានកូន ភាគីទាំងសងខាង ពិសេសបុរសគួរចៀសវាងការទទួលទានគ្រឿងស្រវឹង ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមេជីវិត។ គួរតែតមឱ្យបានមុនពី៦ខែកាន់តែល្អ។ គាត់បានបន្តថា ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ទាំងបុរសនិងស្ត្រី ត្រូវផឹកទឹកចន្លោះពី៨ទៅ១០កែវក្នុង១ថ្ងៃ ឬយ៉ាងតិចពី២ទៅ៣.៥លីត្រ ក្នុង១ថ្ងៃ។ ទឹកនឹងជួយឱ្យភាគីបុរសមានទឹកកាមគ្រប់គ្រាន់ ស្ត្រីមានទឹករំអិលច្រើន វានឹងជួយឱ្យមេជីវិតធ្វើដំណើរបានល្អ។ មានទម្លាប់បន្ថែមនោះគឺអ្នកគួរធ្វើលំហាត់ប្រាណដើម្បីពង្រឹងសុខភាពរាងកាយ ឱ្យមេជីវិតមានគុណភាពល្អ។

របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោលរឹងមាំ។ បុរសគួរតែបន្ថែមអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដើម្បីបង្កើនសុខភាពបន្តពូជ។ អាហារសម្បូរវីតាមីន C ដូចជា ផ្លែក្រូច ផ្លែស្ត្របឺរី ម្ទេសប្លោក និងបន្លែបៃតង ជួយការពារមេជីវិតឈ្មោលពីការខូចខាតរ៉ាឌីកាល់សេរី។ អាហារសម្បូរជាតិស័ង្កសី ដូចជា អយស្ទ័រ សាច់ក្រហម គ្រាប់ល្ពៅ សណ្ដែក ... គឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការលូតលាស់ និងមុខងារមេជីវិតឈ្មោល។ រីឯអាស៊ីតខ្លាញ់ Omega-3 ដែលមាននៅក្នុងត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ chia, walnut... ជួយធ្វើឱ្យឈាមរត់ទៅកាន់ប្រដាប់បន្តពូជ ជំនួយដល់ការផលិតមេជីវិតឈ្មោលផងដែរ។

ដូច្នេះ! បើអ្នកមានទម្លាប់រស់នៅល្អហើយ ប៉ុន្តែនៅតែពិបាកមានកូន ឬមានបញ្ហាសុខភាពបន្តពូជណាមួយ សូមកុំខ្លាចក្នុងការទៅជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចទទួលបានដំណោះស្រាយដ៏មានប្រសិទ្ធភាព និងបញ្ជៀសហានិភ័យជំងឺធ្ងន់ធ្ងរផ្សេងៗ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2582

អត្ថបទថ្មីៗ
#ជំងឺJune 4 2025
ផឹកកាហ្វេពេលព្រឹក ជាថ្នាំទិព្វការពារជំងឺកាចទាំង ៣នេះ កុំឱ្យអ្នករស់ដេកក្នុងជំងឺ
#កុមារJune 4 2025
៤ទម្លាប់ឪពុកម្តាយបង្រៀនកូនឱ្យចេះគ្រប់គ្រងលុយពីតូច កុំឱ្យធំចាយច្រើនជាងចំណូល
#សម្រស់June 4 2025
ក្បួនថែសម្រស់ឱ្យក្មេងជាងវ័យ ១០ឆ្នាំ ទោះបីមានអាយុ ៤០ឆ្នាំ មើលទៅនៅក្មេងអាយុ ៣០ឆ្នាំ
#ព័ត៌មានJune 4 2025
អ្នកប្រើ ប.ស.ស ត្រូវដឹងពីមន្ទីរពេទ្យ ១២សហការ និងមន្ទីរពេទ្យ៥ បញ្ចប់កិច្ចព្រមព្រៀង ប.ស.ស
#អាហារJune 4 2025
ភេសជ្ជៈនៅខ្មែរ ១នេះលក់ដាច់ មានអត្ថប្រយោជន៍ប៉ូវខួរក្បាល ប្រឆាំងភាពចាស់
#ចិត្តសាស្ត្រJune 3 2025
ឈប់ឆ្ងល់ទៅ! អ្នកមានទម្លាប់ ៥នេះ ដូចជាយកស្រ្តេសជាប់ខ្លួនពេញ ១ថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia