ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរំខានអំឡុងពេលគេងជាហេតុនាំឱ្យខ្វះអុកស៊ីសែន និងបំផ្លាញកោសិកាខួរក្បាល។ នេះជាទម្លាប់មួយចំនួនដែលធ្វើឱ្យអ្នកដាច់សរសៃឈាមខួរក្បាលនៅពេលយប់។
ការងូតទឹកពេលយប់ ជាពិសេសការងូតក្នុងទឹកត្រជាក់អាចបណ្តាលឱ្យមានការប្រែប្រួលសីតុណ្ហភាពក្នុងរាងកាយភ្លាមៗ ដែលបណ្តាលឱ្យមានការស្ទះសរសៃឈាមពីរាងកាយទៅកាន់ខួរក្បាលគឺកើនសម្ពាធឈាមខ្ពស់នាំឱ្យដាច់សរសៃឈាមខួរក្បាល។ អ្នកគួរងូតទឹកក្ដៅឧណ្ហៗ ទើបអ្នកស្រួលខ្លួនមិនប៉ះពាល់ដល់សរសៃរឈាម។
អ្នកផឹកស្រាពេលយប់ ជាតិអាល់កុលមិនត្រឹមតែរំខានដល់ដំណេកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូងទៀតផង។ ការទទួលទានជាតិអាល់កុលជាប្រចាំធ្វើឱ្យខូចខាតដល់សរសៃឈាម endothelium ជម្រុញឱ្យមានការកកឈាម និងបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់នៅពេលយប់។
ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនពេកប៉ះពាល់ដល់ខួរក្បាល។ ពន្លឺពណ៌ខៀវពីទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍អាចរារាំងការផលិតមេឡាតូនីនជាអរម៉ូនដែលគ្រប់គ្រងការគេងដែលនាំឱ្យចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើងដោយសារការគេងមិនគ្រប់គ្រាន់។ ដើម្បីទប់ស្កាត់បញ្ហានេះ សូមបិទឧបករណ៍អេឡិចត្រូនិកយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង ហើយជំនួសមកវិញនូវការអានសៀវភៅ ឬស្តាប់តន្ត្រី។
ការញ៉ាំអាហារពេលយប់ដែលមានជាតិខ្លាញ់ឆ្អែត ដូចជាអាហារចៀន អាហាររហ័ស ឬភេសជ្ជៈដែលមានជាតិកាបូនអាចបណ្តាលឱ្យមានបញ្ហាមេតាប៉ូលីស បង្កើនជាតិខ្លាញ់អាក្រក់ក្នុងឈាម។ ក្នុងរយៈពេលវែង ទម្លាប់នេះអាចនាំឱ្យលើសគីឡូ និងធាត់ រួមចំណែកដល់ការខូចខាតដល់សរសៃឈាម endothelium បង្កើនហានិភ័យនៃការកកឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការស្ទះសរសៃឈាម។ ចូរអ្នកធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៣០នាទីក្នុងមួយថ្ងៃ។ គេងឱ្យបានគ្រប់គ្រាន់ ៧-៨ម៉ោងជារៀងរាល់យប់ដើម្បីការពារសរសៃឈាមក្នុងខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព