កីឡា
ខំណាស់ តែមិនស្រកគីឡូ! មកពីទម្លាប់ ១នេះ នាំឱ្យអ្នកឡើងគីឡូអត់ដឹងខ្លួន

អ្នកខ្លះខំអត់ធ្មត់ហូបតិច មានអ្នកខ្លះខំតមអាហារពេលល្ងាច ឬមួយនៅតមពេលព្រឹក ប៉ុន្តែលទ្ធផលមិនស្រកគីឡូសោះ។ ពេលអ្នកខំសម្រកគីឡូតែមិនស្រកដូចជាចិត្តនាំបាក់ទឹកចិត្ត និងអស់ក្តីសង្ឃឹមជាដើម។ អ្នកមកដឹងពីមូលហេតុ១នេះ ទើបអ្នកសម្រកគីឡូមានលទ្ធផល។

ហូបអាហារតិច តែហូបច្រើនម្តងគិតថា ហូបបែបនេះស្រកគីឡី។ នេះជាការគិតខុសហើយ ការហូបរបស់អ្នកតិចមែន រាងកាយរបស់អ្នកស្រូបជាតិពីអាហារដែលអ្នកហូបបានច្រើនបំផុត។ ពេលអ្នកហូបអាហារតិច ២០%ចុះ រាងកាយអ្នកស្រូប២០%។ មួយម៉ោងក្រោយមកទៀត ហូបអាហារ ២០% រាងកាយស្រូបជាតិពីអាហារហ្នឹង ២០%។ ការហូបច្រើនម្តង ហូបតិចៗបែបនេះ សម្រាប់អ្នកចង់ឡើងគីឡូទេ។ ចំណែកអ្នកចង់សម្រកគីឡូអាចហូបអាហារបីពេល ឬពីរពេលតាមកាលវិភាគ មិនមែនហូបតាមអារម្មណ៍ទេ។ ពេលអ្នកហូបឆ្អែត ១០០% រាងកាយអ្នកទទួលសារធាតុចិញ្ចឹម ៦០%ទេ រយៈពេល៤ឬ៥ម៉ោងក្រោយមក រាងកាយរបស់អ្នកប្រើប្រាស់អាហារហ្នឹងទៅជាថាមពលអស់ ហើយរាងកាយក៏ស្រូបជាតិខ្លាញ់នៅក្នុងខ្លួនអ្នកមកប្រើបន្ថែម ឱ្យអ្នកស្រកគីឡូ។

បើយោងតាមអ្នកឱកញ៉ា វេជ្ជបណ្ឌិត គួចម៉េងលី បានចែករំលែកពីការទាក់ទងនិងបញ្ហាអ្នកធាត់ចង់ស្គម តែគីឡូពីមួយថ្ងៃទៅមួយថ្ងៃមិនស្រកទាល់តែសោះគឺថា ម៉ោងត្រូវញុំាអាហារ អ្នកមួយចំនួនធំប្រាកដជាញុំាមិនទៀតឡើយ ដោយសាររវល់ការងារ និងមុខរបរ។ ដូចជាអ្នកខ្លះអាហារពេលព្រឹកម៉ោង១០ គាត់ញ៉ាំម៉ោង២ល្ងាច។ អាហារញ៉ាំម៉ោង ៧ យប់ គាត់ញ៉ាំអាហារម៉ោង១០យប់។ កត្តាញុំាអាហារមិនទៀតនេះហើយទើបបណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ មួយវិញទៀតធ្វើឱ្យអ្នកឃ្លានខ្លាំង កាលណាឃ្លានខ្លាំងធ្វើឱ្យអ្នកញុំាច្រើន នោះគីឡូក៏ឡើងទៅតាមនិងដូចគ្នា ដូច្នេះអ្នកត្រូវព្យាយាមយ៉ាងណាញុំាអាហារឱ្យទៀតទាត់ ព្រោះល្អសម្រាប់ក្រពះដូចគ្នា។

យោងយាមគេហទំព័រសុខភាព Yourtango បានចុះផ្សាយថា មូលហេតុធាត់មួយទៀត ហាត់ប្រាណតិច ជាមូលហេតុធ្វើឱ្យអ្នកមិនអាចសម្រកជាតិខ្លាញ់ក្បាលពោះបានទេ។ ដូចជាអ្នករត់ និងដើរ វាស្រកទាំងខ្លាញ់ និងសាច់របស់អ្នក។ តាមលោកគ្រូ សំបូរ នន់ ជាអ្នកកាយវប្បកម្មអាជីកបាននិយាយថា “គ្រប់លំហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ តែវាមានភាពខុសប្លែកគ្នាចំពោះរាងកាយ សម្រាប់អ្នករត់ម៉ាស៊ីន និងហាត់ស្រាលៗ ដើរ រត់តិចៗ វាធ្វើរាងកាយបញ្ចុះជាតិខ្លាញ់តិច ហើយសាច់ក៏បញ្ចុះតាមហ្នឹងដែរ។ អ្នកគួរហាត់ប្រាណ ៣០នាទីឱ្យបែកញើស និងតមអាហារជាតិខ្លាញ់ ជាតិផ្អែមចេញ ទើបអ្នកស្រកគីឡូបានសម្រេច៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2573

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia