មនុស្សយើងចង់ស្អាត ចង់មានសម្រស់ក្មេងជាងវ័យ និងស្បែកស្អាតគឺមានទម្លាប់ល្អ។ បើអ្នកបណ្តោយតាមទម្លាប់អាក្រក់នាំឱ្យសម្រស់របស់អ្នកកាន់តែឆាប់ចាស់លឿន។ មានភេសជ្ជៈមួយចំនួនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្តល់ជាតិសំណើម និងបង្កើនកូឡាជែនលើកកម្ពស់សម្រស់ក្មេងជាងវ័យ។
១. តែបៃតងជាភេសជ្ជៈប្រឆាំងភាពចាស់ដ៏ពេញនិយមនៅក្នុងស្រុកខ្មែរយើងផងដែរ។ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម Catechin ដែលដើរតួការពារកោសិកាស្បែកកុំឱ្យឆាប់ចាស់ មានស្នាមជ្រួញ និងស្រអាប់ស្បែក។ នៅក្នុងតែបៃតងក៏មានសារធាតុ polyphenols បន្ថែមដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ការពារភាពតានតឹងអុកស៊ីតកម្ម ជម្រុញការរំលាយអាហារ និងបន្សាបជាតិពុលឱ្យស្បែករបស់អ្នកមានសុខភាពល្អ។
២. ទឹកដោះគោរលាយមៀតជាភេសជ្ជៈមួយមានឥទ្ធិពលប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លារបស់ស្បែក។ ព្រោះវាមានសមាសធាតុសកម្ម Curcumin នៅក្នុងរមៀតជម្រុញស្បែករបស់អ្នកកុំឱ្យចាស់ជាងវ័យលឿន។ ចំពោះសាធាតុ Curcumin នេះជួយដល់សន្លាក់ឱ្យមានសុខភាពល្អ បង្កើនភាពស៊ាំ និងល្អសុខភាពខួរក្បាលទៀត។ ចូរអ្នកលាយរមៀតកន្លះស្លាបព្រាកាហ្វេចូលទៅក្នុងទឹកដោះគោក្តៅដើម្បីបង្កើនសម្រស់ក្មេងជាងវ័យ។
៣. ទឹកផ្លែទទឹមជាផ្លែឈើដែលមានជីវជាតិប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពប្រឆាំងភាពចាស់ទៀតផង។ សាធាតុ Punicalagin និង Anthocyanins នៅក្នុងទឹកផ្លែទទឹមការពារស្បែកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ និងជម្រុញការបង្កើតឡើងវិញនៃកោសិកាស្បែកដើម្បីកាត់បន្ថយសញ្ញាភាពចាស់ដូចជាស្នាមជ្រួញ។
៤. ទឹកប៉េងប៉ោះមានប្រសិទ្ធភាពប្រឆាំងភាពចាស់ដោយសារវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene វីតាមីន C និងបេតាការ៉ូទីន។ សារធាតុចិញ្ចឹមទាំងនេះប្រឆាំងរ៉ាឌីកាល់សេរីកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងការពារកោសិកាស្បែកពីភាពចាស់មុនអាយុ។ ចំពោះសារធាតុ Lycopene ជម្រុញការផលិតកូឡាជែនដែលមានដើរតួជា "ឡេការពារកំដៅថ្ងៃបានល្អ" ការពារភាពជ្រីវជ្រួញ និងកុំឱ្យស្បែកស្រអាប់៕ អត្ថបទដោយ៖ ទ្រ សុភាព