កុមារ
អ្នកឧញ្ញាគួច ម៉េងលីបញ្ជាក់ថា ឪពុកម្តាយចិញ្ចឹមកូនបែបនេះ នាំឱ្យកូនរស់ក្នុងការភ័យខ្លាចក្នុងជីវិត
Tror Sopheap
July 18 2025
1.5 K views

សុភាសិតខ្មែរយើងមួយពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង”។ បើយើងប្រដៅកូនខុសពីក្មេង លទ្ធផលគឺកូនរបស់អ្នក រស់នៅក្នុងការខ្លាចរហូត រៀនសូត្រក៏មិនពូកែ សម្រេចចិត្តធ្វើអ្វីមួយចេះតែខ្លាចមុនខ្លាចក្រោយ និងដក់ការឈឺចាប់ក្នុងចិត្តថែមទៀត។ សូម្បីតែការលូតលាស់ផ្នែករាងកាយក៏ប៉ះពាល់ដែរ។ តាមអ្នកឧញ្ញាគួច ម៉េងលីបញ្ជាក់ថា ឪពុកម្តាយ កុំប្រើអំណាចអប់រំកូនតាមចិត្តខ្លួនឯងពេក កុំអាងខ្លួនចាស់គិតថា និយាយអ្វីក៏ត្រូវដែរ ចំណែកកូនវិញនីក្មេងខ្ចី និយាយអ្វីក៏មិនត្រូវដែរ(អញចាស់ ស្តាប់អញ ៖ប្រើអំណាច)។ គ្រាន់តែរឿងតូចនេះ បញ្ជាក់ថា កូនគ្មានគំនិតធ្វើម្ចាស់លើខ្លួនឯងតាំងពីតូចមកហើយ ព្រោះតែឪពុកម្តាយប្រើអំណាចជាធំដើម្បីគ្រប់គ្រងលើកូន។ ការបង្រៀនកូនមិនមែនប្រើអំណាចទេ ប្រើការយល់ចិត្តកូន និងហេតុផលស្តាប់កូននិយាយ ទើបជាការបង្រៀនកូនដោយគ្មានអារម្មណ៍ភ័យខ្លាច ហើយពេលកូនខ្លាចតិច ជាក្មេងដែលមានបញ្ញាបំផុត។

ហើយអ្នកឧញ្ញាបន្តថា “មានឪពុកម្តាយខ្លះ អត់ខ្វល់ការចូលរួមផ្តល់ចំណេះដឹងឱ្យកូនទេ។ គាត់ឱ្យកូនធ្វើអី ក៏ធ្វើទៅ នាំឱ្យកូនសាងកំហុសច្រើន។ វាជាហេតុនាំឱ្យពិបាកផ្លូវចិត្ត និងរាងកាយពិបាកលូតលាស់។ សូម្បីការចូលរួមសង្គម ក៏ពិបាកដែរ ដោយអារម្មណ៍ភ័យខ្លាចក្នុងចិត្តពីតូចច្រើនពេក។”

សម្រាប់ខ្ញុំបានយល់ដឹងថា ទោះបីជាខ្ញុំធំដឹងក្តីក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ភ័យខ្លាចដែរ និងមានក្មេងៗ ជាច្រើនទៀត ក៏ទទួលអារម្មណ៍បែបនេះដែរ។ តាមអ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងចុងបញ្ចប់ថា “សព្វថ្ងៃនេះ យុវជនខ្មែរមួយចំនួនធំហាក់ដូចជាខ្វះខាតនូវភាពក្លាហាន ធ្វើឱនៗ និងញបៗ ដូចមនុស្សបាក់ស្បាត។ នេះប្រហែលពួកគេមិនទាន់រួចខ្លួនចេញពីវប្បធម៌ដែលចូលចិត្តដាក់សម្ពាធ និងកាច់បំបាក់ផងក៏មិនដឹង។ ការណ៍ដែលរស់ពើបនឹងសម្ពាធ គេនឹងពុំក្លាហានសោះឡើយ។”នៅក្នុងជាឪពុកម្តាយ ត្រូវចូលរួមឱ្យផ្តល់ការសិក្សា និងផ្តល់ភាពកក់ក្តៅផ្នែកអារម្មណ៍ឱ្យកូន ទើបកូនរស់នៅក្នុងគ្មានការភ័យខ្លាច ហើយហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួនដោយផ្លូវចិត្តរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2699

អត្ថបទថ្មីៗ
#ជំងឺJuly 19 2025
អ្នកពូកែផឹកស្រានាំឱ្យក្រិនថ្លើមក្លាយជាជំងឺមហារីក ហើយស្វិតលិង្គខូចលិង្គ ខ្សោយរួមភេទ
#អាហារJuly 18 2025
ពេលព្រឹកញ៉ាំអាហារ ៤នេះជាតិស្ករមិនឡើងក្នុងឈាម ជួយដុតខ្លាញ់ឱ្យអ្នកសម្រកគីឡូលឿន
#ចិត្តសាស្ត្រJuly 18 2025
គុណភាព! ៣ក្បាច់ថ្មីដុតកម្តៅរួមភេ.ទបានយូរ ឱ្យដៃគូពេញចិត្តបំផុត
#ជំងឺJuly 18 2025
៣ទម្លាប់នេះ អ្នកកំពុងតែចិញ្ចឹមជំងឺទឹកនោមផ្អែមចូលក្នុងខ្លួន អនាគតលាងឈាមហើយ
#កុមារJuly 18 2025
អ្នកឧញ្ញាគួច ម៉េងលីបញ្ជាក់ថា ឪពុកម្តាយចិញ្ចឹមកូនបែបនេះ នាំឱ្យកូនរស់ក្នុងការភ័យខ្លាចក្នុងជីវិត
#ចិត្តសាស្ត្រJuly 18 2025
អ្នកចិត្តសាស្រ្តថា៖ រស់ខុសក្បួន នាំបញ្ហាឱ្យផ្លូវចិត្តកាន់តែច្រើន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia