កុមារ
បើមិនចង់ឱ្យទារកកើតមកខូចបេះដូង គូស្វាមីភរិយាត្រៀមយកកូន គួរឈប់ផឹកស្រា៦ខែមុនពេលរួមភេទ
Mourn Kunthea
December 16 2022
12.7 K views

ជឿថាត្រង់ចំណុចនេះមានគូស្វាមីភរិយាភាគតិចណាស់ដែលបានគិតគូរ ពីព្រោះគូស្វាមីភរិយាខ្លះមានកូនដោយមិនបានប្រៀងទុកផង មានកូនទាំងមិនដឹងខ្លួន មិនបានត្រៀមសុខភាព មិនបានត្រៀមលក្ខណៈធ្វើជាម្តាយជាឪពុករបស់គេ នេះជាមូលហេតុដែលនាំឱ្យទារកដែលក៏សុខភាពមិនល្អ មានជំងឺច្រើនទៅតាមនោះដែរ។

ជាការពិតណាស់យោងតាមការឱ្យដឹងពីគេហទំព័រ indiatimes បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានទារកប្រមាណជា ១.៣៥លាននាក់ដែលកើតមកជាមួយនិងជំងឺបេះដូងទាំងពីដំណើត ក៏ព្រោះតែហ្សែនដែលបានមកពីឪពុកម្តាយ។ ពីព្រោះឪពុកម្តាយមួយចំនួនធំមិនបានត្រៀមសុខភាពក្នុងការយកកូន ជាពិសេសគឺភាគីបុរសដែលត្រូវជាឪពុកគឺបានផឹកស្រាក្នុងអំឡុងពេលដែលយកកូន។

ការស្រាវជ្រាវបានរកឃើញថា បុរសដែលផឹកស្រាជាប្រចាំ៣ខែមុនពេលបង្កកំណើតបង្កើនហានិភ័យនៃជំងឺបេះដូង ៤៤% ដល់កូនដែលកើតមក។ ជាក់ស្តែង គូស្វាមីភរិយាត្រៀមយកកូន ភាគីខាងបុរសគួរបញ្ឈប់ការទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់ប្រាំមួយខែមុនពេលបង្កកំណើត ខណៈដែលស្ត្រីគួរតែបញ្ឈប់ការទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់១ឆ្នាំមុន ដើម្បីជៀសវាងបញ្ចៀសកូនដែលនឹងកើតមកកុំឱ្យកើតជំងឺបេះដូង។

អ្នកស្រាវជ្រាវបាននិយាយថា ជាតិអាល់កុល ផ្ទុកសារធាតុ teratogen ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយនៃអំប្រ៊ីយ៉ុង ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺវិសាលគមអាល់កុលរបស់ទារក (FASD) ។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ទារក១នាក់ក្នុងចំណោមទារក ៤នាក់ដែល មានផ្ទុកជំងឺ FASD (ខូចជំងឺបេះដូងពីកំណើត) ព្រោះឪពុកម្តាយបានពាក់ព័ន្ធជាមួយគ្រឿងស្រវឹងក្នុងអំឡុងពេលយកកូន(រួមភេទ)។

សរុបមកវិញជាជម្រើសល្អបំផុតសម្រាប់កូនដែលកើតមក គឺឪពុកម្តាយគ្រប់រូបគួរឈប់ផឹកស្រាមុនពេលបង្កកំណើត៦ខែទៅ១ឆ្នាំ។ មានន័យថា ប្រសិនជាឆ្នាំនឹងអ្នកមានគម្រោងយកកូន ទី១ អ្នកត្រូវថែទាំសុខភាពឱ្យរឹងមាំ ទាំងបុរសនិងស្រី។ ទី២ ត្រូវបញ្ឃប់ការទទួលទានគ្រឿងមួយឆ្នាំនេះពេញ ដើម្បីកូនមានសុខភាពល្អ៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia