ជំងឺរលាកស្បែក ឬអាចហៅម្យ៉ាងទៀតថា ជំងឺស្បែកប្រតិកម្មចាញ់អាកាសធាតុដែលជាប្រភេទជំងឺសើរស្បែកជួបញឹកញាប់បំផុត។ អ្នកជំងឺដែលកើតរោគនេះ អាចមានអាការចាញ់អាកាសធាតុឬមានអាការជំងឺហឺត រួមទាំងជំងឺរមាស់ស្បែកក្រហមជាដើម។ ជំងឺរលាកស្បែកនេះអាចមានរោគសញ្ញាទូទៅដូចជា រមាស់ក្រហាយពេញដងខ្លួន ឡើងកន្ទួលក្រហមផ្ទាំងៗ និងរមាស់ក្រហមអុចៗក្នុងរយៈពេលយូរមិនងាយជាសះស្បើយ។
បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងនេះយើងសង្កេតឃើញមនុស្សមួយចំនួនធំមានបញ្ហាជាមួយនឹងជំងឺរលាកស្បែកដែលមានអ្នកខ្លះពេលរលាកដំបូងៗមិនសូវជាស្វះស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ទុកដល់តែយូរធ្វើស្បែកកាន់តែធ្ងន់ធ្ងរមើលលែងជាក៏មាន។
ជាក់ស្ដែងចំពោះបញ្ហាមួយនេះមានលោកវេជ្ជបណ្ឌិត ហេង សុខលាង ស្ថាបនិកគ្លីនិក TBK Skin Cabinet ដែលមានបទពិសោធន៍ការងារជាពេទ្យរយៈពេល៥ឆ្នាំមកហើយនោះ បានធ្វើការចែករំលែកពីវិធីសាស្រ្ដមួយចំនួនទាក់ទងជាមួយនឹងសុខភាពស្បែកពេលដែលប្រតិកម្មចាញ់អាកាសធាតុក្ដៅ ដោយមុនពេលចេញទៅក្រៅគប្បីត្រូវតែលាបឡេការពារកម្ដៅថ្ងៃឲ្យបាន២ដង ឬលើសពីនេះ ដែលឡេទាំងនោះត្រូវតែមាន SPF ៣០+ ទៅ៥០+។
មួយវិញទៀតត្រូវជ្រើសរើសប្រើផលិតផល Moisturize ដែលផ្ដល់សំណើមដល់ស្បែកបានល្អ ញ៉ាំទឹកឲ្យបាន២លីត្រ ឬលើស២លីត្រ ក្នុង១ថ្ងៃ អនាម័យខ្លួនប្រាណឲ្យបានជាប់លាប់ គេងឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវចៀសវាងប្រើប្រាស់ផលិតផលដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ អ្វីដែលសំខាន់ទៀតនោះបើមានបញ្ហារលាកស្បែកគួរតែទៅពិគ្រោះ ឬទទួលយកការព្យាបាលពីពេទ្យជំនាញឲ្យបានទាន់ពេលវេលា។
គួរជម្រាបដែរថា ជំងឺរលាកស្បែកនេះកាលណាព្យាបាលមិនបានត្រឹមត្រូវវានឹងវិវត្តទៅជាធ្ងន់ធ្ងរ និងរលាករ៉ាំរ៉ៃមានការក្លាយរោគ ងាយឆ្លងរោគ ដែលរំខានដល់ការងារប្រចាំថ្ងៃយ៉ាងខ្លាំងឡើងជាំខ្មៅ ស្នាមសន្លាក បាត់បង់ក្រយ៉ៅដៃ ងាយប្រត្តិកម្មជាមួយថ្នាំលាបពិបាកចិត្ត
ខែត្រជាក់ស្បែកងាយនឹងឡើងស្ងួតបែកស្រកា។
គួរឱ្យដឹងផងដែរថា លោកវេជ្ជបណ្ឌិត ហេង សុខលាង ជាគ្រូពេទ្យឯកទេសពិនិត្យ និងព្យាបាលជំងឺទូទៅ និងសើស្បែក ដែលលោកគ្រូគឺជាស្ថាបនិកផ្ទាល់នៃគ្លីនិក TBK Skin Cabinet ។ គ្លីនិក TBK Skin Cabinet ក៏មានសេវាកម្មព្យាបាលលើជំងឺជាច្រើនដូចជា ព្យាបាលមុនមុនជាំ ប្រតិកម្មស្បែកអាឡែស៊ីដោយប្រើផលិតផល ជំងឺសើស្បែកដែលបង្ករោគអង្គែផ្សិតស្បែកក្បាល កាត់ប្រជ្រុយ ផ្លែសាច់ ឬស សាច់ដុះ មុនផ្កាស្បូន ចាក់វីតាមីនមុខជាដើម។ សម្រាប់បងប្អូនចង់ពិនិត្យនឹងព្យាបាលជំងឺណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០៦៩ ៨១៨ ៦៣៦/០៨៨ ៦៣៦៣ ៧០៣ ៕
អត្ថបទដោយ៖ ស្រីណុច