ជំងឺ
ហានិភ័យ! បុរសមានសញ្ញាទាំង ៣នេះជាសញ្ញាគ្មានកូន ១ជីវិត

គូស្វាមីភរិយាជាច្រើនបានជួយប្រទះបញ្ហាគ្មានកូនដោយសារតែកត្តាជាច្រើន។ តាមលោកវេជ្ជបណ្ឌិត Nguyen Cong Minh ជាអ្នកជំនាញប្រដាប់បន្តពូជបានលើកឡើងថា អ្នកមានជំងឺសរសៃឈាមបេះដូង និងភាពគ្មានកូនជាក្រុមជំងឺដែលមានការទាក់ទងគ្នាទៅវិញទៅមក។ បេះដូងជាអ្នកផ្គត់ផ្គង់ឈាមទៅកាន់សរីរាង្គសំខាន់ៗដូចជាខួរក្បាល និងគ្រប់ផ្នែកនៃរាងកាយរហូតមានលំហូរឈាមទៅកាន់សរីរាង្គប្រដាប់បន្តពូជរបស់បុរស។ ៣សញ្ញានេះបុរសច្បាស់ជាគ្មានកូនប្រើនឹងគេនោះទេ។

១. ការងាប់លិង្គ និងជំងឺសរសៃឈាមបេះដូង៖ ការខូចមុខងារស្រទាប់កោសិកា endothelium (ស្រទាប់ខាងក្នុងនៃសរសៃឈាមនិងសរសៃឈាមវ៉ែនប្រដាប់បន្តពូជ)។ សរសៃឈាម​ក្នុង​លិង្គមានទំនាក់ទំនងជាមួយ​សរសៃឈាម​បេះដូង​។ វេជ្ជបណ្ឌិត Minh លើកឡើងថា ការប្រមូលផ្តុំបន្ទះ (atherosclerosis) ជាតិខ្លាញ់ច្រើននាំឱ្យស្ទុះដល់សរសៃឈាម ហើយលែងហូរឈាមទៅកាន់ប្រដាប់បន្តពូជបុរសនាំឱ្យងាប់លិង្គ ឬមេជីវិតខ្សោយណាស់។

២.អ័រម៉ូនតេស្តូស្តេរ៉ូនមានតួនាទីជួយរាងកាយរបស់បុរសក្នុងការផលិតស្ពែមឬមេជីវិត។ បើកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាបជាស្ថានភាពមួយនាំឱ្យរាងកាយបុរសមានបញ្ហាមេតាប៉ូលីសដូចជា dyslipidemia (កូលេស្តេរ៉ុលខ្ពស់ ទ្រីគ្លីសេរីតខ្ពស់) និងសម្ពាធឈាមខ្ពស់ជាកត្តាមានហានិភ័យចម្បងសម្រាប់សរសៃឈាមបេះដូងនិងប្រដាប់បន្តពូជ។ អ័រម៉ូនតេស្តូស្តេរ៉ូនដើរតួយ៉ាងសំខាន់ក្នុងសុខភាពបុរស ពេលបរិមាណស្ពែមបុរសតិច វាពិបាកមានកូនណាស់។

៣. មេជីវិតឈ្មោលខ្សោយអាចមកពីកត្តាហ្សែន ការរលាកជាប្រព័ន្ធ និងភាពតានតឹងអុកស៊ីតកម្មខ្ពស់នៅក្នុងរាងកាយ។ កត្តានេះអាចចូលរួមចំណែកដល់ការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។​ កត្តាមួយនាំឱ្យមានមេជីវិតខ្សោយគឺកត្តាគេងមិនលក់។ វាអាច​ប៉ះពាល់​ដល់​បរិមាណ​នៃ​​អ័រម៉ូន​melatonin ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​ការពារ​មេជីវិត។​ បើកង្វះ​អ័រម៉ូន​មួយ​នេះ​ធ្វើ​ឱ្យ​គុណភាពមេជីវិតរបស់បុរសច្បាស់ជាខ្សោយហើយបង្កកំណើតគឺពិបាកមានកូនណាស់សម្រាប់បុរស៕ ​អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2594

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia