ជំងឺ
ប្រយ័ត្នណា! អ្នកមានសញ្ញាទាំង ៤នេះ តិចកើតជំងឺធ្ងន់មហារីកមាត់អត់ដឹងខ្លួន

យោងតាមអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា មហារីកមាត់នេះនាំឱ្យប៉ះពាល់ដល់បបូរមាត់ អណ្តាត ឬបំពង់កជាដើម។ ជំងឺនេះភាគច្រើនកើតលើបុរស និងមនុស្សវ័យចំណាស់ដោយសារកត្តាផឹកស្រាច្រើន និងការជក់បារី។ ខាងក្រោម​នេះ​ជា​សញ្ញា​ព្រមាន​ចំនួន ៤ អ្នកអាចកើតជំងឺមហារីក​មាត់​៖

១. ដំបៅមាត់៖ ការដំបៅមាត់កម្រជាសះស្បើយក្នុងរយៈពេលពីរសប្តាហ៍អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់។ ដំបៅ​មាត់​ជា​ធម្មតា​វាជា​សះ​ស្បើយ​យ៉ាង​ឆាប់​រហ័សបំផុត។ ដំបៅទាំងនេះអាចលេចឡើងនៅលើបបូរមាត់ អញ្ចាញធ្មេញ ឬនៅខាងក្នុងថ្ពាល់ ហើយអាចហូរឈាម និងបណ្តាលឱ្យមិនខ្លួនស្រួលជាដើម។ ចូរអ្នកពិនិត្យមើល​ដំបៅក្នុង​មាត់​របស់អ្នក​ឱ្យបាន​ទៀងទាត់ ដើម្បី​រកមើល​ការខូចខាត​ឬមានសញ្ញាអ្វីខ្លះដើម្បីការពារជាមុន។

២. ស្ពឹកនិងឈឺចាប់ក្នុងមាត់យូរ៖ ការឈឺចាប់យូរ រាងស្ពឹកៗ មានអារម្មណ៍ក្ហាយក្នុងមាត់ បំពង់ក ឬបបូរមាត់អាចបណ្តាលមកពីជំងឺមហារីកមាត់។ សញ្ញាទាំងនេះច្រើនតែច្រឡំថាជាបញ្ហាធ្មេញ ឬសរសៃប្រសាទ។ ការស្ពឹកអណ្តាត ឬថ្គាមអាចជាសញ្ញាការដុំសាច់ដុះ។ អ្នកគួរយកចិត្តទុកដាក់លើការឈឺចាប់នៅលើមុខ, , ឬមាត់ដែរ។

៣. ពិបាកលេប ឬទំពារ៖ការច្រាលជាតិអាស៊ីត ឬការឆ្លងអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាពិបាកលេប ការទំពារ និងអណ្តាតគ្មានរសជាតិ ប៉ុន្តែពួកវាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកមាត់ផងដែរ។ អ្នកជំងឺអាចមានអារម្មណ៍ថាមានដុំក្នុងបំពង់ក ឬមានអារម្មណ៍ថាអាហារជាប់បំពង់ក។ បើរោគសញ្ញាទាំងនេះនៅតែបន្តកើតមានរយៈពេលយូរ អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។

៤. ដង្ហើមមានក្លិនអាក្រក់ជាប់រហូត៖ មហារីកមាត់អាចបណ្តាលឱ្យមានក្លិនមាត់មិនល្អឬក្លិនស្អុយ។ ការរីកលូតលាស់កោសិកាមហារីកមាត់ ជាពិសេសក្នុងដំណាក់កាលលឿន វាអាចបញ្ចេញសារធាតុដែលរួមចំណែកដល់ក្លិនមាត់មិនល្អ។ ក្លិនមាត់មិនល្អជាប់រហូតនោះ វាអាចជាសញ្ញាដំបូងនៃជំងឺមហារីកមាត់ផងដែរ៕ យោងតាមគេហទំព័រ Vnexpress ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2590

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia