ជំងឺខ្លាញ់រុំថ្លើមជាជំងឺមួយដែលខ្លាញ់លើសបង្កើតឡើងក្នុងកោសិកាថ្លើម នាំឱ្យក្រិនថ្លើមកើតចេញពីការខូចខាតធ្ងន់ប៉ះពាល់ទៅជាលិកាស្នាមឡើងក្រាសហើយបន្ថយមុខងាររបស់ថ្លើមឱ្យឈប់ដំណើរការ និងក្រិនថ្លើមអាចនាំឲ្យថ្លើមខ្សោយ ឬជំងឺមហារីកថ្លើម។ ដូច្នេះ! អ្នកមកដឹងពីសញ្ញាព្រមានដំបូងខ្លះនៃជំងឺនេះ។
១. អ្នកចេះតែមានអារម្មណ៍ថាខ្លួនអស់កម្លាំងខុសពីធម្មតា ទោះបីជាការសម្រាកបានគ្រប់គ្រាន់ក៏ដោយ។ នេះជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាខ្លាញ់រុំថ្លើម និងមានជាតិពុលក្នុងថ្លើម នាំឱ្យអ្នកចេះតែអស់កម្លាំង។
២. ការប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅត្រង់ក្បាលពោះជាសញ្ញាព្រមាននៃជំងឺខ្លាញ់រុំថ្លើមផងដែរ។ កត្តាធាត់អាចបង្ហាញពីមុខងារថ្លើមខ្សោយជារឿយៗ មានការទាក់ទងជាមួយទឹកនោមផ្អែម។ ការគ្រប់គ្រងទម្ងន់តាមរយៈរបបអាហារ និងការហាត់ប្រាណជួយការពារខ្លាញ់ក្នុងថ្លើម។
៣. ស្បែកខ្មៅឡើងងងឹតជាពិសេសនៅផ្នត់ក និងក្លៀក អាចជាសញ្ញាព្រមានថា អ្នកកំពុងតែជំងឺខ្លាញ់រំថ្លើមហើយ។ នៅក្នុងស្ថានភាពនេះអាចបណ្តាលមកពីអាំងស៊ុយលីនអ្នកចុះខ្សោយនាំឱ្យអ្នកកើនជាតិខ្លាញ់និងស្ករ។
៤. ការកើនឡើងកម្រិតទ្រីគ្លីសេរីដជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តឈាមបានផ្សារភ្ជាប់ជាមួយនឹងជំងឺខ្លាញ់រុំថ្លើម និងរោគសញ្ញាមេតាបូលីស។
៥. អ្នកដែលមានជំងឺខ្លាញ់រុំថ្លើមអាចពិបាកក្នុងការសម្រកទម្ងន់ ទោះបីជារបបអាហារមានសុខភាពល្អ និងទម្លាប់ហាត់ប្រាណក៏ដោយ ប៉ុន្តែខ្លាញ់ចេះតែកើន។ ជំងឺខ្លាញ់រុំថ្លើមធ្វើឱ្យខូចសមត្ថភាពថ្លើមក្នុងការបំបែកជាតិខ្លាញ់ និងគ្រប់គ្រងអ័រម៉ូន ធ្វើឱ្យការសម្រកទម្ងន់កាន់តែពិបាក។
៦.សញ្ញាច្បាស់លាស់ជំងឺខ្លាញ់រុំថ្លើមគឺការធ្វើតេស្តមុខងារថ្លើមតែម្តង។ ការពិនិត្យសុខភាពជាទៀងទាត់ និងការត្រួតពិនិត្យសុខភាពទាន់ពេលវេលា ឱ្យអ្នកដឹងពីស្ថានភាពរាងកាយនិងជំងឺ ដើម្បីរកឃើញសញ្ញាដំបូង។
ដូចនេះ! វេជ្ជបណ្ឌិតអាចណែនាំអំពីវិធានការដូចជា ការសម្រកទម្ងន់ ការកែលម្អអាហារូបត្ថម្ភ និងការព្យាបាលបែបវេជ្ជសាស្រ្តដើម្បីការពារការវិវត្តទៅជាជំងឺក្រិនថ្លើម ឬខ្សោយថ្លើម។ ចូលអ្នកធ្វើការផ្លាស់ប្តូររបៀបរស់នៅដូចជាការកែលម្អរបបអាហារ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងលំហាត់ប្រាណកម្រិតមធ្យមជួយកាត់បន្ថយជាតិខ្លាញ់រំថ្លើមមានប្រសិទ្ធភាពបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព