ចិត្តសាស្ត្រ
WHO បញ្ជាក់ថា អ្នកពូកែញៀនរឿងផ្លូវភេទអាចក្លាយជាអ្នកជំងឺផ្លូវចិត្ត

អ្នកសម្រេចកាមដោយខ្លួនឯង និងញៀនផ្លូវភេទដោយមិនអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯងចេះតែចង់រហូតនោះ តាមអង្គការសុខភាពពិភពលោក ហៅថា WHO បញ្ជាក់ថា នេះជាជំងឺអាកប្បកិរិយាផ្លូវភេទបង្ខិតបង្ខំលើខ្លួនឯង និងដៃគូ។ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺអាកប្បកិរិយាផ្លូវភេទដោយការញៀននេះ មិនផ្អែកលើចំនួនដៃគូ ឬការរួមភេទច្រើនដងនោះទេ។ វាកើតឡើងនៅពេលបុគ្គលនោះគិតច្រើន ហើយភ្នែកឃើញរូបស៊ីចស៊ី នាំឱ្យខួរក្បាលស្រមៃលើការរួមភេទ នាំឱ្យគេមិនអាចទប់អារម្មណ៍លើខ្លួនឯងបាន។

បើយោងតាមព័ត៌មានសុខភាព ​​CNN ចុះផ្សាយបញ្ជាក់បន្ថែមដែរថា ភាពមិនប្រក្រតីនៃអាកប្បកិរិយាផ្លូវភេទដោយការញៀនផ្លូវភេទនេះគឺថា បុគ្គលម្នាក់ហ្នឹងបាត់បង់ការគ្រប់គ្រងលើការរំជើបរំជួលផ្លូវភេទខ្លាំង មានអាកប្បកិរិយាផ្លូវភេទជាប់លាប់ពេក អស់រយៈពេលប្រាំមួយខែ ឬច្រើនជាងនេះ។ ឬវាក្លាយជាទម្លាប់ញៀនផ្លូវភេទ វាដូចជាការញៀនហ្គេមដែរ។ ការសម្រេចចិត្តរបស់ WHO ក្នុងការចាត់ថ្នាក់ជំងឺអាកប្បកិរិយាផ្លូវភេទនេះ ជាជំងឺផ្លូវចិត្តមានភាពចម្រូងចម្រាសនៅឡើយ។ គ្រូពេទ្យជាច្រើនជឿថា ការញៀនផ្លូវភេទ មិនអាចចាត់ទុកជាជំងឺឯកាទេ។

តាមលោកវេជ្ជបណ្ឌិត Timothy Fong សាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅវិទ្យាស្ថាន Semel Institute for Neuroscience and Human Behavior នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយថា ការរួមភេទមិនអាចជាការញៀននោះទេព្រោះវាមិនត្រូវបានប៉ះពាល់ដល់ការរំញោចដូចជាគ្រឿងស្រវឹងឬគ្រឿងញៀននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានការស្រាវជ្រាវច្រើនបង្ហាញថា អាកប្បកិរិយាផ្លូវភេទច្រំដែលនេះជាកត្តាផ្លាស់ប្តូរមុខងារខួរក្បាលរបស់បុគ្គលនោះគិតពីវាច្រើនពេក។ បើអ្នកបណ្តាយអារម្មណ៍និងគិតពីវាច្រើនពេក អ្នកនឹងញៀនការសម្រេចកាមដោយខ្លួនឯង និងដៃគូរួមភេទ អាចបង្កជាបញ្ហាដល់សុខភាព និងបញ្ហារាងកាយបន្ថែមផងដែរ។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ខ្លួនឯង និងដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទតែប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2590

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia