ជំងឺ
តិចប្តូរក្រលៀន! ៧ទម្លាប់នេះបំផ្លាញ់ក្រលៀនឱ្យខូចអត់ដឹងខ្លួនសោះ

ក្រលៀនជាសរីរាង្គដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយដែលទទួលខុសត្រូវក្នុងការលាងសម្អាតឈាមចេញពីជាតិពុល និងយកកាកសំណល់ចេញពីរាងកាយ។ ទម្លាប់អាក្រក់ ៧យ៉ាងបំផ្លាញ់ក្រលៀនរបស់អ្នកឱ្យខូចលឿន។

១. ទម្លាប់ហូបអាហារប្រៃអាចបង្កើនសម្ពាធឈាម។ ពេលសម្ពាធ​ឈាម​ខ្ពស់​ធ្វើ​ឱ្យក្រលៀនធ្វើការ​កាន់តែ​ខ្លាំង​ដែល​អាច​បំផ្លាញ​សរសៃឈាម​តូចៗ​ នៅ​ក្នុង​តម្រងនោម​។ ការខូចខាតនេះរារាំងក្រលៀនពីការសម្អាតឈាម។ អ្នកគួរហូបអាហារដែលមានប្រៃតិចដើម្បីសុខភាពក្រលៀនរបស់អ្នករឹងមាំ។

២. ក្រលៀនខ្វះជាតិទឹក៖ ជារៀងរាល់ថ្ងៃបើអ្នកមិនសូវបានជាផឹកទឹកច្រើនទេ ត្រូវកែប្រែទម្លាប់នេះចេញ ព្រោះទម្លាប់នេះគ្រោះថ្នាក់ខ្លាំងបំផុតដល់គ្រឿងក្នុងជាពិសេសគឺខូចក្រលៀនអត់ដឹងខ្លួនទេ។ មានមនុស្សជាច្រើនគ្រោះថ្នាក់ព្រោះតែចូលចិត្តផឹកភេសជ្ជៈផ្អែមៗ ជំនួសការផឹកទឹកធម្មតា។ ទង្វើបែបនេះនឹងធ្វើឱ្យសុខភាពក្រលៀនរបស់អ្នកកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ឆាប់ធ្លាក់ខ្លួនឈឺជាក់ជាមិនខាន អ្នកគួរកែប្រែទម្លាប់នេះចេញទៅ។

៣. ការ​លេប​ថ្នាំច្រើនដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ជា​ប្រចាំថ្ងៃ ឬ​ក្នុង​បរិមាណ​ច្រើន​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឱ្យ​ខូច​ក្រលៀន​អត់ដឹងខ្លួនទេ។ ថ្នាំបំបាត់ការឈឺចាប់កាត់បន្ថយលំហូរឈាមទៅកាន់ក្រលៀន។ អ្នកជំងឺគួរតែធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីកម្រិតថ្នាំ និងជៀសវាងការប្រើថ្នាំដោយខ្លួនឯង បើមិនចង់ខូចក្រលៀនទេនោះ។

៤. ចូលចិត្តអាហារកែច្នៃដូចជាប្រហិត ចេកចៀនសម្បូរខ្លាញ់ សាច់​ក្រក បឺហ្គឺ ដំឡូង​បំពង នំ​ឃេក និង​ស្ករ​គ្រាប់... វាជាអាហារសម្រន់ដែលបានវេចខ្ចប់ដែលមានជាតិអំបិល ស្ករ និងខ្លាញ់មិនល្អ។ សារធាតុផ្សំទាំងនេះបង្កើនហានិភ័យដល់ជំងឺលើសឈាម ធាត់លឿន និងជំងឺទឹកនោមផ្អែម ថែមទាំងនាំឱ្យខូចក្រលៀនមួយកម្រិតទៀត។

៥. អ្នកផឹកភេសជ្ជៈផ្អែម ផឹកស្រា ជក់បារីសុទ្ធតែគ្រោះថ្នាក់ដល់សុខភាពក្រលៀន និងជំងឺមហារីកថែមទៀត។ជាពិសេសជាតិ​អាល់កុលជា​ថ្នាំ​បញ្ចុះជាតិ​ទឹក​នោមនាំឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹកហើយ​ក្រលៀន​ចុះ​ខ្សោយ។ បើអ្នកបន្តទម្លាប់បែបនេះយូរ ខូចក្រលៀនកាន់តែឆាប់។​ យើងផឹក​ស្រវឹង​ក្នុង​កម្រិត​សមស្រប​ទើប​ជា​ការ​ប្រសើរជាង។

 ៦.បញ្ហា​គ្មានលំហាត់ប្រាណអាច​នាំ​ឱ្យអ្នក​ប្រឈម​នឹង​ជំងឺ​ធាត់​ជ្រុល កើតជំងឺទឹក​នោម​ផ្អែម​ និង​មានសម្ពាធ​ឈាម​ខ្ពស់ដែល​សុទ្ធ​តែ​ប៉ះពាល់​ដល់​ក្រលៀនខ្លាំង។ ​ការធ្វើលំហាត់​ប្រាណ​ជាប្រចាំ​​ជួយ​លើក​កម្ពស់​សុខភាព​សរសៃ​ឈាម​បេះដូង រក្សា​ទម្ងន់​ខ្លួន​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យខ្ពស់ក្រលៀនរបស់អ្នកផងដែរ។

៧.ការគេងមិនគ្រប់ក៏ប៉ះពាល់ដល់ក្រលៀនដែរ។ អំឡុងពេលគេងជាពេលក្រលៀនងើបឡើងព្យាបាលដោយខ្លួនឯងឡើងវិញ។ បើអ្នក​គេង​មិនគ្រប់វា​បង្ក​ឱ្យ​មាន​បញ្ហា​ខូចក្រលៀនលឿន។ ភាព​តានតឹង​ក៏​ប៉ះពាល់​ដល់​សម្ពាធ​ឈាម និងបំផ្លាញ់​សុខភាព​ដោយ​ប្រយោល​ជាពិសេស​សរីរាង្គក្រលៀន​នេះតែម្តង៕ ​អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2594

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia