ជំងឺ
អស្ចារ្យមែន! វ៉ាក់សាំងនេះ បំផ្លាញកោសិកាមហារីកសុដន់បាន ៧៥%
Tror Sopheap
June 8 2025
1.9 K views

តាមអ្នកស្រាវជ្រាវបានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី១ ចំពោះវ៉ាក់សាំងមហារីកសុដន់។ លទ្ធផលដំបូងបានបង្ហាញថា មានប្រសិទ្ធភាព ៧៥% ចំពោះមហារីកសុដន់នៃស្ត្រីដែលបានចូលរួមសាកល្បង។ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Anixa Biosciences សហការជាមួយ Cleveland Clinic ដែលមានគោលបំណងការពារ និងព្យាបាលជំងឺមហារីកសុដន់។

ចំពោះវ៉ាក់សាំងនេះដំណើរការដោយកំណត់គោលដៅប្រូតេអ៊ីនជាក់លាក់មួយហៅថា alpha-lactalbumin ដែលមាននៅលើកោសិកាមហារីកសុដន់ដោយមិនចាំបាច់បំផ្លាញកោសិកាដែលមានជំងឺ គ្រាន់តែធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់ពង្រឹងអង្គបដិប្រាណរបស់ខ្លួនដើម្បីប្រឆាំងនឹងអាល់ហ្វា-ឡាក់តាល់ប៊ូមីន ។ តាមអ្នកវិទ្យាសាស្ត្រនៅគ្លីនិក Cleveland Clinic បានស្នើឱ្យបង្កើតវ៉ាក់សាំងដែលកំណត់គោលដៅប្រូតេអ៊ីននេះ ជាពិសេសសម្រាប់ស្ត្រីដែលលែងមានគម្រោងមានកូន។

នៅក្នុងដំណាក់កាលដំបូងនៃការសាកល្បង អ្នកស្រាវជ្រាវបានចាក់វ៉ាក់សាំងនេះទៅកាន់ស្ត្រីចំនួន ៣៥នាក់ ដែលភាគច្រើនមានជំងឺមហារីកសុដន់ ជាទម្រង់ជំងឺកម្រិតធ្ងន់។ ពួកគេបានធ្វើតេស្តឈាមជាប្រចាំធ្វើការតាមដានកម្រិតអង្គបដិប្រាណក្នុងខ្លួនរបស់ពួក មានភាពល្អប្រសើរជាងមុន។​ ដោយការឆ្លើយតបប្រព័ន្ធភាពស៊ាំក្នុងការវាស់ស្ទង់ការកើនឡើងនៃអង្គបដិប្រាណនៅលើកោសិកាឈាមស វាជាសញ្ញាល្អដែរ។ ប៉ុន្តែវាមានផលរំខានមួយទៀតគឺធ្វើឱ្យរលាករាងស្រាលកន្លែងចាក់ថ្នាំបន្តិច។

លោកវេជ្ជបណ្ឌិត Amit Kumar នាយកប្រតិបត្តិនៃក្រុមហ៊ុន Anixa Biosciences បាននិយាយថា "នេះជាយន្តការថ្មីបំផុត។ បើជោគជ័យ ១០០% យើងអាចលុបបំបាត់ជំងឺមហារីកសុដន់បានដូចដែលយើងបានធ្វើជាមួយការពារចំពោះជំងឺស្វិតដៃជើងដែរ"។ លោក​បាន​សង្កត់​ធ្ងន់​ថា វ៉ាក់សាំង​ការពារ​មហារីក​សុដន់នេះជា​វិស័យ​ពិបាក​ក្នុង​ការ​អភិវឌ្ឍណាស់។ មក​ដល់​ពេល​នេះ មិនទាន់មាន​ថ្នាំ​បង្ការ​មហារីក​ណា​ដែល​ទទួល​បាន​ជោគជ័យ​ពិត​ប្រាកដ​ក៏ដោយ ក៏ពួកយើងបន្តការព្យាយាមប្រឹងឱ្យអស់ពីលទ្ធផលបង្កើតវ៉ាកសុំានេះដែរ។

លោកវេជ្ជបណ្ឌិត Kumar បាននិយាយថា ដំណាក់កាលទីពីរក្នុងការសាកល្បងនេះ ត្រូវចាប់ផ្តើមសាកល្បងនៅឆ្នាំក្រោយដោយមានការរួមបញ្ចូលប្រភេទជំងឺមហារីកសុដន់ផ្សេងៗ ទៀត។ សម្រាប់គម្រោង​ការណ៍​ត្រូវបញ្ជាក់ចេញពី​ក្រសួង​សុខាភិបាក​អាមេរិក​ក្នុង​ឆ្នាំ​នេះដែរ។ ការខំប្រឹងផលិតវ៉ាក់សាំងការពារជំងឺមហារីក​សុដន់ជាផ្នែកមួយក្តីសង្ឃឹមសម្រាប់ស្រ្តីគ្រប់រូបផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2594

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia