ជំងឺ
រោគសញ្ញាជំងឺរលាកសួត គួរដឹងទុកមុន​ចៀសវាង​ នាំឱ្យអាការកាន់តែធ្ងន់ធ្ងរពិបាកព្យាបាល
Thida Pet
November 2 2023
197 views

ជំងឺរលាកសួតគឺជាជំងឺមួយដែលបង្កឡើងពីការឆ្លងមេរោគចួលតាមរយៈផ្លូវដង្ហើម ទៅបំផ្លាញសួត បណ្ដាលឱ្យមាន បញ្ហារលាកសួតឡើងមក។ ជំងឺរលាក​សួតអាចបង្កឱ្យមានសភាពធ្ងន់ធ្ងរឬក៏ឈានដល់កម្រិតសង្រ្គោះបន្ទាន់កម្រិតធ្ងន់។ ក៏ប៉ុន្ដែប្រសិនណាបានទទួលការព្យាបាលត្រឹមត្រូវគឺអាចព្យាបាលជាសះស្បើយ នេះបើយោងតាមរយៈការចែករំលេករបស់មន្ទីរពេទ្យកាល់ម៉ែត។

ខាងក្រោមនេះគឺជារោគសញ្ញាជំងឺរលាកសួត គួរដឹងនឹងប្រយ័ត្ន

-ក្អកមានស្លេស្ម

-ដងដង្ហើមញាប់ឬដកដង្ហើមខ្លីៗ

-គ្រុនក្ដៅញ័រញាក់

-បាត់បង់ថាមពល អស់កម្លាំង

-ចុកក្នុងទ្រូង។ដូច្នេះប្រសិនណាមានរោគសញ្ញាណាមួយខុសធម្មតា ហើយរុំារ៉ៃមិនបាត់ សូមកុំបន្ដទុកយូរគួរតែប្រញាប់ទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ មួយវិញទៀត​បើផ្អែកតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ឆន សុធារី ឯកទេសជំងឺសួតនិងផ្លូវដង្ហើម ព្រមទាំងជាសហស្ថាបនិកមន្ទីរសម្រាកនិងព្យាយាលអ៊ែរ ផ្លឹស បានចែករំលែកក្នុងផេកផ្លូវការណ៍របស់គ្លីនិកថា ជាធម្មតាជំងឺរលាកសួត មានរោគសញ្ញាចម្បងដែលជួបញឹកញាប់បំផុតគឺការក្អក

វិធីការពារជំងឺរលាកសួតដែលបងប្អូនគួរតែដឹងនេះបើយោងតាមរយៈការចែករំលែករបស់ប្រភពnhlbi-nih​៖

-ចាក់វ៉ាក់សាំងការពារ

-រក្សាអនាម័យខ្លូនប្រាណ មាត់ធ្មេញ រួមទាំងអនាម័យផ្ទះសម្បែងជាដើម

-រក្សាប្រព័ន្ធភាពសុំាក្នុងរាងកាយឱ្យបានរឹងមាំ

-កុំជក់បារី។

ក្រៅពីនេះរបបអាហារក៏មានសារសំខាន់សម្រាប់សុខភាពរបស់សួតដូចគ្នា ញុំាត្រូវជួយឱ្យសួតរឹងមាំមានសុខភាពល្អ។ អាហារទាំងនោះមានដូចជា៖

-ផ្លែប៉ោម ផ្លែបឺរី ស្រ្តបឺរី ក្រូចថ្លុង ប៉េងប៉ោះ សណ្ដែក ខ្ញី ម្ទេស ផ្សិត រមៀត ល្ពៅ គ្រាប់ធញ្ញជាតិជាដើម ក្រុមបន្លែផ្លែឈើទាំងនេះញុំាទៅមានប្រយោជន៍ច្រើនដល់សុខភាពរបស់សួត៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia