ជំងឺ
ដុះសាច់/រលាកច្រមុះរុំារ៉ៃ ពិបាកក្នុងខ្លួនរាល់ថ្ងៃ គួរព្យាយាមអនុវត្តន៍វិធីបង្ការទាំងនេះ ដើម្បីបន្ធូរអាការ
Pheakdey Pao
September 2 2022
12.3 K views

ដុះសាច់ច្រមុះ ឬក៏ដុំសាច់នៅក្នុងច្រមុះ គឺបង្កមកពីកត្តារលាកច្រមុះរុំារ៉ៃ ច្រមុះអាឡែហ្ស៊ី។ អ្នកដែលមានបញ្ហាដុំសាច់នៅក្នុងច្រមុះនេះ គឺងាយមានរងប្រតិកម្មខ្លាំងណាស់ពេលនៅក្នុងកន្លែងដែលមានមេរោគងាយធ្វើឱ្យឆ្លងចូលច្រមុះ។ កត្តាដុះសាច់ច្រមុះនេះ អាចបង្កឱ្យមានការហូរឈាមជាប្រចាំ ឈឺក្បាលឈឺមុខញឹកញាប់ ហៀរសំបោរ​​​​​បាត់បង់ក្លិនរសជាតិខ្លាំង​ហើយបើដល់ដំណាក់កាលធ្ងន់អាចឈានដល់ការវះកាត់ក៏មាន។

ជាការពិតណាស់ដោយយោងតាមរយៈគេហទំព័រmayoclinicនិងhealthlineបានបញ្ជាក់ឱ្យដឹងដុំសាច់ ច្រមុះគឺដុះនៅក្នុងស្រទាប់របស់ច្រមុះនិងប្រហោងឆ្អឹងដែលហៅថាmucosa។ mucosaគឺមាននាទីជួយទៅការពារច្រមុះនិងប្រហោងរបស់ច្រមុះធ្វើឱ្យមានសំណើមការពារមេរោគឆ្លង។

អ្នកដែលមានបញ្ហារលាកច្រមុះ ដុំសាច់នៅក្នុងច្រមុះគឺតែងមានផលវិបាកដូចជាពិបាកដកដង្ហើមហូរឈាមញឹកញាប់ខ្លាំង អាចឈានដល់ការហើមរលាកខ្លាំងជាពិសេសងាយនឹងឆ្លងមេរោគចូលទៅក្នុងច្រមុះយ៉ាងឆាប់រហ័ស។តួយ៉ាងកត្តាដែលនាំឱ្យមានជំងឺដុំសាច់ក្នុងច្រមុះនេះគឺមានច្រើន អាចមពីកត្តា ហ្សែន​ របបនៃការញុំាអាហារជាប្រចាំថ្ងៃ​ ការរស់នៅជាមួយបរិយាកាសមួយដែលមានមេរោគបាក់តេរីឬក៏កន្លែងមានក្លិនមិនសូវជាល្អ ការឆ្លងមេរោគ Sinus កើតមានជំងឺហឺត​ ជំងឺសរសៃប្រសាទ ការរស់នៅខ្វះអនាម័យជាដើម ។

មួយវិញទៀតតាមរយៈការចែករំលែករបស់អ្នកឱកញ្ញាវេជ្ជបណ្ឌិត គួច ម៉េងលីបានឱ្យដឹងថា ចំពោះបញ្ហាអ្នកជំងឺរាល់ថ្ងៃនេះ មិនមែនមកពីមើលមិនជាទេ គឺមកពីមិនធ្វើតាមវេជ្ជបញ្ជាវេជ្ជបណ្ឌិត។ ហើយបញ្ហាអត់ធ្វើតាមនេះ ធ្វើឱ្យបង្កជាជំងឺរុំារ៉ៃ ស៊ាំថ្នាំ អាចនឹងធ្វើឱ្យវាលែងជា នៅពេលទៅពេទ្យម្តងទៀត គឺគេតម្រូវឱ្យចៀរចេញ ប៉ុន្តែក្នុងករណីចៀរចេញត្រូវប្រយ័ត្ន ប្រសិនបើប៉ះពេទ្យមិនជំនាញកោសសាច់មកទាំងដុំ វាគឺធ្វើឱ្យយើងហួលច្រមុះវិញ។

ជាគន្លឹះថែសុខភាពផ្លូវដង្ហើម អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកបង្ហាញដែរថា នៅពេលដែលយើងផ្តាសាយ មានបញ្ហាសុខភាពផ្លូវដង្ហើម ការខ្ពុរទឹកអំបិលក៏អាចរួមចំណែកដោះស្រាយបញ្ហាបំពង់ក មាត់ អណ្តាត ច្រមុះ ដែរ ដោយគ្រាន់តែយកអំបិលលាយជាមួយទឹកក្តៅឧណ្ហៗ ខ្ពុរ១ថ្ងៃឱ្យបាន៤-៥ដង ជាពិសេសនៅពេលញុំាបាយហើយ។ ចំពោះអ្នកដែលមានសុខភាពទូទៅក៏អាចធ្វើបានដែរ ព្រោះវាជួយឱ្យយើងមិនសូវដំបៅមាត់ ពងបែក អត់សូវក្លិន ឬប្រឈមបញ្ហារលាកផ្លូវដង្ហើម។ មួយវិញទៀត បើអាចនាពេលព្រឹកព្រលឹមឡើងពេលងូតទឹកហើយសូមឱ្យយកក្រកាសទន់ ត្បាល់ច្រមុះតិចៗ ដើម្បីសម្អាតក្នុងច្រមុះ កុំឆ្កឹះ ទើបកោសិកានៅក្នុងច្រមុះយើងមិនងាយរលាកដែលងាយបង្កជាដុំសាច់គឺរលាកច្រមុះឡើងមក។

ដោយឡែកចំពោះរបបអាហារជាប្រចាំថ្ងៃព្យាយាមកាត់បន្ថយម្ហូបផ្អាប់ គ្រឿងផ្អាប់​​អាហារខ្លាញ់ ប្រៃជាដើមព្រោះអាចប៉ះពាល់សុខភាពរបស់ច្រមុះបើកំពុងតែមានដុះសាច់ ឬក៏រលាកទៀតញុំាអាហារទាំងអស់នេះអាចនឹងធ្ងន់ធ្ងរជាងមុនមិនខានឡើយ៕

អត្ថបទដោយ៖ប៉ែត​ ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia