សម្រស់
មិនបាច់ញេចឬបាញ់ឡេសឺនាំឈឺ! អ្នកជំនាញប្រាប់វិធីព្យាបាលមុនតូចធំស្នាមខ្មូតជា៩០%ប្រើពេលខ្លី
Mourn Kunthea
January 24 2023
2.5 K views

បើនិយាយពីសម្រស់ និងស្បែក បញ្ហាធំដែលតែងតែជួបប្រទះនិងកើតច្រើនបំផុត គឺមុន ស្នាម ស្បែកមុខប្រហោង ខ្មូត...ជាដើម។ បញ្ហាទាំងអស់នេះកើតឡើងដោយសារកត្តាច្រើនយ៉ាងដូចជា កត្តាអាកាសធាតុ បរិស្ថាន ការសម្អាតស្បែកមុខមិនបានស្អាត ទម្លាប់អាក្រក់មួយចំនួនដូចជា ប្រើប្រាល់ផលិតផលមិនស័ក្តិសមនិងបញ្ហាស្បែកមុខ ផលិតមានជាតិកាត់ ជាតិគីមីជាដើម នាំឱ្យប្រតិកម្ម និងបង្កឱ្យមានបញ្ហាកាន់តែច្រើនបន្ថែមពីលើបញ្ហាដែលមានស្រាប់។

ជាការពិតណាស់ យោងតាមការជួបសម្ភាសន៍ជាមួយលោកស្រី ណាតែង ណៅស៊ីម អ្នកជំនាញផ្នែកសម្រស់ និងជាស្ថាបនិក U2BE, The Shop of Beauty ដែលមានបទពិសោធន៍មកពីប្រទេសកូរ៉េ លោកស្រីបានបញ្ជាក់ឱ្យដឹងថា កន្លងមកអ្នកដែលគាត់មានបញ្ហាកើតមុនច្រើននៅលើស្បែកមុខ មិនថាមុនតូច មុនធំ មុនសាច់ មុនក្បាលស ក្បាលខ្មៅ នោះទេ គឺពួកគាត់តែងតែជ្រើសយកវិធីញេចមុន ឬទិញផលិតផលប្រើប្រាស់តាមគ្នាដោយពុំបានឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញឱ្យបានត្រឹមត្រូវឡើយ។ ការញេចមុនញឹកញាប់ ដោយគ្មានតិចនិកត្រឹមត្រូវ គឺមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានឡើយ ថែមទាំងអាចបណ្តាលឱ្យស្បែកមុខទៅជាជាំ រោល ថែមទៀតផង។

យ៉ាងណាមិញ តាមរយៈបទពិសោធន៍ព្យាបាលបញ្ហាស្បែកមុខជាច្រើនគ្នាកន្លងមក លោកស្រី ណៅស៊ីម បានបញ្ជាក់ថាបច្ចេកវិទ្យាចុងក្រោយពីប្រទេសកូរ៉េគឺគេលែងញេចយកមុនចេញទៀតហើយ គឺគេប្រើបច្ចេកវិទ្យាថ្មីព្យាបាលមុនដោយពុំចាំបាច់ញេច និងការព្យាបាលបញ្ហាមុខខ្មូត ប្រហោង ដោយពុំចាំបាច់បាញ់ឡេសឺផងដែរ។ ពីព្រោះការព្យាបាលជាមួយកាំរស្មីឡេសឺគឺវាមានការឈឺចាប់ និងពិបាកថែទាំបន្ទាប់ពីទទួលសេវាកម្មរួច។ មួយវិញទៀត វាមានផលប៉ះពាល់នៅលើស្បែកមុខប្រសិនបើអ្នកជំនាញធ្វើការព្យាបាលពុំបានត្រឹមត្រូវ។

សេវាកម្ម FCR Peel ជាសេវាកម្មដែលកំពុងពេញនិយមប្រើប្រាស់ជុំវិញពិភពលោករហូតជាង២០ប្រទេស និងជាង១០ម៉ឺនគ្លីនិក ក្នុងការព្យាបាលបញ្ហាមុខ មុន ដោយពុំចាំបាច់ញេច និងបញ្ហាស្នាម ប្រហោង ខ្មូត ពុំចាំបាច់បាញ់ឡេសឺ។ មិនតែប៉ុណ្ណោះ ថែមទាំងអាចព្យាបាលបញ្ហាលើដងខ្លួនដូចជា មុនខ្នង ជំងឺរលាកគល់រោម និងសង្វារទៀតផង។

FCR Peel ជាសេវាកម្មព្យាបាលដែលមានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ មិនមានការឈឺចាប់ និងងាយស្រួលថែទាំ។ រីឯការព្យាបាល មិនចំណាយពេលច្រើន និងទទួលបានលទ្ធផលក្នុងរយៈពេលខ្លី។ ជាទូទៅស្បែកមខដែលមានបញ្ហាដូចដែលបានរៀបរាប់ខាងលើ អាចទទួលសេវាកម្មលឿនបំផុតក្នុងរយៈពេល៤សប្តាហ៍ម្តង និងណែនាំឱ្យប្រើសេវាកម្ម FCR Peel យ៉ាងតិច៤ដង ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។

ដំណាក់កាលនៃការធ្វើសេវាកម្ម FCR Peel

1. ការលាងសម្អាតនិងជំរុះកោសិកា (Pre- Treatment)

2. FCR Peel

3. ការផ្តល់សំណើមដល់ស្បែក (Moisturizing care)

4. ការថែរក្សាស្បែក (Skin shooting care)

5. បំប៉នស្បែកមុខជាមួយផលិតផល Regeneration Line (After care treatment)

ចំណុចគួរកត់សម្គាល់ក្រោយទទួលសេវាកម្ម FCR Peel

- ស្រកៀនៅលើស្បែក ២ទៅ៣ថ្ងៃ

- ចៀសវាងពិសាគ្រឿងស្រវឹង២ទៅ៣ថ្ងៃបន្ទាប់ពីទទួលសេវាកម្ម

- ញ៉ាំទឹកឱ្យបានច្រើន

- ថែរក្សាស្បែករបស់អ្នកជាមួយផលិតផលដែលណែនាំដោយអ្នកជំនាញ

- លាបគ្រីមការពារកម្តៅថ្ងៃមុននឹងចេញទៅក្រៅ

- កុំទាញស្បែកដែលរបកដោយដៃ ទុកឱ្យវាជ្រុះចេញដោយខ្លួនឯង។

ប្រសិនជាអ្នកកំពុងតែមានបញ្ហាមុខកើតមុន ស្នាម ខ្មូត ប្រហោង ស្បែកក្រាស់ ក្រិន ស្បែកមុនខូចដោយសារជាតិកាត់ កម្រិតធ្ងន់ធ្ងរយ៉ាងណាក៏ដោយ សេវាកម្ម FCR Peel នឹងផ្លាស់ស្បែកមុខអ្នកសារជាថ្មី។ អ្នកអាចអាចប្រឹក្សាយោបល់បញ្ហាស្បែកមុខគ្រប់ប្រភេទដោយឥតគិតថ្លៃនៅ U2BE, The Shop Of Beauty សាខា សែនសុខ - ហ្គ្រីនម៉ល តាមរយៈលេខទូរស័ព្ទ 070 444 487/ 077 444 487 ឬអញ្ជើញទៅកាន់ហាងផ្ទាល់ដែលមានទៅតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ទល់មុខក្លូប៊លហោស៍)៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទថ្មីៗ
#ជំងឺSeptember 8 2025
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
#សម្រស់September 8 2025
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត
#អាហារSeptember 8 2025
គេងមិនលក់ គេងមិនស្ងប់! សាកមកផ្លាស់ប្ដូររបបអាហារទាំងនេះ ជួយសម្រួលដល់ការគេងឱ្យស្ងប់ល្អ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia