ព័ត៌មាន
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ផ្តល់សេវាសុខភាពបន្តពូជជូនទៅបុគ្គលិកក្រុមហ៊ុន បក្សីមេឌា (Baksey Media) ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី (DFAT)

រាជធានីភ្នំពេញ – ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ – អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានសហការជាមួយក្រុមហ៊ុនបក្សីមេឌា ក្នុងការផ្តល់វគ្គអប់រំសុខភាពគ្រប់ជ្រុងជ្រោយ នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមិថុនា ឆ្នាំ២០២៥ នៅការិយាល័យរបស់ ក្រុមហ៊ុនបក្សីមេឌា រាជធានីភ្នំពេញ។ នេះគឺជាការប្តេជ្ញាមួយរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ក្នុងការពង្រីកការផ្តល់សេវា និងការអប់រំផ្សព្វផ្សាយអំពីសុខភាពបន្តពូជ។

វគ្គអប់រំសុខភាពនេះផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ (SRH) ជាពិសេសបង្កើនការយល់ដឹង អំពីការការពារជំងឺមហារីកមាត់ស្បូន និងការផ្តល់នូវការពិគ្រោះសុខភាពជូនដល់បុគ្គលិករបស់ក្រុមហ៊ុនបក្សីមេឌា។ ការផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាដើម្បីផ្តល់សេវាសុខភាពនៅនឹងកន្លែង ដើម្បីឱ្យបានទៅដល់និយោជិតវ័យក្មេងនៅកម្ពុជា ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ក្រោមគម្រោង 'ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព' ដែលហៅកាត់ថា (RESPOND) ដំណាក់កាលទី២។

លោក ឈុន ផា នរិន្ទ នាយកផ្សព្វផ្សាយ និងទំនាក់ទំនង នៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានថ្លែងថា៖ «គោលបំណងរបស់យើង គឺជួយផ្តល់ព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជាដែលមានសុវត្ថិភាព រក្សាការសម្ងាត់ ការគោរព និងគ្មានការរើសអើង ជូនដល់ស្ថាប័នដៃគូរបស់យើង – មិនត្រឹមតែនៅគ្លីនិកប៉ុណ្ណោះទេ ប៉ុន្តែនៅទីតាំងបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់តែម្តង»។ លោកបានបន្តទៀតថា «តាមរយៈការសហការជាមួយបណ្តាក្រុមហ៊ុនដូចជាបក្សីមេឌា យើងអាចជួយបង្កើតវប្បធម៌ការពិភាក្សាអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ព្រមទាំងធ្វើឱ្យមានភាពងាយស្រួលជាងមុនសម្រាប់យុវវ័យក្នុងការទទួលការថែទាំសុខភាព»។

អ្នកផ្តល់សេវាជំនាញរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានផ្តល់សេវានៅទីតាំងផ្ទាល់ រួមមាន៖
ពិគ្រោះអំពីសុខភាពផ្លូវភេទនិង សុខភាពបន្តពូជ ដោយរក្សាការសម្ងាត់

ប្រឹក្សាអំពីការធ្វើតេស្តរកកោសិកាបម្រុងមហារីកមាត់ស្បូន និងការការពារ
ផ្តល់ខិតប័ណ្ណព័ត៌មាន ដើម្បីជាជំនួយស្មារតីក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាព

វគ្គអប់រំសុខភាពគឺជាផ្នែកសំខាន់មួយក្នុងបេសកកម្មរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាដើម្បីធានាថាមនុស្សគ្រប់គ្នាជាពិសេសស្ត្រី និងយុវវ័យ – មានចំណេះដឹងនិងព័ត៌មានគ្រប់គ្រាន់ក្នុងការសម្រេចចិត្តត្រឹមត្រូវចំពោះរាងកាយ និងអនាគតរបស់ពួកគាត់។ ដោយសារតែអត្រាជំងឺមហារីកមាត់ស្បូននៅកម្ពុជាមានបន្ទុកខ្ពស់នៅក្នុងតំបន់ ការធ្វើតេស្តឱ្យបានឆាប់ និងការអប់រំគឺជាគន្លឹះដ៏សំខាន់ក្នុងការប្រឆាំង និង កាត់បន្ថយមរណភាពដោយសារជំងឺមហារី ស្របតាម ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០២៣០ ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានបន្ថែមថា​៖ «យើងជឿជាក់ថា និយោជិតដែលមានសុខភាពល្អ និងចំណេះដឹងអំពីសុខភាពនឹងចូលរួមចំណែកពង្រឹងស្ថាប័ន ជាមួយនឹងផលិតភាពខ្ពស់ ។ ដោយបង្កើតបរិយាកាសពិភាក្សាគ្មានការរើសអើង យើងអាចជួយលុបបំបាត់អារម្មណ៍អៀនខ្មាស់ និងផ្តល់ចំណេះដឹងចាំបាច់សម្រាប់បំណិនជីវិត»។

វគ្គអប់រំសុខភាពនេះបង្ហាញពីគុណតម្លៃដែលអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា និង ក្រុមហ៊ុនបក្សីមេឌាមានរួមគ្នា – ការទទួលបានព័ត៌មាន និង សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព រក្សាសម្ងាត់ ប្រកបដោយការគោរព និងគ្មានការរើសអើង គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ផ្តល់សេវាសុខភាពបន្តពូជជូនទៅបុគ្គលិកក្រុមហ៊ុន បក្សីមេឌា (Baksey Media) ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី (DFAT)

....................
សម្រាប់ការប្រឹក្សាផ្នែកសេវាសុខភាពផ្លូវភេទ និងការពិគ្រោះយោបល់៖
✉️ ផ្ញើសារតាម Facebook: Marie Stopes Cambodia
🕰 ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច រៀងរាល់ថ្ងៃ
📞 ទូរស័ព្ទ៖ 012 999 002 / 098 999 102
📱 ផ្ញើសារតាម LINE, Viber, WhatsApp, WeChat, Telegram៖ 093 24 08 23
#WomensRights4Health
#AustralianAid
#mariestopescambodia
#ម៉ារីស្តូប

Img 2175

Img 2225

Img 2237

Img 2277

Img 2331

Img 2409

Img 2413

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ចេះអង់គ្លេសលឿន! ៤App នេះបង្រៀនភាសាអង់គ្លេស គ្មានយកលុយសូម្បី១រៀល
Tror Sopheap
January 21 2026
526 views

#ព័ត៌មាន

មន្ទីរពេទ្យធំ ១នេះ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី អត់អស់លុយទេ
Tror Sopheap
January 21 2026
1.7 K views

#ព័ត៌មាន

ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
56 views

#ព័ត៌មាន

ចំណេះដឹងល្អ! ៨វិធីជួយសង្រ្គោះជីវិតអ្នកពេលពស់ចឹងដំបូង
Tror Sopheap
January 16 2026
82 views

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
61 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
76 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia