កញ្ញា Mina ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបដែលមានឈ្មោះបោះសម្លេង និងមានភាពល្បីល្បាញខ្លាំងក្នុងចំណោមតារាចម្រៀងផ្សេងៗ។ យ៉ាងណាមិញ កាលពីពេលកន្លងទៅតារាវ័យក្មេងរូបនេះបានក្លាយជាអ្នកតំណាងទូតសុឆន្ទៈរបស់បណ្ដាផលិតផលជាច្រើន ក៏ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺកញ្ញាបានក្លាយជាអ្នកតំណាងផលិតផល សាប៊ូក្លិន ដែលជាសាប៊ូដែលផលិតឡើងដោយកូនខ្មែរ ហើយគ្រប់គ្នាឆ្ងល់ថា តើមានមូលហេតុអ្វីទើបកញ្ញាមុខស្រដៀងកូរ៉េរូបនេះ សម្រេចចិត្តធ្វើជាទូតសុឆន្ទៈរបស់សាប៊ូកិ្លន?
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមការងារចាបបៃតងបានធ្វើដំណើរទៅផ្សារទំនើបAeon Mallសែនសុខ ដើម្បីធ្វើការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងកញ្ញា Mina ដែលកញ្ញាបានអញ្ជើញមកចូលរួមក្នុងកម្មវិធី(Black Friday) ដែលជាការអញ្ជើញដោយក្រុមហ៊ុនសាប៊ូក្លិន។ ក្នុងពេលនោះហើយ កញ្ញា Minaបាន រៀបរាប់ថា “ដំបូងឡើយខ្ញុំជួបនឹងបញ្ហាសក់ជ្រុះខ្លាំង ដោយសារតែការងាររវល់ច្រើន ត្រូវកៀបសក់ជាប្រចាំ ធ្វើម៉ូតសក់ជារៀងរាល់ថ្ងៃ ដូច្នេះហើយធ្វើឱ្យដើមសក់ចាប់ផ្ដើមស្ងួតខ្លាំង បែកចុង និងជ្រុះឡើងស្ដើងមើលឃើញស្បែកក្បាល ជាពិសេសកន្លែងដែលជ្រុះខ្លាំងបំផុតនោះ គឺជ្រុះផ្នែកខាងមុខ ដែលធ្វើឱ្យសក់សល់កាន់តែតិចទៅៗ។ នៅថ្ងៃមួយ ខ្ញុំបានទៅផ្សារទំនើបAeon Mall ភ្នំពេញ នឹងបានទៅកន្លែងលក់សាប៊ូកក់សក់ ហើយខ្ញុំបានក្រលេកឃើញសាប៊ូក្លិន ដែលមានសរសេរអក្សរថា “ សម្រាប់ការពារសក់ជ្រុះ” ហើយខ្ញុំបានចាប់យកសាប៊ូហ្នឹងមកអានមើលពីសារធាតុផ្សំរបស់វា បន្ទាប់មកទើបខ្ញុំដឹងថាវាជាផលិតផលរបស់ខ្មែរ ប៉ុន្តែជារូបមន្តរបស់ប្រទេសកូរ៉េ ឃើញដូច្នេះខ្ញុំក៏ចង់សាកល្បងកក់សាប៊ូនេះសាកលមើល ក្រែងលបានផលខ្លះ។ បន្ទាប់ពីប្រើបានប្រហែសមួយសប្ដាហ៍ដំបូង ខ្ញុំគិតថាសាប៊ូនេះដូចជាមិនមានអ្វីប្លែកនោះទេ គ្រាន់តែសក់របស់ខ្ញុំមានសំណើមនិងទន់ជាងមុន អាចថាសរសៃសក់គ្រាន់បើជាងមុនបន្តិច ក៏ប៉ុន្តែនៅពេលខ្ញុំបានប្រើវាបាន២សប្ដាហ៍ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាប្លែក ពោលគឺ សរសៃសក់ហាក់រលោងជាងមុន សក់មានសំណើមហើយមានទម្ងន់ជាងមុនច្រើន ទើបធ្វើឱ្យខ្ញុំសប្បាយចិត្ត នឹងបន្តប្រើសាប៊ូក្លិនបន្តទៀត”។
តារាមុខស្រស់ប៉ប្រិមរូបនេះ បានរៀបរាប់ដោយក្ដីរំភើបនិងសើចឡាយឡំគ្នាបណ្ដើរថា ចំណុចពិសេសនេះហើយដែលចងចិត្តខ្ញុំឱ្យបន្តប្រើជាប្រចាំ ហើយប្រើបានមួយរយៈមកទៀត ខ្ញុំសង្កេតឃើញថាសក់ខ្ញុំលែងជ្រុះច្រើនៗដូចមុន ជាពិសេសគឺ ផ្នែកខាងមុខដែលធ្លាប់តែជ្រុះច្រើនឡើងស្ដើង គឺមានអារម្មណ៍ថាមើលទៅគឺ មានដើមសក់ច្រើនជាងមុន ឃើញអ៊ីចឹងខ្ញុំសប្បាយចិត្តខ្លាំងហើយគិតថាទីបំផុតខ្ញុំរកឃើញផលិតផលដែលអាចជួយដោះស្រាយបញ្ហាសក់ជ្រុះខ្ញុំបានហើយ។ ក្រោយមកខ្ញុំទទួលបានដំណឹងថា ក្រុមហ៊ុនសាប៊ូក្លិនបានទាក់ទងមកខ្ញុំ ដើម្បីជ្រើសនាងខ្ញុំជាទូតសុឆន្ទៈសម្រាប់ផលិតផលមួយនេះ ខ្ញុំពិតជារំភើបហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយខ្ញុំគឺមិនស្ទាក់ស្ទើររុញរាចិត្តនោះទេ គឺយល់ព្រមធ្វើជាអ្នកតំណាងឱ្យសាប៊ូក្លិន តែម្ដង។
ជាចុងក្រោយ កញ្ញាMina បាននិយាយថា កញ្ញាពិតជាពេញចិត្តខ្លាំងក្នុងការធ្វើជាអ្នកតំណាងឱ្យសាប៊ូក្លិន ពីព្រោះសាប៊ូនេះជាសាប៊ូដែលផលិតឡើងដោយស្នាដៃកូនខ្មែរ ជាពិសេសនោះគឺ មានការវេចខ្ចប់មានស្ដង់ដាល្អ និងជាផលិតផលដែលមានគុណភាព ប្រើទទួលបានលទ្ធផលប្រសិទ្ធភាពពិតៗ ហលយក៏សង្ឃឹមថាបងប្អូនប្រជាជនខ្មែរនឹងបន្តគាំទ្រស្នាដៃក៏ដូចជាផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យសេដ្ឋជាតិកាន់តែមានភាពរីកចម្រើន ជាពិសេសកញ្ញាជូនពរឱ្យ ក្លិន កាន់តែមានប្រជាប្រិយភាពជ្រៀបចូលក្នុងជម្រើសប្រើប្រាស់របស់ប្រជាជនខ្មែរកាន់តែច្រើន និងកាន់តែរីកចម្រើនទៅមុខជានិច្ច។
អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា
អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា